ដើម្បីជួយប្រតិបត្តិការលើគ្រែកាន់តែរោលរាល អស្ចារ្យ ជួយស្រីៗមានអារម្មណ៍ល្អដូចយើង ខាងប្រុស ត្រូវចេះវិធីសាស្ត្រខាងក្រោមនេះសិន មុខពេលចាប់ផ្តើមបើកឆាកប្រយុទ្ធ។
ដើម្បីជួយប្រតិបត្តិការលើគ្រែកាន់តែរោលរាល អស្ចារ្យ ជួយស្រីៗមានអារម្មណ៍ល្អដូចយើង ខាងប្រុស ត្រូវចេះវិធីសាស្ត្រខាងក្រោមនេះសិន មុខពេលចាប់ផ្តើមបើកឆាកប្រយុទ្ធ។

ក្រោយរួមរស់នៅជាមួយគ្នារាប់ឆ្នាំ បើនិយាយគ្នាចំៗរឿងលើគ្រែ នឹងមានភាពងាយស្រួលច្រើន ជាជាងការប្រើកាយវិការផ្សេងៗ ដើម្បីបង្ហាញពីអ្វីយើងទាំងសងខាងចង់បានអំឡុងពេលបើកឆាកប្រយុទ្ធ។ ពេទ្យឯកទេសផ្លូវភេទអាមេរិក វេជ្ជបណ្ឌិត Williams Lucena ណែនាំថា គ្នាយើងមិនត្រូវអៀនខ្មាសច្រើនទេ ត្រូវនិយាយឲ្យចំៗ ប្រាប់ពីអ្វីយើងចង់បាន។ អាចសួរគ្នាទៅវិញទៅមក ដូចជា “អូនចូលចិត្តឲ្យបងធ្វើម៉េច?” ឬនិយាយតាមបែបយើងធ្លាប់និយាយទៅកាន់គ្នាក៏បាន។
បើស្ដាប់ទៅ មិនដូចជាតិចនិចល្អសម្រាប់រួមភេទទេ ប៉ុន្តែញ៉ាំអាហារមានថាមពលគ្រប់គ្រាន់ ជួយចំណង់ផ្លូវភេទយើងបានដូចគ្នា។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Debbie Mandel ជាអ្នកជំនាញបញ្ហាស្រ្តេស និងជាកវីនិពន្ធសៀវភៅ Addicted to Stress។ អាហារសុខភាពល្អ នឹងជួយដល់ចរន្ដឈាមរត់បានកាន់តែល្អ អំឡុងពេលរួមភេទ។
ដៃគូទាំងពីរ គួរសរសេរការស្រមើស្រមៃរឿងលើគ្រែរបស់យើង ឲ្យបានប្រាំចំណុច លើក្រដាសប្រាំសន្លឹកផ្សេងពីគ្នា។ បន្ទាប់មកបបួលគ្នាទៅញ៉ាំអាហារពេលល្ងាច និងរើសយកកន្លែង អាចអង្គុយតែពីរនាក់។ អំឡុងពេលញ៉ាំអាហារ និងក្រេបរសជាតិស្រា និយាយគ្នា យើងយកក្រដាស់ទាំងអស់ចេញ សរសេរចម្លើយ ៣ ដូចជា “Yes’ ឬ “ចាំមានពេលសាកមើល’ ឬ “មិនចូលចិត្ត’ ហើយឲ្យដៃគូសងខាងគូសលើចម្លើយណាមួយ។ មានន័យថា យើងអាចបញ្ចេញអារម្មណ៍យើងចង់ធ្វើទៅកាន់ដៃគូហើយ។
ពង្រឹងសាច់ដុំស្មា សាច់ដុំដើមដៃ និងសាច់ដុំទ្រូង ជួយឲ្យខាងប្រុស ទាំងខាងស្រី ងាយស្រួលទ្រដងខ្លួនបានល្អអំឡុងពេលកំពុងរួមភេទ នឹងចង់រួមភេទឲ្យបានយូរ។ រួមភេទជាមួយភាពស្រើបស្រាល ពេលខ្លះអាស្រ័យលើភាពមាំរបស់សាច់ដុំ និងសកម្មភាពយើងផ្ទាល់។ ការហាត់ប្រាណ ជាវិធីមួយ ស្រដៀងគ្នាជាមួយទៅនឹងការអត់ធ្មត់អំឡុងកំពុងបញ្ចេញសកម្មភាពរួមភេទ ការពារបញ្ហាខ្សោយសាច់ដុំ ពិសេសចំពោះប្រុសៗ អាចទ្រាំទ្រ និងធ្វើសកម្មភាពបានយូរបន្ថែមទៀត។

ហាត់ប្រាណខ្លាំងហួសកម្រិត នឹងធ្វើឲ្យមានផល់ប៉ះពាល់ទៅវិញទេ។ យោងតាមការលើកឡើងពីជំនាញខាងចិត្ដសាស្រ្ដផ្នែកហាត់ប្រាណ លោក Pete McCall និងក្រុមប្រឹក្សាហាត់ប្រាណនៅអាមេរិក (American Council on Exercise) ការហាត់ប្រាណច្រើនពេក ធ្វើឲ្យយើងមានអារម្មណ៍ហត់អស់កម្លាំង ប៉ះពាល់ដល់ដំណេក ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទយើងដូចគ្នា។ ក៏ជាមូលហេតុធ្វើឲ្យទំនាក់ទំនងយើងទាំងសងខាង មិនសូវល្អផងដែរ។
អត្ថបទពាក់ព័ន្ធ៖
ប្រើម្រាមដៃសង្កត់លើតំបន់ G-spot ដូចយើងកំពុងផ្ដិតមេដៃលើជញ្ជាំងទ្វារមាស ហើយត្រូវផ្ដោតទៅរកតំបន់ខាងក្រៅរន្ធទ្វារមាសប្រហែល ៣សង់ទីម៉ែត្រ នៅផ្នែកខាងលើ។ តើចង់ដឹងបន្ថែមអំពីការភ្ញោចនៅត្រង់តំបន់សម្ងាត់មនុស្សស្រីមួយនេះដែរទេ? អត្ថបទនេះនឹងបង្ហាញប្រាប់ “តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល“។
ការដកថយ ជាតិចនិកល្អមួយសម្រាប់រឿងលើគ្រែដែរអត់? ទោះបីជាយើងជឿ ឬមិនជឿក្ដី តែវាពិតជា វិធីជួយបង្កើនអារម្មណ៍ផ្លូវភេទ និងជួយឲ្យរឿងលើគ្រែយើងកាន់តែប្រសើរឡើង។ សាកល្បងកាត់បន្ថយការរួមភេទក្នុងរយៈពេលប៉ុន្មានថ្ងៃ ចាំដល់ចុងសប្ដាហ៍ ឬមិនរួមភេទសោះពេញមួយសប្ដាហ៍ សុទ្ធតែអាចដុតអារម្មណ៍ឲ្យពុះកញ្ជ្រោលខ្លាំងបាន។ បញ្ឈប់សកម្មភាពផ្លូវភេទមួយរយៈ ធ្វើឲ្យបេះដូងកាន់តែញាប់ញ័រ និងធ្វើឲ្យអារម្មណ៍ផ្លូវភេទ កាន់តែកើនឡើង បន្ទាប់ពីមិនបានប្រតិបត្ដិការអស់មួយរយៈមក។
រួមភេទ មិនមែនជាការប្រកួតប្រណាំងគ្នាទេ អាចប្រើពេលឲ្យច្រើន សិក្សាពីដងខ្លួនខាងស្រីបន្ថែម។ ត្រូវផ្ដោតអារម្មណ៍លើតំបន់ភ្លៅ និងតំបន់ពោះផ្នែកខាងក្រោមខាងស្រីឲ្យបានច្រើនបន្តិច។ ត្រូវថើបតំបន់ជុំវិញកន្លែងពិសេសរបស់នាង និងមិនគួរថើប ឬប្រើអណ្ដាតលិតកន្លែងផ្សេងលើសពីនេះឡើយ។
ម៉ាស្សាបែបស្រើបស្រាល អាចជួយឲ្យដងខ្លួនដៃគូខាងស្រី ឈានទៅរកការស្រើបស្រាលដល់ចំណុចកំពូលបានកាន់តែប្រសើរ និងធ្វើឲ្យរឿងលើគ្រែបញ្ចប់ទៅកាន់តែរលូន។ ដើម្បីធ្វើឲ្យដៃគូយើង ទទួលបានអារម្មណ៍បែបនេះ គឺអាស្រ័យលើថ្វីដៃប្រុសៗប៉ុណ្ណោះ ដូចគ្នានៅពេលខាងស្រីប្រើតិចនិកនេះមកលើយើង។ ភាពខុសគ្នានៃអារម្មណ៍ស្រើបស្រាលរបស់យើង អាស្រ័យទៅតាមថ្វីដៃយើង និងដៃគូ ប៉ុន្តែមិនគួរម៉ាស្សារហូតធ្វើឲ្យខាងស្រីគេងលក់ទេ នាំឲ្យខូចអារម្មណ៍អស់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Great Sex Unzipped. http://www.webmd.com/men/features/great-sex-unzipped . Accessed January 14, 2017.
Recharge Your Sex Life. http://www.menshealth.com/sex-women/9-tips-better-sex . Accessed January 14, 2017.
10 Ways To Have Better Sex Tonight. http://www.askmen.com/sex/better-sex.html . Accessed January 14, 2017.
20 Great Sex Tips for Men. http://www.everydayhealth.com/mens-health/great-sex-tips-for-men.aspx . Accessed January 14, 2017.
The 50 Best Men’s Health Sex Tips Ever. http://www.menshealth.com/sex-women/50-best-sex-tips . Accessed January 14, 2017.
កំណែប្រែបច្ចុប្បន្ន
06/11/2020
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
គឹម កាណែល