backup og meta

តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ

តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ

ធ្មេញ ជា​សរីរាង្គសំខាន់​បំផុតមួយ បើ​ធ្មេញ​មាន​បញ្ហា ពុក ផុយ ឬបាក់ អាចប៉ះពាល់​ការ​ញ៉ាំអាហារ ប៉ះពាល់​ផ្លួវអារម្មណ៍ ហេតុនេះគ្នាយើង គួរ​ចេញ​ថែរក្សា​ធ្មេញ​ធម្មជាតិ​យើង​ឲ្យ​បាន​ល្អ បើ​មាន​កូនតូច គួរ​បង្រៀន​ឲ្យ​ចេះ​ថែ​រក្សា​ធ្មេញ​ឲ្យហើយទៅ។ ថែទាំធ្មេញ មាន​តែ​វិធី​មួយ​ប៉ុណ្ណោះ គឺ​ដុស​ធ្មេញឲ្យ​បាន​ត្រឹម​ត្រូវ ​ហើយ​ការ​ដុស​ធ្មេញ​មិន​មែន​ចេះ​តែ​ដុសទេ ត្រូវដឹង​ពី​ប្រភេទ​ច្រាសដុះ​ធ្មេញ​ស័ក្តិសម និង​មិន​ប៉ះពាល់អញ្ចាញ​។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់វិធី​រើសច្រាស​ដុសធ្មេញ​ឲ្យ​យើង​បាន​ដឹង។

១- វិធីជ្រើស​រើសច្រាស

ដើម្បី​ឲ្យធ្មេញ​រលោង​ភ្លឺ​ថ្លា ​គួរ​ជ្រើស​យក​ច្រាស​ណា ​មាន​សរសៃ​ច្រាស​តូច ​និង​ទន់​ល្អ​ ដើម្បី​បង្ការ​ការ​ប៉ះពាល់​ទៅ​លើ​អញ្ចាញ​ធ្មេញ​។ ពេល​ដុះ​ពន្លក​ធ្មេញ​ ​គួរ​ប្រើ​ច្រាស​ណា​​មាន​ដង​ស្រួល​កាន់​ ហើយ​ពេល​ធ្មេញ​កំពុង​លូតលាស់ ពិសេស​ក្មេង​ៗ ត្រូវ​រើស​យក​ច្រាស​ណា​​មាន​ដង​វែង​ល្មម ដើម្បី​អាចសម្អាត​បាន​ដល់​ក្នុង​ ពិសេស​នៅ​ម្ដុំ​ធ្មេញ​ថ្គាម ខណៈក្មេង​ជំទង់ ​និង​មនុស្ស​ពេញ​វ័យ ក្បាល​ច្រាស​ និង​ដង ​ត្រូវ​សមស្រប​នឹង​ទំហំ​មាត់​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្អាត។

២- ត្រូវ​ប្រើ​ច្រាស​ធម្មតា​ ឬ​ច្រាស​អគ្គិសនី?

នៅ​លើ​ទី​ផ្សារ​ ច្រាស​ដុស​ធ្មេះ​មាន​ច្រើន​ប្រភេទ ​និងច្រើន​ជម្រើស មិន​ថាច្រាស​អគ្គិសនី​ ឬ​ធម្មតា​ទេ​ ឲ្យ​តែ​សម្អាត​បាន​ត្រឹម​ត្រូវ​ទៅ គឺ​ល្អ​ហើយ​ដែល​ជាទូទៅ​គួរ​ដុះ​ធ្មេញ ២​ ដង/​ថ្ងៃ។ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ក្មេង​ឲ្យ​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ គួរ​រើស​យក​ច្រាស​អគ្គិសនី​ព្រោះ​ថាក្មេង ទទួល​បាន​ទាំង​ភាព​រីករាយ​ពេល​ដុស​ធ្មេញ​ម្ដងៗ​ និង​បាន​ទាំង​សុខភាព​មាត់​ធ្មេញ​ល្អ​ទៀត។

អត្ថបទ​ពាក់ព័ន្ធ៖

  • តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ
  • អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន

៣- សរសៃ​ច្រាស​ទន់​ទើប​ល្អ

នៅ​ពេល​ប្រើ​សរសៃ​ច្រាស​ទន់​ ការ​សម្អាតកាត់​តែ​​មាន​ភាព​ងាយ​ស្រួល ​និង​បាន​គ្រប់​ជ្រុងជ្រោយ​ មិន​ថា​ទាំង​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ បើ​ជ្រើស​យក​ច្រាស​មាន​សរសៃ​ធំ​ និង​រឹង​ អាច​ប៉ះពាល់​ទៅ​លើ​អញ្ចាញ​ នាំ​ឲ្យ​ចេញ​ឈាម​ និង​សម្អាត​មិន​បាន​ល្អ​ អាច​ដង្កូវ​ស៊ី​ធ្មេញ​ទៅ​ថ្ងៃ​ក្រោយ។​ ដូចនេះ​គ្នា​យើង​​គ្រប់​រូប​ គួរ​ឈប់​ច្រឡំ​ថា​ ទាល់​តែ​ច្រាស​សរសៃ​រឹង​ទើប​សម្អាត​ធ្មេញ​បាន​ល្អ​ទៀត​ទៅ​ ហើយ​ត្រូវ​ងាក​មក​គិត​ពី​ផលវិបាក​របស់​វា​វិញ។

៤- ក្បាល​ច្រាស

មិន​ថា​ច្រាស​ប្រភេទ​ណា​ទេ យើង​​ត្រូវ​រើស​យក​ទំហំ​​សមស្រប​ទៅ​នឹង​ទំហំ​មាត់ ដើម្បី​ងាយ​ដុស​ និង​ធ្វើ​ចលនា​បត់​បែន​សម្អាត​បាន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​។ ដូចនេះ​ ជាការ​ល្អ ​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​ច្រាស​​បាន​ទាំង​គុណ​ភាព ​និង​សុខភាព​មាត់​ធ្មេញ​ ល្អ​សម្រាប់យើង​ផង និងកូនៗ​ផង។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How To Choose A Toothbrush, Dec 14, 2016 https://www.lion.co.jp/en/oral/point/04.htm Accessed December 11, 2016

Learn More About Toothbrushes, Dec 14, 2016 http://www.ada.org/en/science-research/ada-seal-of-acceptance/product-category-information/toothbrushes Accessed December 11, 2016

How to Choose the Best Toothbrush, Dec 14, 2016 http://www.mensjournal.com/expert-advice/how-to-choose-the-best-toothbrush-20150325 Accessed December 11, 2016

How To Pick A Tooth Brush, Dec 14, 2016 http://www.1800dentist.com/how-to-pick-a-toothbrush/ Accessed December 11, 2016

កំណែ​ប្រែបច្ចុប្បន្ន

19/07/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម