គ្នាយើងធ្លាប់ដឹងពីជំងឺសួតឡើងរឹងឬអត់? ជំងឺសួតឡើងរឹងកើតឡើងនៅពេលដែលខ្យល់បំពេញសួត ត្រូវជំនួសដោយសារធាតុផ្សេងៗ។ អាស្រ័យលើមូលហេតុនៃជំងឺ ខ្យល់ចូលសួតអាចជំនួសដោយសារធាតុរាវដូចជាខ្ទុះ ឈាម និងទឹក។ ក្រៅពីនេះក៏អាចមានវត្ថុរឹងដូចជាកាកសំណល់អាហារពីក្រពះ ឬកោសិកាជាដើម។
រូបភាពឃើញលើកាំរស្មីអ៊ិច បូករួមទាំងរោគសញ្ញា អាចស្រដៀងទៅនឹងវត្ថុទាំងនេះ ដូចនេះអ្នកជំងឺ ត្រូវការធ្វើតេស្តជាច្រើនទៀត ដើម្បីឲ្យដឹងថាសួតឡើងរឹងមែន ឬក៏អត់? បើអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ សួតអាចវិលមករកភាពធម្មតាវិញ ខ្យល់នឹងត្រឡប់មកចូលសួតដូចដើម។
១. រោគសញ្ញាជំងឺសួតឡើងរឹងមានអ្វីខ្លះ?
សញ្ញាឧស្សាហ៍ជួបប្រទះក្នុងជំងឺនេះ មានដូចជា៖
– ពិបាកដកដង្ហើមកាន់តែខ្លាំងឡើង អាស្រ័យលើភាពធ្ងន់ធ្ងររបស់ជំងឺ
– កណ្ដាស់ និងចង់ផុតដង្ហើមម្ដងៗ
– ធ្ងន់ទ្រូង ហើយមានការឈឺចាប់
– ដង្ហើមញាប់ (កើតឡើងពេលចង្វាក់ដង្ហើមកើនឡើង បែកញើសច្រើន និងពិបាកក្នុងការនិយាយ)
– ឮសំឡេងពេលដកដង្ហើម
– មុខស្លេកស្លាំង ឬស្វាយមុខ
– ក្អកខ្លាំង និងចេញស្លេស្មច្រើន
– ក្ដៅខ្លួន
– បែកញើសពេលយប់
– អស់កម្លាំងល្ហិតល្ហៃ
វាអាចនៅមានសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់ពាក់ព័ន្ធរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
២. មូលហេតុអ្វីខ្លះបង្កឲ្យមានជំងឺសួតឡើងរឹង?
មូលហេតុបង្កឲ្យមានជំងឺសួតឡើងរឹង មានដូចជា៖
– ជំងឺរលាកសួត៖ ជាជំងឺដែលច្រើនបង្កទៅជាសួតឡើងរឹងនេះជាងគេ។ នៅពេលដែលមានការបង្ករោគក្នុងសូតរាងកាយរបស់យើងនឹងបញ្ជូនកោសិកាឈាមសទៅសម្លាប់ពួកមេរោគ។ កោសិកាដែលស្លាប់ទាំងនោះនឹងបង្កើតបានជាខ្ទុះដែលអាចកកស្ទះក្នុងសួត។ជំងឺរលាកសួតអាចបង្កឡើងពីវីរុសនិងបាក់តេរីហើយក៏អាចបង្កមកពីផ្សិតនិងមីក្រូសរីរាង្គផ្សេងទៀតដែរ។
– ជំងឺហើមសួត៖ ជំងឺខ្សោយបេះដូង (Congestive heart failure) គឺជាមូលហេតុបង្កឲ្យមានអាការៈហើមសួតច្រើនជាងគេ។ នៅពេលបេះដូងមិនអាចច្របាច់ឈាមចេញអស់ទេ ឈាមនឹងចាល់ត្រឡប់ទៅសរសៃឈាមក្នុងសួត ជាហេតុនាំឲ្យមានសម្ពាធកាន់តែធំទៅៗទៅកាន់បំពង់ខ្យល់។ ពេលយើងឈ្លក់ទឹក តែងតែអាចមានការហើមសួត ដោយសារតែទឹកចូលក្នុងសួត។
– ហូរឈាមក្នុងសួត៖ កើតមានពេលសួតមានការហូរឈាម ដែលភាសាបច្ចេកទេសហៅថា Pulmonary Hemorrhage ហើយយោងតាមឯកសារស្ដីពីជំងឺរបេង និងជំងឺផ្លូវដង្ហើម ការហូរឈាមនេះ ភាគច្រើនបង្កឡើងពីការរលាកសរសៃឈាម អាចធ្វើឲ្យសរសៃឈាមអ្នកជំងឺងាយជ្រាប អាចឲ្យឈាមឆ្លងកាត់ចូលទៅបាន។
– ឈ្លក់សួត៖ កើតឡើងពេលយើងដកដង្ហើមចូលកម្ទេចកំទីអាហារទៅក្នុងសួត។ ពេលច្រាលចូលទៅ អាចបង្កជាជំងឺរលាកសួត ប៉ុន្តែរលាកសួតដោយសារការបង្ករោគ នៅតែពិបាកព្យាបាលជាងជំងឺឈ្លក់សួត។ បើមិនអាចលេបអាហារបានធម្មតាទេ យើងអាចនឹងមានការច្រាលបែបនេះចូលទៅក្នុងសួត បើមិនព្យាបាល យើងនឹងច្រាលបែបនេះមិនជាឡើយ។
ជាតិអាស៊ីដក្នុងក្រពះ ជាសារធាតុគីមីអាចធ្វើឲ្យរលាកភ្នាស និងរបួសទៅលើសួត ហៅថារលាកសាច់សួត។ យើងអាចប្រឈមបញ្ហានេះ បើសម្រាកនៅមន្ទីរពេទ្យដោយសារបាត់ស្មារតី។ ប៉ុន្តែនៅពេលដឹងខ្លួនឡើងវិញ យើងក៏លែងប្រឈមបញ្ហាច្រាលនេះទៀតដែរ។
– មហារីកសួត៖ ជំងឺកាចសាហាវនេះ ឧស្សាហ៍ជួបប្រទះណាស់ ហើយបើតាមសមាគមមហារីកអាមេរិក ជំងឺមហារីកសួត ឆក់យកជីវិតមនុស្សច្រើនជាង ជំងឺមហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ និងមហារីកសុដន់ បូកចូលគ្នាទៅទៀត។ យើងអាចប្រឈមមហារីកសួត បើយើងជាអ្នកជក់បារី។
[embed-health-tool-vaccination-tool]