– បាក់តេរី vaginosis៖ បញ្ហាមួយនេះ កើតឡើងនៅពេលបាក់តេរីល្អក្នុងទ្វារមាសកើនឡើងហួសកម្រិត ហើយការធ្លាក់ស ជារោគសញ្ញាមួយបញ្ជាក់ពីបញ្ហានេះ ប៉ុន្តែក៏ធ្វើឲ្យទ្វារមាសមានក្លិនដូចគ្នា ប៉ុន្តែមានស្រីៗជាច្រើនមានបញ្ហានេះ តែមិនបង្ហាញរោគសញ្ញាអ្វីឡើយ។ យើងត្រូវទាត់ចោលការបង្ករោគដទៃផ្សេងទៀត មុនពេលព្យាបាលបាក់តេរី Vaginosis ខណៈការព្យាបាល មានដូចជា លាបជែល និងលេបថ្នាំផ្សះ។ ទោះបីការព្យាបាលបានជោគជ័យក្ដី ប៉ុន្តែបញ្ហាមួយនេះ នៅតែអាចកើតឡើងម្ដងទៀតនៅពេលក្រោយ។
– ជំងឺ Trichomoniasis៖ ជាជំងឺកាមរោគ បង្កឡើងដោយប៉ារ៉ាស៊ីត និងកើតទាំងមនុស្សប្រុស និងមនុស្សស្រី ដែលជាទូទៅ គ្នាយើងកើតបញ្ហានេះ មិនសូវមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែមួយចំនួនអាចមានបញ្ហាធ្លាក់សតាមទ្វារមាស ឬរន្ធបង្ហូរនោម ដោយមានពណ៌បៃតង ឬមានពពុះ និងមានអាការៈផ្សាក្រហាយពេលនោម ឈឺចាប់ពេលរួមភេទ រមាស់នៅក្នុងតំបន់ប្រដាប់ភេទជាដើម។ រោគវិនិច្ឆ័យ ធ្វើឡើងដោយការវិភាគប៉ារ៉ាស៊ីតនៅតំបន់ប្រដាប់ភេទ ហើយគេប្រើថ្នាំផ្សះ ដើម្បីព្យាបាលការបង្ករោគ ខណៈបញ្ហាមួយ អាចកើតឡើងម្ដងទៀត បន្ទាប់ពីព្យាបាលរួច។
– មេរោគផ្សិតក្នុងទ្វារមាស៖ បញ្ហាមួយប្រភេទនេះ បង្កឡើងដោយមេរោគផ្សិតមួយប្រភេទ មានឈ្មោះថា Candida។ ការបង្ករោគនេះ ភាគច្រើន ធ្វើឲ្យមានក្ដៅ ឈឺ រមាស់ ធ្លាក់ស និងឈឺចាប់ពេលរួមភេទ។ មេរោគផ្សិត អាចឆ្លងរវាងមនុស្សប្រុសជាមួយមនុស្សស្រី ប៉ុន្តែគេអាចព្យាបាលដោយប្រើថ្នាំសម្លាប់រោគផ្សិត ដោយលាបនៅកន្លែងរលាក ឬលេបថ្នាំតាមមាត់។
– ជំងឺកាមរោគ៖ មេរោគប្រមេះ (Chlamydia) និង មេរោគស្វាយ (Gonorrhea) ជាមេរោគចម្បងនៃជំងឺកាមរោគ អាចធ្វើឲ្យមានក្លិនស្អុយនៅក្នុងទ្វារមាស។ មេរោគទាំងពីរ កើតឡើងច្រើនណាស់ប៉ុន្តែការព្យាបាលក៏ងាយស្រួលដូចគ្នា។ យ៉ាងណា អាចបង្កគ្រោះថ្នាក់ដល់សុខភាព បើមិនព្យាបាលត្រឹមត្រូវ។ ដោយសារតែអាចបញ្ចេញរោគសញ្ញា ឬមិនបង្ហាញឲ្យឃើញ ដូចនេះយើងអាចឆ្លងមេរោគពពួកនេះឡើង។ បើមានឈឺចាប់ពេលនោម ឬមានហូរខ្ទុះ គួរតែប្រញ៉ាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់រហ័ស ហើយដើម្បីការពារខ្លួនពីជំងឺមួយនេះ មិនត្រូវរួមភេទ ឬត្រូវប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលរួមភេទ។
– ជំងឺរលាកអាងត្រគាក៖ ជំងឺរលាកអាងត្រគាក (PID) ជាជំងឺកាមរោគ ដូចពពួកមេរោគស្វាយ (Gonorrhea) ឬប្រមេះ (Chlamydia ) ដែរ។ ជាការរលាកនៅក្នុងស្បួន ដៃស្បូន អូវែ និងបំពង់ដៃស្បូនស្រីៗ ហើយរោគសញ្ញាជំងឺ មានដូចជា ក្ដៅខ្លួន ធ្លាក់ស ឈឺក្នុងពោះ ឬក្នុងតំបន់អាងត្រគាក ឈឺពេលរួមភេទ និងឈឺពេលនោម។ គេអាចព្យាបាលដោយប្រើថ្នាំផ្សះ ហើយបើមិនព្យាបាលត្រឹមត្រូវ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ង ដូចជា អត់អាចមានកូនជាដើម។
– ជំងឺមហារីកមាត់ស្បូន៖ មេរោគ HPV ជាមូលហេតុចម្បងនៃជំងឺ មហារីកមាត់ស្បូន។ ជំងឺមហារីក កើតឡើងនៅផ្នែងខាងក្រោមស្បូន ដែលជាកន្លែងភ្ជាប់គ្នារបស់ស្បូន និងទ្វារមាស។ រោគសញ្ញា ជំងឺមហារីកមាត់ស្បូន ក្នុងដំណាក់កាលធ្ងន់ធ្ងរ អាចមាន ហូរឈាមពេលរួមភេទ មានធ្លាក់សក្លិនអាក្រក់ពីក្នុងទ្វារមាស និងឈឺអាងត្រគាក។ យើងអាចប្រឈមកើតជំងឺមហារីកមាត់ស្បូនកាន់តែខ្ពស់ បើមានដៃគូររួមភេទច្រើន ឆាប់ប្រឡូកក្នុងការរួមភេទទាំងវ័យក្មេង មានប្រព័ន្ធការពារក្នុងខ្លួនខ្សោយ ជក់បារី ឬកើតជំងឺកាមរោគដទៃផ្សេងទៀត។ គេព្យាបាលជំងឺនេះទៅតាមដំណាក់កាលជំងឺ ដូចជា ការវះកាត់ បាញ់កាំរស្មី និងប្រើថ្នាំគីមី។