backup og meta

៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ

៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ

មាត់​ធ្មេញ​គ្មាន​អនាម័យ មិន​ត្រឹមតែ​មាន​បញ្ហា​ច្រើនទេ ក៏​ប្រឈម​ជំងឺ​មហារីក​ទៀត​ផង។ ក្នុងមាត់​យើង អាច​មាន​ផ្ទុក​បាក់តេរី​រាប់​ពាន់ ​រាប់​លានប្រភេទ ​អាច​បង្ក​​ការ​រលាក​ និង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សរីរាង្គ​ដទៃ​ទៀត​ ហើយ​បើ​យោង​​តាម​​ការ​ស្រាវជ្រាវ​ថ្មី​មួយ របស់​អ្នក​ជំនាញ​​ស៊ុយអែត គ្នា​យើង​សម្បូរ​​កំបោរ​ជាប់​ធ្មេញ​ ភាគ​ច្រើន​ប្រឈម​កើត​ជំងឺ​មហារីក​លំពែង ខណៈការ​សិក្សា​នៅ​ហូឡង់ កំបោរ​ធ្មេញ​ច្រើន មាន​ទំនាក់ទំនង​ជា​មួយ​សុខភាព​បេះដូង​ផងដែរ។ ដើម្បី​ទទួល​បាន​មាត់​ធ្មេញមាន​សុខភាព​ល្អ គ្នា​យើង​គួរ​ចាប់​ផ្តើម​បង្ក​ទម្លាប់​ល្អ “Hello គ្រូពេទ្យ’ រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ទៅ។

១- ដុស​សម្អាត​ធ្មេញ ​អណ្ដាត ​និង​សាច់​ថ្ពាល់​ខាង​ក្នុង

ដុស​សម្អាត​ធ្មេញ​ ជា​វិធី​ដែល​ងាយ​ស្រួល ​និង​លឿន​បំផុត​ ដើម្បី​កម្ចាត់​កាក​សំណល់​​អាហារ​ ឬ​កំបោរ​ជាប់​ធ្មេញ​ ព្រោះ​កាលណា​ធ្មេញ​ស្អាត​មិន​មាន​កំបោរ​កាន់ ​បាក់តេរី​ក្នុង​មាត់​ ក៏​មិន​សូវ​មាន​ដែរ។ ប៉ុន្ដែ​ការ​ដុស​សម្អាត​តែ​ធ្មេញ​មួយ​មុខ​ ​មិនទាន់​​គ្រប់គ្រាន់​នោះ​ទេ​ អណ្ដាត​ និង​សាច់​ថ្ពាល់​ខាង​ក្នុង ​ក៏​គួរ​សម្អាតដោយ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។

២- ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ

​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ត្រឹមត្រូវ​ ​មាន​ប្រយោជន៍​ច្រើនជួយ​សម្អាត​ធ្មេញ​នៅ​ពេល​ដែល​សរសៃ​ច្រាស​ចូល​ទៅ​មិន​ដល់។ ម៉្យាង​ទៀត ​អំបោះ​ទាក់​ធ្មេញ​មាន​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស​ គ្នាយើង​​មាន​បំណះ​ធ្មេញ​គ្រើម ​គួរ​ប្រើ​អំបោះ​ទាក់ ​មាន​ជាតិ​ក្រមួន ​ហើយ​បើយើង​មាន​ធ្មេញ​ចន្លោះ ​គួរ​ប្រើ​អំបោះ​ទាក់​ប្រភេទ​ខ្សែ​ក្រង​។ ម៉្យាង​ទៀត​ សម្រាប់គ្នា​យើង​មាន​ធ្មេញ​ធម្មតា ​អាច​ប្រើ​អំបោះ​ទាក់​​គ្មាន​ជាតិ​ក្រមួនបាន។

៣- ប្រើ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុល​មាត់​​មាន​ជាតិ​ភ្លុយអរ (Fluoride)

ភ្លុយអរ ​គឺ​ជា​សារធាតុ​រ៉ែ​ធម្មជាតិ ​ល្អ​សម្រាប់ជួយ​ឲ្យ​ធ្មេញ​រឹង​មាំ ​និង​ការពារ​ជាតិ​កាត់​របស់​អាស៊ីដ។ ម៉្យាង​ទៀត​ យើង​​គួរ​តែ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ ​និង​ទឹក​ខ្ពុល​មាត់​មាន​កម្រិត​សារធាតុ​ភ្លុយអរ​សក្ដិសម​ទៅ​នឹង​អាយុ​ធ្មេញយើង។

៤- ចៀសវាង​អាហា រ​ឬ​ភេសជ្ជៈ​សម្បូរ​ជាតិ​​ស្ករ

ញ៉ាំ ឬ​ផឹក​អាហារ​​ជាតិ​ស្ករ​ខ្ពស់ ​នឹង​ធ្វើ​ឲ្យ​កម្រិត ​pH​ ក្នុង​ទឹក​មាត់​ថយ​ចុះ​ ​ធ្វើ​ឲ្យ​កំបោរ​ជាប់​ធ្មេញ​ក្លាយ​ទៅ​ជា​អាស៊ីដ​កាត់​ធ្មេញ។ ​ហេតុ​នេះ​ យើង​​គួរ​តែ​ចៀសវាង​ ពិសេស​រឿង​ញ៉ាំ​ស្ករ​គ្រាប់ ​ឬ​នំ​កញ្ចប់។ ប៉ុន្តែ​បើ​គ្នា​យើង​​​ខ្វះ​ជាតិ​ផ្អែម​មិន​បាន​ ញ៉ាំ​​ម្ហូប​អាហារ​ធម្មតា​សិន​ បន្ទាប់​មក​ចាំ​ញ៉ាំ​ស្ករ​គ្រាប់​តាម​ក្រោយ​ ព្រោះ​ធ្វើ​បែប​នេះ​ វា​អាច​ជួយ​បង្អាក់​ជាតិ​ផ្អែម​បាន​ខ្លះៗ​ដែរ។

៥- ជ្រើសរើស​ស្ករ​កៅស៊ូ​ត្រឹមត្រូវ

​ការ​ទំពារ​ស្ករ​កៅស៊ូ​ទាំង​អស់​ មិនមែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ ព្រោះ​ប្រភេទ​ស្ករ​កៅស៊ូ​ខ្លះ​ សម្បូរ​​ជាតិ​ស្ករ ​នឹង​ឆាប់​ធ្វើ​ឲ្យ​មាន​រោគ​ពុក​ធ្មេញ។សម្រាប់​ស្ករ​កៅស៊ូ​ យើង​​គួរ​ទំពារ​ គួរ​តែជាស្ករ Xylitol​ ព្រោះ​វា​ជា​សារធាតុ​ស្ករ​ម៉្យាង ​ជួយ​កាត់​បន្ថយ​បាក់តេរី​បាន​ច្រើន ​ដែល​បាក់តេរី​ទាំង​នោះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ពុក​ធ្មេញ។

អត្ថបទ​ពាក់ព័ន្ធ៖

៦- ដុស​សម្អាត​ឲ្យ​ចំ​កន្លែង

ដុស​សម្អាត​ធ្មេញ​ជាមួយ​នឹង​សរសៃ​ច្រាស​ធំ​ ​ពិត​ជា​ពិបាក​ឲ្យ​ចូល​តាម​កន្លុក​​កន្លៀត​ធ្មេញ​​ក្នុង​មាត់​ណាស់ ​ពិសេស​នៅ​ម្ដុំ​ធ្មេញ​ថ្គាម ​ហេតុ​នេះ​យើង​​គួរ​តែ​ប្ដូរ​មក​ប្រើ​សរសៃ​ច្រាស​ទន់ ​មាន​ចុង​សរសៃ​ស្ដើង​ ទើប​អាច​សម្អាត​បាន​ស្អាត​ល្អ​ ​ចូល​ទៅ​សម្អាត​បាន​គ្រប់​ផ្នែក​​ធ្មេញ។

៧- គិត​ឲ្យ​បាន​ច្បាស់មុន​ផឹក​​ភេសជ្ជៈណា​មួយ

ភេសជ្ជៈ​​មាន​ជាតិ​អាស៊ីដ ​ដូចជា​ ទឹក​សូដា​ ភេសជ្ជៈ​ប៉ូវ​កម្លាំង ​និង​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​ សុទ្ធ​តែ​អាច​ធ្វើ​ធ្មេញ​ពុក​បាន។ ក្រោយ​ពី​ការ​ហាត់​ប្រាណ​រួច​ ​បើ​យើង​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំងនោះ គួរ​តែ​ផឹក​ទឹក​ធម្មតា​តាម​ក្រោយ ដើម្បីលាង​សម្អាត​ជាតិ​អាស៊ីដ​ ចេញ​ពី​ធ្មេញ។ ​បើ​ងងុយគេង ប៉ុន្តែ​​ចង់​ដាស់​ស្មារតី​ខ្លួន​ឯង ​គួរ​តែផឹក​​កាហ្វេ​ខ្មៅ​ ប្រសើរ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ព្រោះ​កាហ្វេ​​មិន​កាត់​ធ្មេញ​ ដូច​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នោះ​ទេ។

៨- ផឹក​ស្រា​ក្រហម​ និង​ញ៉ាំ​ឈីស

ដោយសារ​តែ​ស្រា​ក្រហម ​ជា​ប្រភេទ​ភេសជ្ជៈ​​ជាតិ​អាស៊ីដ អាច​​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​ធ្មេញ​សឹកបាន ​ហេតុ​នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្មេញ​​ខូចខាត​ យើង​គួរ​តែ​ផឹក​​ស្រា​ក្រហម និង​ញ៉ាំឈីស​មួយ​ដុំ​ ព្រោះ​ឈីស​មាន​សមត្ថភាព​បន្សាប​ជាតិ​អាស៊ីដ​នៅ​ក្នុង​មាត់​បាន។

វិធីសាស្ត្រ​ងាយៗ​ទាំង​អស់​នេះ គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់ រក្សា​​ធ្មេញបាន​​ស្អាត​ល្អ​ និង​មាន​សុខភាព​រឹង​មាំ។ ​ភាព​អត់ធ្មត់​ និង​អនុវត្ត​ឲ្យ​បាន​ទៀងទាត់​ ​ជា​វិធី​ការពារ​ដ៏​ល្អ មិន​ត្រឹម​តែ​សុខភាព​មាត់​ធ្មេញ​ សូម្បី​តែ​សុខភាព​រាងកាយ​ ក៏​អាច​ជួយ​បាន​ដែរ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 ways to keep your mouth healthy for life. http://www.menshealth.com/health/keep-mouth-healthy. Accessed March 24, 2016

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម