backup og meta

រួមភេទ​កម្រិត​ណា​ចាត់ទុកថាច្រើនពេក? គ្រោះថ្នាក់អត់?

រួមភេទ​កម្រិត​ណា​ចាត់ទុកថាច្រើនពេក? គ្រោះថ្នាក់អត់?

មនុស្ស​យើង​ម្នាក់ៗ​អាច​កំណត់​និយម​ន័យក្ដី​សុខ​រឿង​លើ​គ្រែខុសៗ​គ្នា ដោយ​អ្នក​ខ្លះ​គិត​ថា​គ្រប់គ្រាន់​ហើយ​ត្រឹម​មាន​អីៗ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​ខ្លះ​អាច​ថា​ពីរ ឬបី​ដង​ក្នុង​មួយ​សប្ដាហ៍ តែ​អ្នក​ខ្លះ​ថា​មួយ​ថ្ងៃ​ម្ដង ឬ​ច្រើន​ជាង​នេះ​ក៏​ថា​បាន​។ តើ​យើង​អាច​កំណត់​ថា​រួម​ភេទ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬសប្ដាហ៍​ចាត់​ទុក​ថា​ច្រើនពេក​​? ហើយ​អាច​ប៉ះពាល់​សុខ​ភាព​អត់?

ចម្លើយ​ខ្លី​សម្រាប់​​គ្នាយើង​គឺ​ថា​ដរាបណា​យើង​និង​ដៃ​គូ​ពេញ​ចិត្ត និង​មាន​ក្ដី​សុខ​ចំពោះ​រឿង​លើ​គ្រែ គ្មាន​ទេ​ការ​កំណត់​ជាក់​លាក់​ថា​រួម​ភេទ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ​ឬ​សប្ដាហ៍​ចាត់​ទុក​ថា​ច្រើនពេក​នោះ។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ចេះ​ប៉ាន់​កម្លាំង និង​សុខ​ភាព​របស់​យើង។ ខាង​ក្រោម​នេះ​ ជា​ការ​ពន្យល់​ខ្លះៗ​ទាក់​ទង​នឹង​​ផល​រំខាន​​អាច​កើត​មាន​ បើ​យើង​រួម​ភេទ​ញឹកញាប់​ពេក​។

. ចំពោះ​ស្រ្តី​

ដូច​បាន​និយាយ​អ៊ីចឹង​ គ្មាន​ការ​កំណត់​ណាមួយ​ថា​យើង​រួម​ភេទ​ប៉ុន្មាន​ដង​ថា​​​ញឹក​ពេក​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​សង្កេត​រាង​កាយ​យើង​ដែរ​ថា​មាន​បញ្ហា​អ្វី​ឬ​អត់​ក្រោយ​រួម​ភេទ។ ការ​រួម​ភេទ​ អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ជួប​បញ្ហា​ខ្លះ​ដែរ​ នៅ​ថ្ងៃ​បន្ទាប់​។

ថ្វី​បើ​យើង​នៅ​តែ​ពេញ​ចិត្ត​នឹង​ការ​​រួម​ភេទ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​សប្ដាហ៍ តែ​យើង​ក៏​អាច​មាន​ចេញ​ផល​​ប៉ះ​ពាល់​មួយ​ចំនួន​ដែរ​។

ជា​ដំបូង​នេះ​យើង​និយាយ​ពី​បញ្ហា​ចេញ​រោគ​សញ្ញា​ស្ងួត​ទ្វារ​មាស។ បើ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​កន្លែង​សម្ងាត់​ដូច​ជា​ស្ងួត នេះ​គឺ​ប្រហែល​​មកពី​យើង​រួម​ភេទ​យូរ ឬ​ច្រើន​ដង​ពេក​ដែរ។ ពេល​ដែល​មាន​អាការៈ​ស្ងួត​ទ្វារមាស ការ​ដាច់​រហែក​តូចៗ​មួយ​ចំនួន​អាច​នឹង​កើត​មាន​​នៅ​ក្នុង​ទ្វារ​មាស ដែលនេះ​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មានការ​ឈឺ​ចាប់​ដែរ​។​

ក្រៅពី​អាច​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ស្រីៗ​យើង​នៅ​អាច​ប្រឈម​នឹង​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ដែរ បើ​យើង​មិន​បាន​ការពារ​ត្រឹម​ត្រូវ​ពេល​រួម​ភេទ​។ អ្នក​ជំនាញ​ពន្យល់​ថា បើ​យើង​រួ​ម​ភេទ​ច្រើន​ដង​ក្នុង​រយៈពេល​ខ្លី នោះ​សំណើម​​ធម្មជាតិ​ដែល​រាងកាយ​យើង​ផលិត​ ក៏​មាន​តិច​ទៅ​តាម​ហ្នឹង​ដែរ​។

រួមភេទ​ញឹកញាប់​

ដូច​គ្នា​ដែរ ​រួម​ភេទ​ច្រើន​ដង​ជាប់ៗ​គ្នា​អាច​បង្ក​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​រំខាន ឈឺ​ចាប់ ឬរមាស់​នៅ​ផ្នែក​ខាង​ក្រៅ និង​ជុំវិញ​ទ្វារមាស ហើយ​បរិវេណ​ទ្វារ​មាស​អាច​ឡើង​ហើម​ប៉ោង ជាដើម​។

បញ្ហា​មួយ​ទៀត​កើត​ចេញពី​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​អាច​មាន​ផល​រំខាន​ដូច​ជា​កើត​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ​នៅ​ប្លោក​នោម និង​ទ្វារ​មាស។ ទឹក​រម្អិល​ចេញ​ពី​រាង​កាយ​ អាច​​កម្ចាត់​pH ធម្មជាតិ​​ក្នុង​ទ្វារ​មាស​ស្រីៗ​យើង​ចេញ​មក​ក្រៅ​បាន ដែល​នេះ​នាំ​ឲ្យ​យើង​អាច​ឆ្លង​រោគ​ផ្សេង​ៗ​។​ ដូច​នេះ​ហើយ មុន និង​ក្រោយ​ការ​រួម​ភេទ​ស្រីៗ​យើង​​ត្រូវ​សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត​ជានិច្ច តែ​ថា​បើ​យើង​រួ​ម​ភេទ​ច្រើន​ដង​​ក្នុងរយៈពេល​ណា​មួយ គឺ​នៅ​តែ​មាន​ឱកាស​ឆ្លង​រោគ​ដូច​គ្នា។

ទឹក​កាម​បុរស​មាន​កម្រិត​pH 7 ដែល​អាច​មាន​ផល​ល្អ​ដល់​បាក់​តេរី​មិន​ល្អ​នៅក្នុង​ទ្វារ​មាស​ស្រីៗ​យើង​។ ជាមួយ​នឹង​ការ​កកិត​ខ្លាំង​ពេល​រួម​ភេទ ក៏​អាច​បង្កើត​ឱកាស​ឆ្លង​បាក់តេរី​ទ្វារ​មាស​ដូច​គ្នា ហើយ​បាក់តេរី​នៅ​ម្ដុំ​រន្ធ​គូទ​អាច​រក​ផ្លូវ​ចូល​ទៅ​កាន់​ប្លោក​នោម​បាន នាំឲ្យ​យើង​មាន​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ដែរ​។

​​ក្រៅពី​នេះ ការ​រួម​ភេទ​ច្រើន​ដង​ពេក​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មានការ​ឈឺ​ចាប់​ពេល​បត់ជើង​តូច មាន​ធ្លាក់​ស​តិចៗ និង​មាន​ក្លិន​ទ្វារ​មាស​ ឬ​មាន​ឈាម​តិចៗ​​ផង​ដែរ​។

. ចំពោះ​ប្រុសៗ​

ចំពោះ​ប្រុសៗ​វិញ ការ​រួម​ភេទច្រើន​ដង​ពេក​ក្នុង​ពេល​វេលា​កំណត់​ណា​មួយ​ ក៏​អាច​ចេញ​ជា​រោគ​សញ្ញា​ខ្លះៗ​​ដែរ​។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​​ជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន និង​ឈឺចាប់​ផង​ដែរ​។​

ប្រសិន​បើ​ប្រុសៗ​យើង​បញ្ចេញ​ទឹក​កាម​ពី​ប្រាំ​បី​ដង ទៅ ១០​ដង​នៅ​ថ្ងៃ​ចុង​​សប្ដាហ៍ ឬ​ត្រឹម​រយៈ​ពេ​ល​បី​ថ្ងៃ​​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន និង​មាន​អារម្មណ៍​ថា​ឈឺ​ប្រ​ដាប់​ភេទ​ផង​ដែរ​។ ប៉ុន្តែ បើ​ប្រុសៗ​យើង​មាន​សកម្មភាព​លើ​គ្រែ​ច្រើន​ដង​បែប​នេះ​ជា​ទៀង​ទាត់​ នោះ​រាង​កាយ​យើង​នឹង​ទម្លាប់​បាន​ទៅ​តាម​ស្ថានភាព​ដែរ​។​​​

យ៉ាងណា ការ​អាច​រាប់​បាន​ថា​នរណា​ម្នាក់ ឬ​ខ្លួន​យើង​​​រួមភេទ​ច្រើន​ពេក ឬអត់​​ គឺ​​អាស្រ័យ​លើ​ខ្លួន​យើង​ម្នាក់ៗ​ ទៅ​តាម​តម្រូវ​ការ ចំណង់ តួរនាទី និង​រាង​កាយ​របស់​យើង​ផ្ទាល់​។ ដូច​នេះ មាន​តែ​ខ្លួន​យើង​ទេ ដែល​អាច​ដឹង​ថា​ រួម​ភេទ​ប៉ុន្មាន​ដង​គិត​ថា​ច្រើន​ពេក ហើយ​គួរ​បន្ថយ​មក​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​សប្ដាហ៍​វិញ​នោះ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.insider.com/can-you-have-too-much-sex-2018-7

https://www.healthline.com/health/healthy-sex/too-much-sex#takeaway

កំណែ​ប្រែបច្ចុប្បន្ន

13/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែ

នេះជា កំហុសលើគ្រែដែលស្រីៗបង្កដោយមិនដឹងខ្លួន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម