backup og meta

ដុសធ្មេញរួចខ្ពុរមាត់ភ្លាមៗ ធ្វើឲ្យ​ធ្មេញបាត់បង់សារធាតុចាំបាច់មួយ

ដុសធ្មេញរួចខ្ពុរមាត់ភ្លាមៗ ធ្វើឲ្យ​ធ្មេញបាត់បង់សារធាតុចាំបាច់មួយ

អ្នក​ឯកទេស​សុខ​ភាព​មាត់​ធ្មេញ​លើក​ឡើង​ថា​ក្រោយ​ដុស​ធ្មេញ​ហើយ​យើង​អាច​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​មាត់​បាន តែ​កុំ​ទាន់​ខ្ពុរ​មាត់​ភ្លាមៗ​ ព្រោះ​ថា​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ដុស​ធ្មេញ​​ក្នុង​ការ​ការ​ពារ​ធ្មេញ​។

អ្នក​ជំនាញ​លើ​ក​ឡើង​ថា​ការ​លាង​សម្អាត​មាត់​ធ្មេញ​នឹង​ទឹក​ភ្លាមៗ​ក្រោយ​ដុស​ធ្មេញ​រួច នឹង​ធ្វើ​ឲ្យ​ធ្មេញ​មិន​បាន​ទទួល​ជាតិ​ fluoride មាន​ក្នុង​ថ្នាំ​ដុស​ធ្មេញ​នោះ​ទេ​។

​លោក Nigel Carter OBE មាន​បទពិសោធន៍​ជា​​ទន្ត​បណ្ឌិត​ជាង​បួន​ទសវត្សរ៍​ និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​មូល​និធិសុខ​ភាព​មាត់​ធ្មេញ​នៅ​ចក្រភព​អង់គ្លេស​ បាន​លើក​ឡើង​ថា ការ​លាង​ជម្រះ​មាត់​​ភ្លាមៗ​ក្រោយ​ដុស​ធ្មេញ​រួច​ គឺមិន​ល្អ​ចំពោះ​ធ្មេញ​នោះ​ទេ ដោយ​ថា​ធ្វើ​បែប​នេះ​នាំឲ្យ​បាត់​បង់​ជាតិ fluorideដែល​មាន​នៅ​ក្នុង​មាត់​ក្រោយ​ពី​ដុសធ្មេញ​។

ច្រាសដុសធ្មេញ

លោក​ថា ជាតិ fluoride គឺ​ជា​ធាតុ​សំខាន់​តែ​មួយ​គត់​នៅ​ក្នុង​គ្រឿង​ផ្សំ​របស់​ថ្នាំ​ដុស​ធ្មេញ​។ លោក​ថា​វា​ជួយ​ពង្រឹង​សុខភាព​ធ្មេញ ធ្វើ​ឲ្យ​ធ្មេញ​​រឹងមាំ​​​ធន់​នឹង​ជំងឺ​ពុក​ធ្មេញ​។ ក្រៅ​ពីនេះ fluoride នៅ​ជួយ​កាត់​បន្ថយ​បរិមាណ​អាស៊ីដ​ដែល​បញ្ចេញ​ដោយ​ពពួក​បាក់​តេរី​នៅ​លើ​ធ្មេញ​ផង​ដែរ​។

លោក​បន្ថែម​ថា យើង​អាច​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​ក្នុង​មាត់​បាន តែ​កុំ​ទាន់​លាង​សម្អាត​មាត់​របស់​យើង​ភ្លាមៗ ដើម្បី​ឲ្យ​ប្រាកដ​ថា​ជាតិ​ fluoride បន្ត​មាន​នៅ​នឹង​ធ្មេញ និង​បន្ត​ការ​ពារ​ធ្មេញ​បាន។

ទោះ​យ៉ាងណា អ្នក​ជំនាញ​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា​គួរ​ត្រូវ​ទុក​រយៈពេល​ប៉ុន្មាន​ក្រោយ​ដុស​ធ្មេញ​រួច ទើប​អាច​ខ្ពុរ​មាត់​ចេញ​បាន ដោយ​លោក​គ្រាន់​បញ្ជាក់​ថា​កុំ​ខ្ពុរ​មាត់​សម្អាត​ថ្នាំដុសធ្មេញ​ភ្លាម​ៗ​ក្រោយ​ដុសធ្មេញ​ប៉ុណ្ណោះ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dentalhealth.org/news/spit-dont-rinse-for-better-oral-health

https://www.nhs.uk/live-well/healthy-body/how-to-keep-your-teeth-clean/

កំណែ​ប្រែបច្ចុប្បន្ន

01/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ

ជំងឺមាត់ធ្មេញទាំង ៥ នេះកើតញឹកញាប់ជាងគេ គ្រប់គ្នាគួរដឹងនិងឆាប់ព្យាបាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម