backup og meta

ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់?

ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់?

បញ្ហា​ធាត់ កំពុង​ក្លាយ​ជា​សត្រូវ​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ចំពោះ​គ្នា​យើង​ក្នុង​សម័យ​ឌីជីថល​ទំនើប​នេះ ហើយ​ក្រៅ​ពី​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​កាច​សាហាវ ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ឬ​ជំងឺ​មហារីក ហើយ​នោះ ធាត់​ក៏​ជា​ឃាតកសម្លាប់​ជីវិត​ផ្លូវភេទ​យើង​យ៉ាង​ព្រៃ​ផ្សៃ​ទាំង​មិន​ដឹង​ខ្លួន​ទៀត​ផង។ ចង់​ដឹង​បញ្ហា​ធាត់ សម្លាប់​ជីវិត​ផ្លូវភេទ​យើង​ដោយ​វិធី​ណា? ជួយ​ស្តារ​ចំណង់​ផ្លូវភេទ​​រស់​ឡើង​វិញ? ចម្លើយ គ្នា​យើង​អាចរក​ឃើញ​ក្នុង​អត្ថបទ​នេះ។​

១- ធាត់​ប៉ះពាល់​ជីវិត​ផ្លូវ​ភេទ​ដោយ​របៀប​ណា?

ការ​សិក្សា​ជា​ច្រើន ​​រក​ឃើញ​ថា ប្រុសៗ​​ធាត់ៗ ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​លិង្គ​មិនឡើង​រឹង និង​បញ្ហា​អសមត្ថិភាព​ផ្លូវ​ភេទ។ ធាត់លើស​ទម្ងន់ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ លើស​​ឈាម និង​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​សុទ្ធ​សឹង​ជា​ភ្នាក់​ងាររារាំង​លំហូរ​ឈាម​រត់​ទៅ​កាន់​លិង្គ ​ធ្វើ​ឲ្យ​លិង្គប្រុសៗ ​មិន​អាច​រឹង​បាន។ បញ្ហា​រាំង​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​កាន់​លិង្គ​ ជា​បញ្ហា​ដូច​គ្នា​ជា​មួយ​ការ​រាំង​ស្ទះ​ឈាម​រត់​ទៅ​កាន់ចំណុច​សម្រើប​គ្លីតូរីស​របស់​​ស្រីៗ​ដូច​គ្នា​។ ដូច​នេះ ​ស្រីៗ​ធាត់​លើស​ទម្ងន់​ ក៏​​មិន​សូវ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ជាមួយ​រឿង​ផ្លូវ​ភេទ ហើយ​ចំណង់​ផ្លូវ​ភេទ ក៏​មិន​សូវ​មាន​ដែរ។

ក្រៅ​ពី​នេះ អ្នក​ស្រាវ​ជ្រាវ​ ក៏​រក​ឃើញ​ទំនាក់​ទំនង​​រវាង​បញ្ហា​ធាត់​ ជាមួយ​នឹង​ការ​បម្រែ​បម្រួល​អ័រម៉ូន ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​ទាំង​ស្រីៗ និង​ប្រុសៗ ដោយ​សារពេល​ខ្លាញ់​ឡើង​ច្រើន​ក្នុង​ខ្លួន​ វា​នឹង​ធ្វើ​ឲ្យ​ការ​ផលិតសារធាតុ​ក្លូ​ប៊ុយលីន​កើន​ឡើង​ច្រើន (SHBG) ដែល​វា​ជា​សារធាតុ​គីមីធម្មជាតិ​ សម្រាប់​មក​ចាប់​គ្នា​ជាមួយ​អ័រម៉ូនតេស្តូតេរ៉ូន។ ​ការ​ចាប់​គ្នា​នេះ​ នឹង​ធ្វើ​ឲ្យ​អ័រម៉ូន ​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ថយ​ចុះ។

បន្ថែម​ពី​លើ​នេះ​ បញ្ហា​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​ចិត្ដ ​ដូច​ជា​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និងជំងឺបាក់​ទឹក​ចិត្ដ ​ក៍​ជា​បញ្ហា​ប៉ះ​ពាល់​ដល់​ផ្លូវ​ភេទ​លើ​គ្នា​យើង​​ធាត់ដូច​គ្នា។ មាន​ការ​សិក្សា​ជា​ច្រើន​​រក​ឃើញ​ថា គ្នា​យើង​ធាត់ៗ ​ច្រើន​មាន​បញ្ហា​បាក់​ទឹក​ចិត្ដ និង​មាន​ជំងឺ​ផ្លូវ​ចិត្ដ​ ជា​ច្រើន​ផ្សេង​ទៀត ហើយ​រាល់​បញ្ហា​ទាំង​អស់​នេះ​ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ ឬ​មុខ​ងារ​ផ្លូវ​ភេទ​ធ្លាក់​ចុះ។ ជាមួយ​គ្នា​យើង ​ក្បាច់​រួម​ភេទ​មួយ​ចំនួន​ និង​បញ្ហា​គ្មាន​កម្លាំង​​គ្រប់​គ្រាន់​ ក៏​ជា​មូល​ហេតុ​ ធ្វើ​ឲ្យ​គ្នា​យើងធាត់​អស់​​អារម្មណ៍​ចង់​រួម​ភេទ។

អត្ថបទ​ពាក់ព័ន្ធ៖

  • ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?
  • មូលហេតុ ១០ យ៉ាង​សម្លាប់ជីវិតផ្លូវភេទស្រីៗទាំង​មិនដឹងខ្លួន

២- ស្វែង​រក​ការ​ផ្លាស់​ប្តូរ​ដើម្បី​ស្តារ​ជីវិត​ផ្លូវ​ភេទ​ឡើង​វិញ

បម្រែ​បម្រួល​ដង​ខ្លួនយើង និង​ការ​គិតបែប​​វិជ្ជមានចំពោះ​ខ្លួនឯង ​ជួយ​ឲ្យយើង​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​មក​វិញ​បាន។ អ្នកជំនាញ​បាន​អះ​អាង​ថា ​​ការ​សម្រក​ទម្ងន់​បាន​ ៤,៥គីឡូ​ អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន ជា​ហេតុ​​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​​កើត​ឡើង​​វិញ​ក្នុង​ពេល​យ៉ាង​ខ្លី។ ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​នោះ​មាន​ដូច​ជា៖

– ញ៉ាំអាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ញ៉ាំ​​បន្លែ​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​រាង​កាយ​​គ្រប់​គ្រង​ជាតិ​ស្ករ និង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​បានល្អ នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​​យើង​មក​រក​ភាព​ប្រក្រតី​វិញ។

– អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ ហាត់​ប្រាណ ​មិន​ត្រឹម​តែ​ជួយ​សម្រក​ទម្ងន់​​មួយ​មុខទេ ក៏​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទយើង​ដូច​គ្នា។ ការ​ហាត់​ប្រាណ​សម្រាប់​ជួយ​ដល់​លំហូរ​ឈាម​រត់​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ មាន​ដូច​ជា ​ហាត់​យ៉ូហ្កា រត់​យឺតៗ ឬ​ជិះ​កង់​ អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​យើង​​ ​ពិសេស​សម្រាប់​ស្រីៗ។

– គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើនទាំង​​ដង​ខ្លួន​ និង​ភាព​សិច​ស៊ី​របស់យើង ​ហើយ​កុំ​ខ្វល់​ច្រើន ​ជាមួយ​រឿង​គីឡូ​។ គិត​វិជ្ជមាន​ពី​ខ្លួន​ឯង ទទួល​យក​អ្វី​ដែល​ខ្លួន​យើង​កំពុងមាន​ ហើយ​ស្រលាញ់​វា​ឲ្យ​ច្រើន បែប​នេះនឹង​ជួយ​ឲ្យ​យើង​​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯងកាន់​តែ​​ច្រើន និង​អាច​យក​ឈ្នះ​បញ្ហា​ផ្លូវ​ចិត្ដ​បាន​ថែម​ទៀត​ផង។ បើ​វិធី​ទាំង​អស់មិន​ទទួល​បាន​ផល ជម្រើស​ចុង​ក្រោយ ​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ស្វែង​រក​ដោះ​ស្រាយ​ត្រឹម​ត្រូវ និង​សក្តិសម​សម្រាប់​យើង។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 ways losing weight can help your sex life. http://www.thehealthsite.com/sexual-health/10-reasons-losing-weight-is-great-for-your-sex-life/. Accessed May 17, 2017.

Better Sex: What’s Weight Got to Do with It? http://www.webmd.com/sex-relationships/features/sex-and-weight#1. Accessed May 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

30/10/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម