backup og meta

តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម

តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម

ប្រុសៗ​ក្បាល​ខូចមួយ​ចំនួន រក​លេស​នេះ​លេស​នោះ លួង​លោម​ខាង​ស្រី រួម​ភេទ​មិន​ប្រើ​ស្រោម។ ពេល​ខ្លះ អាង​ខ្លួន​ជា​ប្រុស ជា​អ្នក​ពាក់ ហ៊ាន​អា​រកាត់​រឿង​ប្រើ​មិន​ប្រើ​តែ​ម្តង។ ប៉ុន្តែ​ ខាង​ស្រី​ក៏​មាន​សិទ្ធិសម្រេច​ចិត្ត​ដែរ ព្រោះ​ប្រើ​ស្រោម មិន​ត្រឹម​តែ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​កាម​រោគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្ក​ឲ្យ​កុំ​មាន​កូន​ឲ្យ​ចៃ​ដន្យ​​ទៀត​ផង។ ហេតុ​នេះ ស្រីៗ​​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​ កុំ​ចេះ​តែ​ជឿ​លេស​ប្រុសៗ ហើយត្រូវ​ដឹង​វិធី​ទប់​ទល់ លេស​ប្រុសៗ​ឧស្សាហ៍​ប្រើ​ដូច​ខាង​ក្រោម។

១- បង​គ្មាន​ជំងឺ​ក្នុង​ខ្លួន​ទេ

ជំងឺ​កាម​រោគ​ជា​ច្រើន មិន​បញ្ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ឃើញ​ឡើយ។ ស្រីៗ​ប្រមាណ ៧០​% និង​ប្រុសៗ​ប្រមាណ ៥០% មាន​ផ្ទុក​មេរោគ Chlamydia តែ​គ្មាន​ចេញ​ជា​រោគ​សញ្ញា​អ្វី​ទាំង​អស់។ យើង​អាច​គ្មាន​រោគ​សញ្ញា​កាម​រោគ ដូច​ជា ឈឺ​រមាស់ ឬ​ឡើង​ជា​សិរ​មាន់ ប៉ុន្តែ​មិន​មានន័យ​ថា​ យើង​គ្មាន​មេរោគ​ក្នុង​ខ្លួន​នោះ​ដែរ។ ក្នុង​ករណី បាន​ទៅ​​ពិនិត្យ​ឈាម​មិន​ឃើញ​មាន​មេរោគ​ក៏​ដោយ ស្រីៗ​ក៏​ត្រូវ​តែ​គិត​អំពី​បញ្ហា​មាន​កូន​ដោយ​ចៃដន្យ​ដូច​គ្នា។

២- បង​មិន​ចង់​ពាក់​ស្រោម​ទេ

មិន​ចំពោះ​ស្រី ឬ​ក៏ប្រុស ត្រូវ​ចាំ​ថា ពាក់​ស្រោម​អនាម័យ ងាយ​ស្រួល​ជាង​ការ​ព្យាបាល​ជំងឺ​កាម​រោគ។ លើស​ពី​នេះ ស្រោម​អនាម័យ​ក៏​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ និង​មាន​អារម្មណ៍​ប្លែក​ដូច​គ្នា។ អាច​សាក​ល្បង​ប្រើ​ប្រភេទ​ស្រោម​ប្លែក​ផ្សេង​គ្នា ប្តូរ​ពណ៌ ឬ​សាក​ប្រើ​ស្រោម​រស​ជាតិ​ផ្សេងៗ​បាន។ នៅ​ពេល​ប្រាប់​ប្រុសៗ​រឿង​នេះ​ហើយ ប៉ុន្តែ​គេ​នៅ​តែ​ឆ្លើយ​មិន​ចង់​ពាក់​ស្រោម​ទៀត យើង​ក៏​ត្រូវ​តែ​ហ៊ាន​ប្រាប់​ប្រុសៗ យើង​មិន​រួម​ភេទ​ជា​មួយ​គេ​ដូច​គ្នា។

៣- ស្រោម​អនាម័យ​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ថយចុះ

ស្រីៗ​យើង រឿង​នេះ​កុំ​ចាញ់​បោក​ប្រុសៗ​ឲ្យ​សោះ ព្រោះ​បច្ចុប្បន្ន ស្រោម​អនាម័យ​សេរី​ថ្មីៗ​ជា​ច្រើន​ មាន​សភាព​ស្ដើង រហូត​ដល់​មិន​មាន​អារម្មណ៍​ដឹង​ថា​អ្នក​កំពុង​ពាក់​វា​ផង។ លើស​ពី​នេះ គេ​ក៏​មាន​ផលិត​ស្រោម​អនាម័យ អាច​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​យើង កាន់​តែពុះ​កញ្ជ្រោល។ ដៃ​គូ​យើង​ជា​មនុស្ស​ឆាប់​ចេញ​ទឹក​កាម យើង​ក៏​អាច​លើក​ហេតុ​ផល​ស្រោម​ជួយ​ឲ្យ​រួម​ភេទ​បាន​យូរ ឲ្យ​គេ​ដឹង​ផង។

អត្ថបទ​ពាក់​ព័ន្ធ៖

៤- គ្មាន​ស្រោម​អនាម័យ

លេស​មួយ​នេះ​ស្រួល​ដោះ​ស្រាយ​ណាស់ ទោះ​យើង​ជា​ស្រី គួរ​តែ​មាន​ត្រៀម​ស្រោម​អនាម័យ​នៅ​ក្នុង​បន្ទប់ ឬ​ក្នុង​កាបូប​សម្រាប់​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។ ទោះ​បី​ជា មិន​មាន​បំណង​ចង់​រួម​ភេទ​ក្ដី ប៉ុន្តែ​គួរ​តែ​មាន​វា ត្រៀម​ជាប់​ខ្លួន ដើម្បី​សុវត្ថិភាព។

តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម Hello គ្រូពេទ្យ

៥- អា​អូនតូច​ធំ​ពេក គ្មាន​ស្រោម​ពាក់​ត្រូវ

កុំជឿ​អី ស្រោម​អនាម័​យ គេ​ផលិត​មក​មាន​គ្រប់​ទំហំ និង​រូប​រាង​ទាំង​អស់។ ដរាប​ណា​ដៃ​គូ​យើង​ត្រឹម​តែ​ជា​មនុស្ស​ប្រុស​ធម្មតាៗ នោះ​នៅ​តែ​មាន​ស្រោម​ត្រូវ​ជា​មួយ​គេ។ អាច​មើល​ទំហំ​ជើង​ប្រុស ទោះ​ធំ​យ៉ាង​ណា ក៏​គេ​មិន​មែន​ដើរ​ជើង​ទទេ​ដែរ ហើយ​បើ​គេ​អាច​រក​ស្បែក​ជើង​ត្រូវ​ជា​មួយ​ជើង​ខ្លួន​បាន ហេតុ​អ្វី​មិន​អាច​រក​ស្រោម​ត្រូវ​ជា​មួយ​អា​អូន​តូច​គាត់។

៦- អាលែកហ្ស៊ី​ជាមួយ​ស្រោម​អនាម័យ

ប្រុសៗ​ម៉ា​ចំនួន អាច​មាន​ប្រតិកម្ម​ជាមួយ​ស្រោម​អនាម័យ​ប្រភេទ Latex។ ប៉ុន្តែ​នៅ​មាន​ស្រោម​អនាម័យ​ជា​ច្រើន​ប្រភេទ​ទៀត ផលិត​ពី​ប្លាស្ទិក (ជាតិ​ប៉ូលីអ៊ុយរ៉េតែន)។ យើង​អាច​ឲ្យ​ដៃគូ​សាក​ល្បង​ប្តូរ​មក​ប្រើ​ស្រោម​ប្រភេទ​នេះ​វិញ។ បើ​គេ​នៅ​តែ​ចចេស មិន​ចង់​ពាក់​ស្រោម​ទៀត គេ​នៅ​តែ​រក​លេស​ផ្សេង​ទៀត​មក​ប្រើ​ដដែល។ បើ​ចចេស​បែប​នេះ ស្រីៗ​ក៏​អាច​ប្រាប់​ថា យើង​ក៏​អាលែកហ្ស៊ី​ជា​មួយ​លិង្គ​មិន​ពាក់​ស្រោម​ដូច​គ្នា។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to Do When He Doesn’t Want to Wear a Condom. http://www.everydayhealth.com/hiv-aids/what-to-do-when-he-doesnt-want-to-wear-a-condom.aspx. Accessed May 14, 2017.

What if my partner won’t use condoms? http://www.nhs.uk/Conditions/contraception-guide/Pages/partner-wont-use-condoms.aspx. Accessed May 14, 2017.

កំណែ​ប្រែបច្ចុប្បន្ន

30/03/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម