backup og meta

អនុវត្តគន្លឹះ​ពិសេស​ទាំង ​៧ នេះ ជួយមាត់​ធ្មេញ​មានសុខភាពល្អ

អនុវត្តគន្លឹះ​ពិសេស​ទាំង ​៧ នេះ ជួយមាត់​ធ្មេញ​មានសុខភាពល្អ

អំឡុង​ពេល​យើង​គេង​យប់ គឺ​មាន​រឿង​ច្រើន​ណាស់​កើត​ឡើង​ក្នុង​មាត់​យើង ពិសេស​ពពួក​បាក់តេរី នឹង​ធ្វើ​ការប្រមូលផ្តុំ​នៅ​នឹង​ធ្មេញ​យើង​តែ​ម្តង។ ប៉ុន្តែ កុំ​ឲ្យ​ដោយ​សារ​រឿង​គេង​យប់ ពិសេស​រឿង​កំណក​ធ្មេញ ពុកធ្មេញ រលាក​អញ្ចាញ​ធ្មេញ បែរ​ជា​ធ្វើ​ឲ្យ​យើង​គេង​មិន​ស្រួល​ឲ្យ​សោះ។ អ្វី​ចាំ​បាច់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ។ អត្ថបទ​នេះ នឹង​ណែនាំ​ពី​គន្លឹះ​ពិសេស ៧ចំណុច គ្នា​យើង​គួរ​ដឹង។

ដុស​ធ្មេញ​មុន​ចូល​គេង

ការ​ដុស​ធ្មេញ​មុន​ចូល​គេង អាច​ជួយ​ការ​ពារ​ប្រឆាំង​កកើត​កំណក​ធ្មេញ ពុកធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ​ជាដើម។ បើ​យើងជា​ធម្មតា​មាន​បញ្ហា​ប្រហោង​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញនោះ ទន្ត​ពេទ្យ ណែនាំ​ឲ្យ​យើង​ដុស​ធ្មេញ​ឲ្យ​បាន​លឿន​បំផុត ក្រោយ​ពេល​ញ៉ាំ​អាហារ​ល្ងាច​រួច ហើយ​ដុស​ម្តង​ទៀត មុន​ពេល​ចូល​គេង។

ប្រើ​ទម្រង់​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ

តាម​ការ​ណែនាំ​ពី​ទន្ត​ពេទ្យ វិធី​ល្អ​បំផុត​ក្នុង​ការ​ដុស​សម្អាត​ធ្មេញ គឺ​ដុស​ធ្មេញ ទាំង​ខាង​មុខ និង​ផ្ទៃ​ក្រោយ​ដោយ​ថ្មមៗ។ ជា​ដំបូង ត្រូវ​ដុស​ផ្ទៃ​ខាង​លើ​ធ្មេញ​ជាមុន បន្ទាប់​មក​ទើប​បន្តដុះ​ផ្ទៃ​ខាង​ក្នុង​ធ្មេញ ទៅ​តាម​តំបន់​តែ​យើង​ប្រើ​សម្រាប់​ទំពារ​អាហារ​ច្រើន។ ការ​សម្អាត​ផ្ទៃ​ខាង​មុខ និង​ខាង​ក្រោយ​ធ្មេញ ត្រូវ​តែ​ប្រើ​ច្រាស​មាន​ភាព​ទន់ និង​ដុស​ថ្មមៗ។

អត្ថបទ​ពាក់​ព័ន្ធ៖

ប្រើ​ច្រាស​ដុស​ធ្មេញ​អគ្គិសនី

ចលនា​បង្វិល និង​យោល​ចុះ​ឡើង​របស់​ច្រាស​ដុស​ធ្មេញ​អគ្គិសនី អាច​ជួយ​និងងាយ​សម្អាត​កំបោរ​ជាប់​ធ្មេញ​បាន​ល្អ​ជា​ការ​ដុស​ដោយ​ប្រើ​ច្រាស​ធម្មតា។ ត្រូវ​ប្រាកដ​ថា យើង​បាន​ជ្រើស​រើស​ច្រាស​អគ្គិសនី ដែល​សម​នឹង​ស្ថានភាព​ធ្មេញ​យើង ងាយ​ស្រួល​ប្រើ និង​មាន​ចលនា​បង្វិលជុំ យោល​ចុះ​ឡើង​បាន​ល្អ។

កុំ​ប្រើ​ច្រាស ប្រើ​អំបោះ​អនាម័យ​សម្អាត​វិញ

ក្នុង​ករណី​កម្ទេច​អាហារ និង​កំណក​អាចម៍​ធ្មេញ​ចេញ ដែលទន់នៅ​​ជាប់​នៅ​ឡើយ យើង​គួរ​ប្រើ​សរសៃ​អំបោះ​អនាម័យ​ដើម្បី​សម្អាត​វា។ បើកម្ទេច និង​អាចម៍ធ្មេញ​ទាំង​នោះ​នៅ​ជាប់​ធ្មេញ បាក់តេរី នឹង​កើន​ឡើង​ច្រើន​នៅ​ពេល​យប់ ហើយ​កម្ទេច​ចំណី​ទាំង​នោះ នឹង​ក្លាយ​ជា​ចំណី​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​ពពួក​បាក់តេរី​ទាំង​នោះ ពេល​យើង​កំពុង​គេង។ លើស​ពី​នេះ កំណក​ធ្មេញ​ទាំង​នោះ នឹង​កក​រឹង​ក្លាយ​ជា​កំបោរ​នោះ គឺ​មាន​តែ​ពេទ្យ​ធ្មេញ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​សម្អាត​កំបោរ​នេះ​ចេញ​បាន។ ការ​ប្រើ​សរសៃ​អំំបោះ​សម្អាត​ធ្មេញ គឺ​ល្អសម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​ជំងឺ​អញ្ចាញ​ធ្មេញ និង​មាន​កំបោរ​ជាប់​ធ្មេញ​ច្រើន ទន្ត​ពេទ្យ​ណែនាំ​ឲ្យ​យើង​ប្រើ​សរសៃអំបោះ​អនាម័យ​ទាំង​ពេល​ដូច​គ្នា។

លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរមាត់

ទឹក​ខ្ពុរ​មាត់ មិន​ត្រឹម​តែ​ជួយ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ក្នុង​ទឹក​ខ្ពល់​មាត់​ប្រភេទ Therapeutic (ប្រភេទ​សម្អាត​ធ្មេញ) មាន​ផ្ទុក​សារធាតុ​ពិសេស​ជាច្រើន ជួយ​ពង្រឹង​ធ្មេញ​ឲ្យ​រឹង​មាំ ជួយ​ព្យាល​បញ្ហា​មាត់​ធ្មេញ​មួយ​ចំនួនបាន។ ប្រើ​ទឹក​ខ្ពល់​មាត់​ព្យាបាល​មាត់​ធ្មេញ មុន​ពេល​ចូល​គេង នឹង​ជួយ​ធ្មេញ​មិន​ឲ្យ​មាន​កំណក​កំបោរ​កើត​ឡើង ការពារ​ធ្មេញ​ប្រហោង ជួយ​អញ្ចាញ​ធ្មេញ​មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ការ​រលាក។ ផ្ទុយ​មក​វិញ ទឹក​ខ្ពុល​មាត់​ជាច្រើន​ដែល​បាន​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទី​ផ្សារ ត្រូវ​គេ​ផលិត​ឡើង​ជា​ពិសេស ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្យល់​ដង្ហើម ក្លិន​មាត់​មិន​ល្អ​ប៉ុណ្ណោះ មិន​បាន​ជួយ​អ្វី​ជា​ដុំ​កំភួន​សម្រាប់​សុខភាព​មាត់​ធ្មេញ​យើង​ទេ។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ ពី​ផលិត​ផល​ទឹក​ខ្ពល់​មាត់​ណា ស័ក្ដិ​សម​នឹង​សុខភាព​មាត់​ធ្មេញ​របស់​យើង។

អត្ថបទ​ពាក់ព័ន្ធ៖

ប្រយ័ត្ន​រឿង​សង្កៀត​ធ្មេញ

បើ​គ្នា​យើង​ធ្លាប់​មាន​បញ្ហា​កាចាធ្មេញ អាការៈ​ស្រៀវ​ធ្មេញ​កាន់​ខ្លាំង​ឡើងៗ ឬ​ឧស្សាហ៍​រហែក​ជាលិកា​ថ្ពាល់​ខាង​ក្នុង ច្បាស់​ណាស់​យើង​ជា​មនុស្ស​មាន​អាការៈ​សង្កៀត​ធ្មេញ​ពេល​គេង។ ទោះ​បី​ជា​ទន្ត​ពេទ្យ មិន​អាច​ជួយ​យើង​ឲ្យឈប់​សង្កៀត​ធ្មេញ​ក៏​ពិត​មែន ប៉ុន្តែក៏​អាច​ណែនាំ​យើង​ពាក់​របស់​ការពារ​មាត់ ធ្មេញ​យើង​មិន​ផល​ប៉ះពាល់​ដោយ​បញ្ហា​សង្កៀត​ធ្មេញ​នេះ​បាន។

ឧស្សាហ៍​ទៅ​ជួប​ទន្ត​ពេទ្យ

ត្រូវ​ប្រាកដ​ថា យើង​បាន​វៀប​ចំ​ពេល​វេលា​ត្រឹម​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ធ្មេញ​ជាមួយ​ទន្តពេទ្យឲ្យ​បាន​ទៀងទាត់។ ទន្ត​ពេទ្យ និង​អ្នក​ជំនាញ​សម្អាត​ធ្មេញ នឹង​ជួយ​ឲ្យ​ធ្មេញ​យើង​ស្អាត មាន​សុខភាព​ល្អ និង​អាយុ​ធ្មេញ​ក៏​យូរ​អង្វែង​ផៀង​ដែរ។ ត្រូវ​ចាំ​ថា ការ​ថែទាំ បង្ការ នឹង​ជួយ​ឲ្យ​មាត់​ធ្មេញ​មាន​សុខភាព​ល្អ តាម​រយៈ​ការ​រក្សា​អនាម័យ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Nighttime Tips for Improving Your Oral Health

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម