backup og meta

លម្អិត​រឿងថ្នាំ​សម្រាប់​ស្រីៗ​ Pink Viagra ដឹង​គេ​ប្រើ​ដើម្បី​អីអត់?

លម្អិត​រឿងថ្នាំ​សម្រាប់​ស្រីៗ​ Pink Viagra ដឹង​គេ​ប្រើ​ដើម្បី​អីអត់?

សុខភាព​ផ្លូវ​ភេទ ទោះ​បី​ទើប​ពេញ​វ័យ​មិន​ធ្លាប់​ឆ្លង​កាត់ ក៏​អាច​យល់​បាន​ខ្លះៗ​ដែរ ឬ​គួរ​​ស្វែង​យល់​ឲ្យ​ច្បាស់ ព្រោះ​វា​សំខាន់​សម្រាប់​ជីវិត​រស់​នៅ​ទៅ​ថ្ងៃ​មុខ។ ចុះ​ស្គាល់​ថ្នាំ Pink Viagra ដែរ​អត់? គេ​ប្រើ​សម្រាប់​ធ្វើ​អី? “Hello គ្រូពេទ្យ’ នឹង​លម្អិត​ពេល​នេះ​តែ​ម្តង។

១- បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើ​ស្រីៗ

បញ្ហា​អសមត្ថភាព​ និង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ចំពោះ​ប្រុសៗ ហាក់​មិន​សូវ​ជា​គួរ​ឲ្យ​បារម្ភ​ប៉ុន្មាន​ទេ ព្រោះមាន​ការ​សិក្សា​ជា​ច្រើន​ រក​ឃើញ​ពី​វិធី​ព្យាបាល ដូច​ជា ​ប្រើ​ថ្នាំប្រើ​ឧបករណ៍​ជំនួយ ឬវះកាត់​កែ​លម្អ​ជាដើម។ ប៉ុន្តែ​បើ​បញ្ហា​កើត​លើ​ស្រីៗ គឺ​ជា​រឿង​ឈឺ​ក្បាល​សម្រាប់​អ្នក​វិទ្យាសាស្រ្ត ព្រោះ​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដឹង​ថា ចំណង់​ផ្លូវ​ភេទ​ធម្មតា​របស់​ស្រីៗ មាន​ដល់​កម្រិត​ណា ហើយ​ថ្នាំ​ជំនួយត្រូវ​បញ្ចេញ​សកម្មភាព​លើ​សរីរាង្គ​មួយ​ណា ត្រូវ​ប្រើ​ថ្នាំ​ប៉ុន្មាន​ទើប​គ្រប់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

២- ថ្នាំ Pink Viagra ខុស​គ្នា​ពី​ថ្នាំ Viagra

គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ទេ Viagra ជា​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​សម្រាប់​ប្រុសៗ អ៊ី​ចឹង Pink Viagra ច្បាស់​ជា​ថ្នាំ​សម្រាប់ស្រីៗ​មិន​ខាន។ យ៉ាង​ណា​ ថ្នាំ​នេះ​មាន​សកម្មភាព​ខុស​ពី​ Viagra ដោយ​សារ​តែ​វា​បង្កើន​ចំណង់​ផ្លូវ​ភេទ តាមរយៈ​ការ​ភ្ញោច​ប្រព័ន្ធ​ប្រសាទនៅ​ក្នុង​ខួរ​ក្បាល​ទៅ​វិញ។ ថ្នាំ​នេះ​ធ្វើ​ឲ្យ​កម្រិត​សេរ៉ូតូនីន ក្នុង​រាង​កាយ​ថយ​ចុះ​មួយ​រយៈ នាំ​ឲ្យ​គេ​ជឿ​ថា ប្រសិទ្ធ​ភាព​នេះនឹង​ជួយ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​កើន​ឡើង​បាន។

អត្ថបទពាក់ព័ន្ធ៖

  • វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ
  • វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល

៣- Pink Viagra មាន​សុវត្ថិភាព​ដែរ​អត់?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ស្រីៗ​ក្នុង​វ័យ ៣០-៥០ ឆ្នាំ ជួប​បញ្ហា​លំបាក ដោយ​សារ​រឿង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ប្រចាំ​ថ្ងៃ ទាំង​មិន​ដឹង​ដោះ​ស្រាយ​ដោយ​វិធី​ណា មានតែ​បណ្តោយ​តាម​ធម្មជាតិ​ប៉ុណ្ណោះ។ ដោយ​សារ​ហេតុ​ផល​នេះ អ្នក​វិទ្យាសាស្ត្របាន​ស្រាវជ្រាវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ភេទ​សម្រាប់​ស្រីៗ និង​បាន​រក​ឃើញ​រូបមន្ត​ផលិត​ចេញ​ជា​ថ្នាំ Pink Viagra នេះ​តែ​ម្តង ដោយ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​លើ​សុវត្ថិភាព​ប្រើ​ប្រាស់​ថ្នាំ​ ដោយ​អាជ្ញាធរ​ចំណី​អាហារ និង​ឱសថអាមេរិក FDA។

បើ​ទោះ​ជា Pink Viagra អាច​ជួយ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង ប៉ុន្តែ​ថ្នាំ​នេះក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​ប្រឈម​បញ្ហា​សម្ពាធ​ឈាម​ថយ​ចុះ អស់​កម្លាំង ឬ​វិល​មុខ។ ហេតុ​នេះ អ្នក​ជំនាញណែ​នាំ​ឲ្យ​ស្រីៗ​លេប​ថ្នាំ​នេះ​នៅ​ពេល​យប់ ទើប​ផល​រំខាន​មិន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​យើង​បាន។

លើស​ពី​នេះ ពេល​យើង​លេប​ថ្នាំ​ជា​មួយ​ស្រា ​ទោះ​បន្តិច​ក្តី អាច​ធ្វើ​ឲ្យ​កើន​ឡើង​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ ខណៈ​ការ​ពន្យល់​អំពី​មូលហេតុ​ទាំង​នេះ មាន​ក្នុង​ក្រដាស​ណែនាំ ភ្ជាប់​ជា​មួយ​ប្រអប់​ថ្នាំ។ បើ​ស្រីៗ​លេប​ថ្នាំ​នេះ ជា​មួយ​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា ថ្នាំ​សម្លាប់​ពពួក​មេរោគ​ផ្សិតនោះ ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដូច​គ្នា។

គ្រូពេទ្យ និង​ឱសថ​ការី អាច​ណែនាំ​ឲ្យ​ស្រីៗមិនឲ្យ​ប្រើ​ថ្នាំ​នេះ​លើស​ពី ១០០ មិល្លីក្រាមក្នុង​មួយ​ថ្ងៃ​ឡើយ ។

៤- ពិគ្រោះ​ជាមួយ​ពេទ្យ​មុន​ចាប់​ផ្ដើម​ប្រើ​ថ្នាំ

បើ​យើង​ចង់​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ ដោយ​មិន​បាន​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជាមុន គឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​សម្រាប់​ថ្នាំ Pink Viagra ក៏​ដូច​ថ្នាំ​ដទៃ​ផ្សេង​ទៀត​ដែរ។

ថ្នាំ​នេះ គេ​ប្រើ​សម្រាប់​មាន​បញ្ហា​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ប៉ុណ្ណោះ ហេតុ​នេះ​បើ​យើង​យក​វា​មក​ប្រើ​ក្នុង​គោល​បំណង​ផ្សេង អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​បាន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

‘Pink Viagra’ Approved by FDA: 5 Things You Need to Know. https://www.yahoo.com/beauty/pink-viagra-approved-by-fda-5-things-you-need-127007822593.html Accessed March 20, 2017

5 things to know about ‘female Viagra’. http://www.usatoday.com/story/news/nation-now/2015/06/15/pink-pill-viagra-female-fibanserin/71011832/ Accessed March 20, 2017

‘Female Viagra’: Here’s five must know facts about the pink pill! http://www.india.com/buzz/female-viagra-heres-five-must-know-facts-about-the-pink-pill-510884/ Accessed March 20, 2017

កំណែ​ប្រែបច្ចុប្បន្ន

01/11/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម