មនុស្សចាស់ម្នាក់ក្នុងចំណោម ៣ នាក់ វ័យចាប់ពី ៦៥ ឆ្នាំឡើងទៅ តែងជួបប្រទះករណីដួល ដោយសារប្រព័ន្ធប្រសាទ សាច់ដុំ ភ្នែក និងប្រតិកម្មរាងកាយ កាន់តែចាស់កាន់តែខ្សោយ ជាហេតុប៉ះពាល់ការរក្សាលំនឹង និងបង្កើនឱកាសងាយដួល។
ករណីមនុស្សចាស់ដួលជាច្រើនបណ្ដាលឲ្យមានគ្រោះថ្នាក់លើរាងកាយ ហើយក៏មានផលប៉ះពាល់ផ្លូវចិត្ត បង្កជាការភ័យខ្លាច និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។
តាមការសិក្សាថ្មីមួយលើមនុស្ស ២៤.០០០នាក់ មានវ័យជាមធ្យម ៧៦ ឆ្នាំ (៧៧% ជាស្រ្តី) បង្ហាញថា ហាត់ប្រាណអាចកាត់បន្ថយអត្រាដួលរហូតដល់ ១ ភាគ ៣។
ហាត់ប្រាណបែបណាមានប្រសិទ្ធភាពខ្ពស់ កុំឲ្យដួល?
ការលត់ដំ និងពង្រឹងលំហាត់ប្រាណ ដូចជា ហាត់រាំ ក្បាច់ថៃជី សុទ្ធតែផ្ដល់ផលប្រយោជន៍មួយចំនួន។ ប៉ុន្ដែការហាត់ប្រាណផ្ដល់ប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកុំឲ្យដួល គឺការហាត់ប្រាណចំមុខងារច្បាស់លាស់ជារៀងរាល់ថ្ងៃ ផ្តោតសំខាន់លើការសម្រួលចលនា និងលំនឹង។ ការហាត់ប្រាណទាំងនោះ មានដូចជា៖
– អង្គុយ ហើយងើបឡើងឈរ
– ងើបឡើងចុះ ដើម្បីដាក់របស់លើតុ ឬលើធ្នើរ
– ដើរ
– ឡើងជណ្ដើរមានកម្ពស់ទាប
ការធ្វើលំហាត់ប្រាណបែបនេះ ដូចជាការហ្វឹកហាត់កីឡាមួយប្រភេទច្បាស់លាស់ ដោយអភិវឌ្ឍសមត្ថភាព ដើម្បីប្រតិកម្មទៅនឹងភាពប្រឈមនៅក្នុងបរិស្ថាន និងរក្សាភាពមាំមួននៅពេលវ័យកាន់តែចាស់។
[embed-health-tool-bmi]