បូសអន្ទង់ ជាបូសដែលកើតនៅម្តុំទ្វារលាមក ឬរន្ធគូទ ដោយការស៊ីចាក់រូងកកើតជាខ្ទុះ ចេញពីក្នុងរន្ធបាតមកក្រៅ ដែលភាគច្រើនកើតលើមនុស្សពេញវ័យ ហើយក៏អាចកើតមានលើកូនក្មេងដែរ នេះបើតាមប្រភពមន្ទីរពេទ្យកាល់ម៉ែត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បូសអន្ទង់ ជាបូសដែលកើតនៅម្តុំទ្វារលាមក ឬរន្ធគូទ ដោយការស៊ីចាក់រូងកកើតជាខ្ទុះ ចេញពីក្នុងរន្ធបាតមកក្រៅ ដែលភាគច្រើនកើតលើមនុស្សពេញវ័យ ហើយក៏អាចកើតមានលើកូនក្មេងដែរ នេះបើតាមប្រភពមន្ទីរពេទ្យកាល់ម៉ែត។
– មានដុំពកហើម
– ឈឺនៅតំបន់រន្ធគូទ និងក្នុងរន្ធគូទ
– មានហូរខ្ទុះនៅរន្ធគូទ
– សើមជាប់ជាប្រចាំនៅរន្ធគូជ
– រមាស់រន្ធគូទ។
ជាធម្មតានៅខាងក្នុងរន្ធគូទរបស់មនុស្សយើងគ្រប់គ្នា មានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនោះ ដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។
ជំងឺបូសអន្ទង់មិនមានវិធីផ្សេងសម្រាប់ព្យាបាលឲ្យជាសះស្បើយទេ ក្រៅពីការវះកាត់នោះទេ។ ការវះបូសអន្ទង់មាន២ប្រភេទ គឺការវះបង្ហូរខ្ទុះបន្ធូរបន្ថយការឈឺចាប់ និងការវះឲ្យជាសះស្បើយ។ ប៉ុន្តែបូសអន្ទង់នឹងលាប់មកវិញ ប្រសិនបើយើងមិនបានវះផ្ដាច់ផ្លូវរូងរបស់វាទេ។ ការវះអាចនឹងត្រូវធ្វើឡើង ២ឬ៣ដង ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុំរន្ធគូទធ្ងន់ធ្ងរ។
បូសអន្ទង់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត បើបូសហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ នៅតែ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕