សុដន់ស្រីៗ ក៏ជាសរីរាង្គសំខាន់សម្រាប់ផ្តល់សារធាតុចិញ្ចឹមចាំបាច់ឲ្យទារកក្រោយសម្រាល។ ដោយសារសុដន់ មានបណ្តុំសរសៃប្រសាទច្រើន មានទំនាក់ទំនងជាមួយរាងកាយ ជាហេតុនៅពេលសុដន់មានបម្រែបម្រួល ឬប្រទះឃើញលេចចេញសញ្ញាអ្វីមួយ ក៏អាចប្រាប់យើងដោយដឹងពីបញ្ហាសុខភាពបានដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីសញ្ញាមួយចំនួនលើសុដន់ អាចបញ្ជាក់ស្ថានភាពសុខភាពយើងបាន។
ក្នុងសុដន់ ភាគច្រើនជាកោសិកាខ្លាញ់ ដូចនេះ ប្រសិនបើថ្មីៗនេះ សុដន់គ្នាយើងស្រាប់តែរីកធំជាងមុន បញ្ជាក់បានថា យើងកំពុងតែឡើងគីឡូហើយ ឬបើរួមភេទដោយមិនបានការពារ ក៏អាចបញ្ជាក់ គ្នាយើងអាចនឹងកំពុងមានផ្ទៃពោះ ធ្វើឲ្យរន្ធទឹកដោះត្រៀមខ្លួនសម្រាប់ផលិតទឹកដោះ។ ក្រៅពីនេះ នៅមានវិធីពន្យារកំណើត និងបម្រែបម្រួលអ័រម៉ូនពេលមករដូវ សុទ្ធតែអាចធ្វើឲ្យសុដន់រីកធំបានដែរ។
សុដន់គ្នាយើង អាចនឹងរួមតូច ពេលយើងស្រកគីឡូ ឬនៅពេលអ័រម៉ូនអឺស្រ្តូហ្សែនក្នុងខ្លួនថយចុះ។ ប៉ុន្តែបើសង្កេតឃើញថា សុដន់រួមតូច ទាំងមិនបានស្រកគីឡូ ឬមិនទាន់អស់រដូវនោះ គួរតែទៅមន្ទីពេទ្យធ្វើតេស្តរកជំងឺគីសក្នុងក្រពេញអូវែ (PCOS)។ ក្រៅពីជំងឺគីសក្នុងក្រពេញអូវែ នៅមានការផឹកកាហ្វេច្រើន ក៏អាចធ្វើឲ្យសុដន់រួមតូចដូចគ្នា។
៣- ប្ដូររូបរាង
ជាទូទៅ សុដន់ស្រីៗ គឺសុទ្ធតែមានរូបរាងមកស្រាប់ តាមហ្សែនរាងៗខ្លួន ហើយអាចនឹងប្រែប្រួលតាមអាយុ។ វាបណ្ដាលមកពីសរសៃចំណង និងជាលិកាតភ្ជាប់ចាប់ផ្ដើមខូចខាត និងបាត់បង់ភាពយឺតនៅលើស្បែក។ រឿងសំខាន់គ្នាយើងត្រូវធ្វើ មិនត្រូវឲ្យទម្ងន់ប្រែប្រួលខ្លាំងភ្លាមៗពេកទេ ត្រូវហាត់ប្រាណជាប្រចាំ និងពាក់អាវទ្រានាប់ត្រូវជាមួយទំហំសុដន់យើង កុំឲ្យមើលទៅ យារធ្លាក់ខ្លាំងពេក។
អត្ថបទពាក់ព័ន្ធ៖
- កំពុងពពោះ ស្រាប់តែសុដន់ប្រែប្រួលខុសប្រក្រតី គួរធ្វើតេស្តចាំបាច់ទាំងនេះ
- ម៉េចបានចុងសុដន់ប្រែពណ៌ក្រមៅ ហើយធ្វើម៉េចទើបស៊ីជម្ពូវិញ?
អំឡុងពេលកំពុងមករដូវ គ្នាយើងប្រហែលជាចាប់អារម្មណ៍ឃើញថា សុដន់មានឡើងដុំរឹង នេះដោយសារតែអ័រម៉ូនកើនឡើង ដើម្បីឲ្យមានសារធាតុរាវចូលមកបំពេញថង់ក្នុងសុដន់។ ដុំពកកើតឡើងពេលមករដូវនេះ ជាដុំធម្មតាទេ ហើយនឹងបាត់ទៅវិញពេលវដ្ដរដូវបញ្ចប់។ ប៉ុន្តែបើនៅមានការបារម្ភជាមួយដុំទាំងអស់នោះ អាចទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែមបាន ដើម្បីឲ្យប្រាកដថាសុដន់ យើងមិនមានបញ្ហាអ្វីកើតឡើងទេ។
ឈឺចាប់ក្នុងសុដន់ អាចបណ្ដាលមកពីបញ្ហាជាច្រើន អាចបណ្ដាលមកពីអតុល្យភាពអ័រម៉ូន ដោយសារអាវទ្រនាប់ ផឹកការហ្វេច្រើនពេក ឬអាចបណ្ដាលមកពីត្រូវរបួសនៅលើទ្រូង។ ពេលខ្លះសូម្បីតែកាបូបស្ពាយធ្ងន់បន្តិច ក៏អាចធ្វើឲ្យសុដន់ឈឺដូចគ្នា ហើយការឈឺចាប់ទាំងនេះអាចនៅជាមួយយើងក្នុងរយៈពេលយូរ រហូតដល់ពេលខ្លះឈឺយូរខ្លាំងពេក ធ្វើឲ្យឡើងស្នាមអុចៗទៀតផង។ មានករណីខ្លះ អាការៈឈឺក្នុងសុដន់ អាចបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ុងក្នុងខ្លួន បណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ។ ការសិក្សារកឃើញថា ស្រីៗអាចបាត់ឈឺក្នុងសុដន់ពេលលេបថ្នាំជំនួយជាតិអ៊ីយ៉ូត ព្រោះប្រសិទ្ធភាពថ្នាំ នឹងទៅជួយដល់មុខងារក្រពេញទីរ៉ូអ៊ីត ឲ្យធ្វើការបានល្អវិញ។
៦- ចុងសុដន់លឹបចូលក្នុង
បើគ្នាយើងកើតមកមានចុងសុដន់រលឹបចូលក្នុងស្រាប់ មិនចាំបាច់បារម្ភទេ។ ប៉ុន្តែបញ្ហាយើងត្រូវខ្វាយខ្វល់ពាក់ព័ន្ធចុងសុដន់លឹបចូលក្នុង មានតែមួយគត់ គឺអាចជាសញ្ញាជំងឺមហារីកសុដន់។ បើសង្កេតឃើញថា ចុងសុដន់យើងលឹបចូលក្នុង ត្រូវប្រាកដថា មិនមែនមកពីអាវក្នុងរបស់យើងរឹបពេកទេ ហើយបើមិនអស់ចិត្ដ ត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕