backup og meta

មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ?

    គ្នា​យើង​មាន​ដឹង​អត់ រាល់​ពេល​បញ្ចេញ​ទឹក​កាម​ម្តងៗ តើ​មាន​មេ​ជីវិត​ឈ្មោល​ចំនួន​ប៉ុន្មាន​ទៅ? តើ​មេ​ជីវិត​ប្រុសៗ​អាច​រស់​នៅ​បាន​ប៉ុន្មាន​ថ្ងៃ? ហើយ​តើ​មេ​ជីវិត​ប្រុសៗ​ប៉ុន្មាន​ទៅ​ទើប​​គេ​ហៅ​ថា​អសមត្ថភាព?

    មេ​ជីវិត​ឈ្មោល​បញ្ចេញ​ម្តងៗ​មិន​មែន​តិច​តួច​ដូច​យើង​ស្មាន​នោះ​ទេ គឺ​មាន​ចំនួន​ពី ៣-៦ លាន​ក្បាល និង​អាច​រស់​នៅ​បាន ៧២ ម៉ោង ហើយ​ក្នុង​ចំណោម​មេ​ជីវិត​រាប់​លាន​នោះ មាន​តែ១​ប៉ុណ្ណោះ ដែល​អាច​ចូល​ទៅ​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ចំនួន​មេ​ជីវិត​ច្រើន​កាន់​តែ​ល្អ ឯ​លទ្ធភាព​មាន​កូន​កាន់​តែ​ខ្ពស់ ក្នុង​ករណី​ដែល​មេ​ជីវិត​ឈ្មោល​មាន​តិច​ជាង ៣លាន នោះ​បញ្ជាក់​ថា ប្រុសៗ​គ្នា​យើង​អាច​មាន​បញ្ហា​អត់​កូន​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​ដំណោះ​ស្រាយ។ លោក​វេជ្ជបណ្ឌិត​បន្ថែម។

    អត្ថបទពាក់ព័ន្ធ៖ បច្ចេកទេសបង្កើនគុណភាពមេជីវិតរបស់ប្រុសៗ បើសិនចង់បានកូនដូចគេ

    ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រុស​មាន​មេ​ជីវិត​តិច ឬ​ខ្សោយ​មេជីវិត លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់​ថា មាន​កត្តា​ជា​ច្រើន ដូចជា ការ​ជក់បារី ញ៉ាំ​ស្រា ស្ត្រេស អាយុ​ចាស់​ពេក មាន​ជំងឺ​ប្រចាំ​កាយ ប្រើ​ថ្នាំ​លើស​កម្រិត ការ​ប៉ះពាល់​ជាមួយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ជាដើម។

    តើ​គេ​អាច​រាប់​ចំនួន​មេ​ជីវិត​ឈ្មោល​ដោយ​របៀបណា? លោក​វេជ្ជបណ្ឌិត ថា ការ​រាប់​មេ​ជីវិត​ធ្វើ​ឡើង​តាមរ​យៈ​ការ​ធ្វើ​តេស្ត​​ទឹក​កាម​ដោយ​ដាក់​ក្នុង​កំប៉ុង​វិភាគ​​​ឲ្យ​ទៅ​មន្ទីរ​ពិសោធន៍។ ឯ​វិធី​បង្កើន​មេជីវិត​វិញ យើង​អាច​ចៀស​នូវ​សកម្ម​ភាព​អសកម្ម​ទាំង​ប៉ុន្មាន​ខាង​លើ និង​បន្ថែម​នូវ​របប​អាហារ បន្លែ​ផ្លែឈើ​ដែល​ចាំបាច់​មួយ​ចំនួន។

    អត្ថបទពាក់ព័ន្ធ៖ អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម