backup og meta

រួមភេទអត់បានការពារ ត្រូវធ្វើរឿង ៣ យ៉ាងនេះជាបន្ទាន់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 23, 2019

    រួមភេទអត់បានការពារ ត្រូវធ្វើរឿង ៣ យ៉ាងនេះជាបន្ទាន់

    ដឹង​ហើយ​ នៅ​ពេល​អារម្មណ៍​រួម​ភេទ​កំពុង​ត្រេក​ត្រអាល​ខ្លាំង ឬ​ជិត​ឈាន​ដល់​ចំណុច​កំពូល អាច​ធ្វើ​ឲ្យ​យើង​ទាំង​ប្រុស ទាំង​ស្រី ភ្លេច​ភ្លាំង​ និង​ធ្វើ​ប្រហែស​មួយ​ភ្លែត នាំ​ឲ្យ​ភ័យ​ខ្លួន​នៅ​ពេល​ក្រោយ​ក៏​មាន។ រួម​ភេទ​មាន​សុវត្ថិភាព​បំផុត ដូច “Hello គ្រូពេទ្យ’ ធ្លាប់​លើក​ឡើង​ហើយ គឺមាន​តែ​ការ​ប្រើស្រោម​អនាម័យ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​បាន។ ​បើ​រួម​ភេទហើយ ធ្វើ​ឲ្យ​យើង​គិត​ថា​​គ្មាន​សុវត្ថិភាព ត្រូវ​ធ្វើ​រឿង ៣ យ៉ាង​នេះ ជា​បន្ទាន់។

    ១- អ្វី​ចាត់​ទុក​ជាការ​រួម​ភេទ​គ្មាន​សុវត្ថិភាព?

    រួម​ភេទ​ដែល​គ្មាន​សុវត្ថិភាព គឺ​សំដៅ​លើ​ការ​រួម​ភេទ​ជា​ដៃ​គូទាំង​មិន​បាន​ការ​ពារ ធ្វើ​ឲ្យ​យើង​បារម្ភពីការ​ឆ្លង​​ជំងឺកាម​រោគ ​និង​អាច​មាន​កូន ទាំង​មិន​បាន​ត្រៀម​ទុក ដែលជា​ករណី​ឧស្សាហ៍​កើត​មាន​បំផុត។ ទោះ​បីរឿង​​ការ​ពារពេល​រួម​ភេទ ​ពិត​ជា​ចាំ​បាច់​ក៏​ពិត​មែន ប៉ុន្តែ​នៅ​តែ​មាន​រឿង​តូច​ៗ​មួយ​ចំនួន អាច​នាំ​ឲ្យយើង​​មិន​បាន​ការ​ពារ​ត្រឹម​ត្រូវ មាន​ដូច​ជា៖

    – រហែក​ស្រោម​អនាម័យអំឡុង​ពេល​រួម​ភេទ

    – លេប​ថ្នាំ​ពន្យារ​កំណើត​មិន​ត្រឹម​ត្រូវ​តាម​ពេល​កំណត់

    – មិន​បាន​ត្រៀមខ្លួន​​គ្រប់​គ្រាន់​ មុន​ពេល​រួម​ភេទ

    – មិន​សូវ​ខ្វល់​ខ្វាយ​។

    មូល​ហេតុ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺកាម​រោគ ឬ​ដៃ​គូ​ខាង​ស្រី មាន​កូន​ដោយ​មិន​បាន​ត្រៀម​ទុក​មុន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច?
    • ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ

    ២- រឿង​ចាំ​បាច់​បំផុត​ត្រូវ​ធ្វើក្រោយ​រួម​ភេទ​គ្មាន​សុវត្ថិភាព

    – សង្កេត​រក​មើល​សញ្ញា​មិន​ប្រក្រតី៖ បើ​យើងធ្លាប់​បាន​ប៉ះ​ពាល់​ជា​មួយ​មេរោគ​កាម​រោគ រោគ​សញ្ញាអាច​មិន​លេច​ឡើងភ្លាមៗ​នោះ​ទេ អាចនឹង​សម្ងំ​​ក្នុងខ្លួនយើង​បាន​យូរ ទម្រាំ​​ដឹង​បាន​ថា យើង​​មាន​មេរោគ​នេះ។ ប៉ុន្តែ​​បើប្រទះ​​ឃើញ​​សញ្ញា​ណា​មួយ​ដូច​ខាង​ក្រោម ​អាច​ប្រាប់​បាន​ថា​ យើង​ច្បាស់​ជា​មាន​អ្វី​មួយ​កើត​ឡើង ​បន្ទាប់​ពី​ការ​រួម​ភេទ​ហើយ។

    • ហូរ​ឈាម​ប្លែក៖ សញ្ញា​មួយ​នេះ អាចកើត​ឡើង​ចំពោះ​​មនុស្ស​ស្រី ច្រើន​ជាង​មនុស្ស​ប្រុស ហើយ​ពេល​ខ្លះ​អាច​ជា​រឿង​ធម្មតា​ទេ សម្រាប់​មនុស្ស​ប្រុស​មាន​ឈាម​ជាប់​ប្រដាប់​ភេទ បន្ទាប់​ពី​រួម​ភេទ ដោយ​មិន​បាន​ការ​ពារ។ សញ្ញា​មួយ​នេះ​ អាច​បញ្ជាក់​ថា យើងមាន​ឆ្លង​មេរោគ នៅ​ផ្លូវ​ទឹក​នោមហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់។
    • ឈឺ​ចាប់​ពេល​នោម៖ សញ្ញា​មួយ​នេះ ជា​សញ្ញា​ជំងឺរលាក​ផ្លូវ​ទឹក​នោម ប៉ុន្តែ​ពេល​ខ្លះ​ ​ក៏​អាច​ជា​សញ្ញា​ជំងឺកាម​រោគ​ដូច​គ្នា។
    • ឈឺ​ចាប់​ពេល​រួម​ភេទ៖ បើយើង​វាយ​លុក​ទាំង​កម្រោល ដោយ​មិន​បាន​ការ​ពារ​ត្រឹម​ត្រូវ ហើយ​ចាប់​ផ្ដើម​ឈឺ​ចាប់​ពេល ស៊ក​លិង្គ​ចូល (សម្រាប់​មនុស្ស​ស្រី) ឬ​ឈឺ​ចាប់​ពេល​ចេញ​ទឹក​កាម (​សម្រាប់​មនុស្ស​ប្រុស) អាច​ជា​សញ្ញា​បញ្ជាក់​ពី​ការ​ឆ្លង​រោគ​ហើយ។
    • មាន​កន្ទួល​ និង​ឈឺ៖ ​បើ​ប្រដាប់​ភេទ​យើង​​​ឡើង​កន្ទួល ឬ​ឈឺ​ចាប់ វា​​មិន​មែន​ជា​រឿង​ធម្មតា​ទេ។ ទោះ​បី​ ជា​មិន​រមាស់​មែន ប៉ុន្តែ​បើ​ប្រដាប់​ភេទ​អ្នក​ឈឺ ឬ​ផ្សា​ក្រហាយ គួរ​តែ​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​លឿន។

    – លេប​ថ្នាំ​ការពារ​ក្រោយ​ពេល​រួម​ភេទ៖ បើមិន​មាន​រោគ​សញ្ញា ​ដូច​ខាង​លើក៏ដោយ យើង​​នៅ​តែ​អាច​មាន​កូន​ដោយ​មិន​បាន​ត្រៀម​ទុក។ ដូច​នេះ គ្រាន់​តែ​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឲ្យ​បាន​លឿន​បន្ទាប់​ពី​រួម​ភេទ​រួច។ ថ្នាំ​នេះ​ មាន​លក់​នៅ​តាម​ឱសថ​ស្ថាន ហើយ​​អាច​ការ​ពារ​កុំ​ឲ្យ​​មាន​ផ្ទៃ​ពោះ នៅ​ក្នុង​រយៈ​ពេល​ ២-៣ ​ម៉ោង​បន្ទាប់​ពីរួម​ភេទ​រួច។ តែមុន​ពេល​ប្រើ​ប្រាស់​ថ្នាំ ​ត្រូវ​អាន​ការ​ណែ​នាំ​របស់​ថ្នាំ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ពី​ថ្នាំ។

    – ធ្វើតេស្តពិនិត្យផ្ទៃពោះ៖ បើ​សង្ស័យ​ថា ​អាច​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ត្រៀម​​ទុក ហើយ​រដូវ​​មក​មិន​ទៀង ឬ​មក​យឺត​​នៅ​ខែ​បន្ទាប់ គួរ​តែ​ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ ដើម្បី​បញ្ជាក់​ឲ្យ​ប្រាកដ។ ព្រោះ​បើយើង​បាន​ដឹង ខ្លួន​យើង​​មានផ្ទៃពោះ​កាន់​លឿន ​ដំណោះ​ស្រាយ​កាន់​តែ​ប្រសើរដូច​គ្នា។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម