និយាយរឿងអត់ស្លៀកខោក្នុង សម្រាប់ខ្មែរយើង ច្បាស់ជាមិនមែនជារឿងធម្មតា ដូចបណ្តាប្រទេសស៊ីវីល័យនៅ អឺរ៉ុប ឬអាមេរិកទេ ពិសេសស្រីៗតែម្តង ច្បាស់ជាត្រូវគេថា កើតរោគចិត្តមិនខាន។ ប៉ុន្តែមានស្រីៗមិនតិចទេ សម្រេចចិត្តអត់ស្លៀកខោក្នុងក្រោមហេតុផលមួយចំនួន។ យ៉ាងណា គ្នាយើងក៏មិនចាំបាច់ធ្វើតាមដែរ ធ្វើអ្វីយើងគិតថាមានផាសុកភាពចំពោះយើងទៅ គឺបានហើយ។ យ៉ាងណា “Hello គ្រូពេទ្យ’ នឹងលើកឡើងពីមូលហេតុមួយចំនួននាំឲ្យស្រីៗឈប់ស្លៀកខោក្នុង គ្នាយើងអាចអានលេងៗ ដើម្បីស្វែងយល់ ក៏មិនខាតដែរ។
១- ការពារការឆ្លងរោគ
បើប្រដាប់ភេទស្រីៗគ្នាយើង ងាយមានអាការៈរកាំនោះ គ្រូពេទ្យអាចណែនាំឲ្យយើង កុំស្លៀកខោក្នុងមិនខាន។ អ្នកជំនាញរោគស្ត្រីជាច្រើន ពិសេសនៅបរទេស ជឿថា អត់ស្លៀកខោក្នុង អាចជួយកាត់បន្ថយបញ្ហារមាស់ និងធ្វើឲ្យស្រីៗមានអារម្មណ៍ស្រួលខ្លួនថែមទៀតផង។ ខោក្នុងអាចធ្វើឲ្យទ្វារមាសថប់ខ្យល់ ព្រោះទ្វារមាសជាកន្លែងមានសំណើមច្រើន។ ក្រៅពីនេះ ពេលយើងស្លៀកខោក្នុងរឹបជិត ជាតិសំណើមនៅខាងក្នុង និងមិនអាចចេញមកក្រៅបាន បណ្ដាលឲ្យក្លាយទៅជាកន្លែងសមស្របសម្រាប់ឲ្យពពួកបាក់តេរីរីកលូតលាស់។
២- មិនលេចស្នាមខោចេញមកក្រៅ
ស្រីៗជាច្រើនគិតថា វាជារឿងគួរឲ្យអៀនខ្មាស ពេលអ្នកផ្សេង ពិសេសប្រុសៗ អាចមើលឃើញទម្រង់ខោក្នុងពីខាងក្រៅនោះ។ មូលហេតុនេះ មិនបាច់ស្លៀកខោក្នុង យើងក៏មិនចាំបាច់ត្រូវខ្វាយខ្វល់អំពីរឿងនេះទៀតដែរ។ ប៉ុន្តែ ត្រូវមានការប្រុងប្រយ័ត្នផ្នែកខាងមុខ ពេលស្រីៗគ្នាយើងស្លៀកខោលេចរាងខ្លាំង ដោយសារនឹងធ្វើឲ្យរូបរាងប្រដាប់ភេទយើង លេចចេញមកខាងក្រៅបាន។
៣- មានអារម្មណ៍សិចស៊ីជាងមុន
ស្រីៗមួយចំនួន បង្ហាញពីអារម្មណ៍ពិតថា ខ្លួនអារម្មណ៍កាន់តែសិចស៊ីថែមទៀត ពិសេសពេលស្លៀកខោក្នុងបែបសិចស៊ីតែ (Panties) ទើបខោអាវក្នុងប្រេនៗបែបសិចស៊ីទាំងនោះ សម្បូរមានលក់មើលទីផ្សារណាស់ ហើយតម្លៃក៏ខ្ពស់កប់ពពកដែរ។ ប៉ុន្តែបើស្រីៗគ្នាយើង កាន់តែចង់ទទួលបានភាពសិចស៊ីទៀតនោះ ក៏មិនចាំបាច់ត្រូវចំណាយលុយទិញខោក្នុងថ្លៃៗទាំងនោះដែរ ដោយគ្រាន់តែកុំស្លៀកខោក្នុងទៅ ជាការស្រេច។ យ៉ាងណា យើងក៏មិនចាំបាច់ប្រាប់នរណាម្នាក់រឿងយើងស្លៀក ឬមិនស្លៀកខោក្នុងនោះដែរ គ្រាបន់តែដឹងខ្លួនយើងម្នាក់ឯងទៅបានហើយ បែបនេះ គ្នាយើងអាចរីករាយជាមួយអារម្មណ៍ពោរពេញដោយភាពជឿជាក់ ក៏ដូចជារកឃើញថាមពលដ៏អស្ចារ្យថ្មីមួយ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស
- មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?
៤- ស្រួលស្លៀកខោជើងវែង
ស្រីគ្រប់គ្នាសុទ្ធតែដឹងហើយថា ខោក្នុងទាំងអស់ មិនមែនសុទ្ធតែស្លៀកត្រូវជាមួយខោជើងវែងដែលស្លៀកពីខាងក្រៅទាំងអស់ទេ។ ខោក្នុងអាចធ្វើឲ្យយើងមានអារម្មណ៍តឹងចង្អៀត នាំឲ្យពិបាកក្នុងការស្លៀកខោក្រៅមួយជាន់ទៀត។ មានខោខៅប៊យមួយចំនួន មើលទៅសមគ្នាជាមួយខោក្នុងសិចស៊ីបែបចង់ខ្សែ ឬស្បៃ ពេលខ្លះក៏មើលទៅមិនសក្តិសមដែរ។ បើអ៊ីចឹងដដែល ហេតុអីត្រូវចំណាយលុយទិញខោក្នុងថ្លៃៗទាំងនោះ យើងអាចជ្រើសយកវិធីយ៉ាងងាយៗ ដោយមិនចាំបាច់ត្រូវស្លៀកខោក្នុងក៏បាន។ បើមិនស្លៀកខោក្នុង ប្រហែលជាអាចមានអារម្មណ៍ថា ដងខ្លួនយើងតូចជាងមុន អាចធ្វើឲ្យយើងកាន់តែទុកចិត្ដលើខ្លួនឯង។
៥- កាន់តែងាយស្រួល
មានពេលខ្លះអស់ខោក្នុងស្លៀក អត់ទាន់បានបោក ច្បាស់ជាមានអារម្មណ៍ហេងហាងមិនខាង ពិសេសបើប្រញាប់ចេញទៅក្រៅ មិនដឹងត្រូវធ្វើដូចម្ដេចទេ? គ្នាយើងក៏មិនចង់ស្លៀកខោក្នុងប្រឡាក់ ឬមានក្លិនមិនល្អដែរ ត្រូវអត់? បើមិនចង់ ហើយយើងរវល់ខ្លាំងរហូតមិនមានពេលគ្រប់គ្រាន់បោកគក់ខោក្នុងទាន់ពេល ឬមិនអាចទ្រាំចាំទម្រាំស្ងូតមុនពេល ហើយចាំបាច់ត្រូវចេញទៅខាងក្រៅ អាចសាកល្បងប្រើវិធីងាយស្រួល មិនចាំបាច់ត្រូវស្លៀកខោក្នុងមួយថ្ងៃលមើល៍ ប្រហែលជាអាចទទួលបានអារម្មណ៍ថ្មីប្លែក ក៏ថាបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]