backup og meta

មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?

មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?

ជា​ធម្មតា​ការ​ធ្លាក់​ស​របស់​​ស្រី ​គឺជា​រឿង​ធម្មតា​ទេ វា​ដូច​ទៅ​នឹង​ជា​ការ​​សម្អាត​ប្រព័ន្ធ​បន្ត​ពូជ​ស្រីៗ​ដែរ។ ប៉ុន្តែមាន​គ្នា​យើង​ខ្លះ បញ្ហា​​ធ្លាក់​ស អាច​កើត​ឡើង​​ខុស​ប្រក្រតី​ភ្លាម​ៗ ដែល​វា​បញ្ជាក់​ពី​បញ្ហាសុខភាព​​ណា​មួយ​ កំពុង​កើត​ឡើង​ក្នុង​ខ្លួន។ ចុះ​ធ្លាក់​ស​ខុស​ប្រក្រតី​ដោយ​សារ​មូល​ហេតុ​អ្វី​ខ្លះ? គួរ​ឲ្យ​​បារម្ភ​អត់? ចង់​ដឹង អត្ថបទ​ខាង​ក្រោម​នេះ នឹង​បញ្ជាក់​ប្រាប់។

១- ធ្លាក់សធម្មតា

ធ្លាក់​ស​ គឺ​ជា​ការ​ធ្លាក់​ភ្នាស​រអិល​​ផលិត​ចេញ​ពី​ក្នុង​មាត់​ស្បូន ជា​ផ្នែក​ខាង​ក្រោម​ស្បូន​ ​ភ្ជាប់​មក​កាន់​ទ្វារ​មាស។ ការ​ធ្លាក់​ស​នេះ ​គឺ​ជួយ​ការ​ពារ​ឲ្យ​ទ្វារ​មាស​មាន​សំណើម និង​ការ​ពារ​​ជំងឺ​ឆ្លង​មួយ​ចំនួន។ បរិមាណ​សធ្លាក់​មក​ គឺ​ខុសៗ​គ្នា ចំណែក​ឯ​ក្លិន ​និង​ពណ៌ អាច​ប្រែ​ពី​ពណ៌​ថ្លា​ទៅ​ជា​ស​ខាប់ ​ប្រែ​ប្រួល​ទៅ​តាម​រយៈ​ពេលវដ្ដ​រដូវ​​ស្រីៗ​យើង​ផ្ទាល់។ ឧទាហរណ៍ ទ្វារ​មាស​យើង​​នឹង​ធ្លាក់​ស​ច្រើន​ពេល​កំពុង​បញ្ចេញ​មេជីវិត ឬ​កំពុង​បំបៅ​ដោះ ហើយ​នឹង​ថយ​ចុះ​ទៅ​វិញ​ពេល​យើង​ចាប់​ផ្ដើម​អស់​រដូវ។ ក្លិន​អាច​ខុស​គ្នា បើ​យើង​កំពុង​ពពោះ ឬ​មិន​បាន​សម្អាត​ទ្វារ​មាស​ត្រឹម​ត្រូវ​​នោះ។

រាល់​បញ្ហា​ទាំង​អស់​​បាន​រៀប​រាប់​ដូច​ខាង​លើ សុទ្ធ​តែ​​មិន​បង្ក​​គ្រោះ​ថ្នាក់ ឬ​ធ្វើ​ឲ្យ​យើង​ត្រូវ​ខ្វាយ​ខ្វល់នោះទេ។ ប៉ុន្តែ​​បើ​ក្លិន ក៏​ដូច​ជា​ពណ៌​របស់​ស​មើល​ទៅ​ខុស​​ប្រក្រតី ​ពិសេស​ទ្វារ​មាស​មាន​ការ​រមាស់ ឬ​ក្រហាយ អាច​ជា​សញ្ញា​​រលាក​នៅ​ទ្វារ​មាស ឬ​ទ្វារ​មាសយើង​ កំពុង​តែ​មាន​បញ្ហា​អ្វី​មួយ​ជា​មិន​ខាន។

២- ធ្លាក់សខុសប្រក្រតី

មូលហេតុ​ទាំង​ឡាយ​ណា​ ធ្វើ​ឲ្យ​មាន​អតុល្យភាព​របស់​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាស អាច​ធ្វើ​​ស​មាន​ក្លិន ពណ៌​មិន​ល្អ ឬ​ធ្លាក់​ស​ខុស​ពី​ធម្មតា ខណៈ​ខាង​ក្រោម​នេះ​ ជា​មូលហេតុ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​មាន​អតុល្យភាព​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាស៖

– ប្រើប្រាស់​ពពួក​ថ្នាំ​ផ្សះ ឬ​ពពួក​ថ្នាំ​ស្តេរ៉ូអ៊ីត។

– មាន​ជំងឺឆ្លង​បាក់តេរី​ក្នុង​ទ្វារ​មាន (Bacterial Vaginosis) ដែល​ជា​ការ​ឆ្លង​រោគ​ បង្ក​ឡើយ​ដោយ​បាក់​តេរី ហើយ​ច្រើន​កើត​ឡើង​លើស្រីៗមាន​ផ្ទៃ​ពោះ ឬ​ស្រីៗ​មាន​ដៃ​គូរ​រួម​ភេទ​ច្រើន។

– ថ្នាំ​ពន្យារ​កំណើត។

ជំងឺ​មហារីក​មាត់​ស្បូន។

– មាន​ជំងឺ​កាមរោគ​ ដូច​ជា ​ប្រមេះ​ទឹក​ថ្លា (Chlamydia) និង ​ប្រមេះទឹក​បាយ (Gonorrhea)

– ជំងឺ​ទឹក​នោម​ផ្អែម។

– មាន​ការ​បង្ក​រោគ​នៅ​អាង​ត្រគាក​ក្រោយ​ទទួល​ការ​វះ​កាត់។

– ជំងឺ​រលាក​អាង​ត្រគាក (PID)។

– ជំងឺទ្រីកូមីណាស់ (Trichomoniasis) ជា​ការ​ឆ្លង​រោគ​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត ហើយ​​ច្រើន​ឆ្លង​នៅ​ពេល​រួម​ភេទ​ដោយ​មិន​បាន​ការ​ពារ។

– ជំងឺ​ស្វិតទ្វារ​មាស​ ជញ្ជាំង​ទ្វារ​មាស​ស្ដើង ស្ងួត និង​មាន​ការ​រលាក​នៅ​ជញ្ជាំង​ទ្វារ​មាស​អំឡុង​ពេល​អស់​រដូវ។

– រលាក​ទ្វារ​មាស មាន​រកាំ​នៅ​ជុំ​វិញ ឬ​ក្នុង​ទ្វារ​មាស​តែ​ម្ដង។

– ឆ្លងមេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស

– មាន​ប្រើ​ប្រដាប់​បាញ់​លាង​សម្អាត​ទ្វារ​មាស ​ស្រោម​អនាម័យ ឬ​សំឡី​អនាម័យ​ស្ទះ​ក្នុង​ទ្វារ​មាស។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ស្រីៗ រដូវមកទៀង ឬមិនទៀង អាស្រ័យលើកត្តាទាំងនេះ
  • របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស

៣- ទទួលយកដំបូន្មានគ្រូពេទ្យ

​បើ​យើង​សង្កេត​ឃើញ​ស​ធ្លាក់​ចេញ​ពី​ទ្វារ​មាសមាន​លក្ខណៈ​មិន​ប្រក្រតី គួរ​ទៅ​ជួប​​គ្រូពេទ្យ​រោគ​ស្ត្រី​ឲ្យ​បាន​លឿន។ គ្រូពេទ្យ​អាច​នឹង​ធ្វើ​រឿង​មួយ​ចំនួន​រួម​មាន៖

– សាក​សួរ​ពី​រោគ​សញ្ញា និង​ប្រវត្ដ​រ​រួម​ភេទ​របស់​យើង ដូច​ជា​ សួរ​ថា​តើ​យើង​មាន​​រួម​ភេទ​ញឹក​ញាប់​ដែរទេ? ថ្មី​ៗ​នេះ​បាន​រួម​ភេទ​ជា​មួយ​ដៃ​គូរ​ផ្សេង​ដែរ​អត់? ឬ​យើង​​មាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដែរអត់?

– ពេទ្យ​​អាច​សុំ​ធ្វើ​ការ​ពិនិត្យ​ត្រង់​ទ្វារ​មាស​

– យក​ស​របស់​អ្នក​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​ឆ្លង

– អាច​បូម​ឈាម​យក​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​កាម​រោគ។

៤- វិធី​ព្យាបាលបញ្ហាធ្លាក់សខុសប្រក្រតី

ការ​ព្យាបាល​ ​គឺខុសៗ​គ្នា​ អាស្រ័យ​ទៅ​មូលហេតុនៃ​​បញ្ហា​នីមួយ​ៗ ប៉ុន្តែ​ភាគ​ច្រើន ចាប់​ផ្ដើម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ជា​មុន។ ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការ​ពារ​ជំងឺ​ឆ្លង​នៅ​ទ្វារ​មាស ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​ធ្លាក់​ស​ខុស​ប្រក្រតី៖

– ត្រូវ​សម្អាត​ទ្វារ​មាស​ជា​ប្រចាំ ដោយ​លាង​វា​ថ្នម​ៗ​ជា​មួយ​សាប៊ូ​ស្រាល និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។

– មិន​ត្រូវ​ប្រើ​ប្រាស់​សាប៊ូ​មាន​ក្លិន​ខ្លាំង​ ឬ​ផលិត​ផល​គ្រឿង​សំអាង​​ស្រីៗ ឬ​ប្រើ​ប្រដាប់​បាញ់​សម្អាត​ទ្វារ​មាស​ឡើយ។

– បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក ត្រូវ​សម្អាត​ពី​ខាង​មុខ​ ជូត​ទៅ​ខាង​ក្រោយ ដើម្បី​ការ​ពារ​ទ្វារ​មាស​ទប់​ទល់​ជា​មួយ​ពពួក​បាក់​តេរី​ ដែល​​បណ្ដាល​ឲ្យ​មាន​ការ​បង្ក​រោគ​កើត​ឡើង។

– ស្លៀក​ខោ​ក្នុង​ប្រភេទ​ក្រណាត់​កូតុង​សុទ្ធ និង​មិន​ត្រូវ​ស្លៀក​ខោអាវ​តឹង​ខ្លាំង​ពេក​ទេ។

៥- កំណត់ចំណាំសម្រាប់ក្មេងស្រីជំទង់ និងស្រីៗ​អស់រដូវ

វា​ជា​រឿង​មិន​ធម្មតា​ទេ ដែល​ក្មេង​ស្រី​មិន​ទាន់​ពេញ​វ័យ ​មាន​បញ្ហា​ធ្លាក់​ស​ខុស​ពី​ប្រក្រតី។ ត្រូវ​ប្រញាប់​ទៅ​ជួប​​គ្រូពេទ្យ​ឲ្យ​បាន​រហ័ស បើ​មាន​បញ្ហា​នេះ​កើត​ឡើង ដោយ​សារ​តែ​ស​បែប​នេះ ​អាច​កើត​ឡើង​បណ្ដាល​មក​ពី​រលាកក​នៅ​មាត់​ទ្វារ​មាស បង្ក​ដោយ​សារ​ពពួក​បាក់តេរី Streptococcal។

សម្រាប់ស្រីៗ​វ័យ​ចំណាស់ ​ក៏​មិន​ងាយ​ជួប​បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី​ដូច​គ្នា ហេតុនេះ​ត្រូវ​ប្រញ៉ាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ​បើ​អស់​រដូវ​ហើយ​មាន​បញ្ហា​ធ្លាក់​ស​ខុស​ធម្មតា ឬ​មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស។

មូលហេតុ​ ​អាច​ដូច​គ្នា​ទៅ​នឹង​អ្វី​​យើង​បាន​លើក​ឡើង​នៅ​ខាង​លើ ប៉ុន្តែក៏​អាច​បណ្ដាល​មក​ពី​ការ​លូត​លាស់​ស្បូន ​ស្រទាប់​មាត់​ស្បូន ឬ​អាច​បណ្ដាល​មក​ពី​មហារីក​ស្បូន​ផង​ក៏មាន​ដែរ។

វា​ជា​រឿង​​សំខាន់ ត្រូវ​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ស្បូន​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន មិន​ត្រូវ​ទុក​រោគ​សញ្ញា​ទាំង​អស់​នោះ​ចោល​ទេ ជា​ពិសេស ​ពេល​មាន​ហូរ​ឈាម​​តាម​ទ្វារ​មាស។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal discharge: What’s abnormal? http://www.webmd.com/women/guide/vaginal-discharge-whats-abnormal#1. Assessed January 9, 2017

Vaginal discharge. http://www.nhs.uk/Conditions/vaginal-discharge/Pages/Introduction.aspx. Assessed January 9, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/10/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម