ពេលធ្មេញមានបញ្ហា គួរឆាប់ព្យាបាល ដើម្បីកែខែបញ្ហា ដូចជា ឈឺទ្រាំមិនបាន ព្យាបាលលែងកើត ដក ឬដាក់ថ្មី។ បើព្យាបាលធ្មេញរួចហើយ គ្នាយើងអាចមានបញ្ហាអីខ្លះ?
ហើម ជាបញ្ហាដែលតែងជួប ពិសេសក្រោយដកធ្មេញ និងវះកាត់អញ្ចាញធ្មេញ ហើយដើម្បីបង្ការ ឬកាត់បន្ថយហើម អាចស្អំទឹកកកកន្លែងហើមលើមុខបាន ហើយទុកឲ្យបាន ២៥ នាទី រួចសម្រាកស្អំ ៥ នាទី បន្ទាប់មកចាំស្អំទៀត។ អាចប្រើវិធីនេះបានក្នុងរយៈពេល ១៨ ម៉ោងដំបូងប៉ុណ្ណោះ។
បើរយៈពេល ៣ ថ្ងៃ នៅតែហើមមិនស្រក អាចមានបង្ករោគកន្លែងដែលព្យាបាល អ៊ីចឹងគួរប្រញាប់ទៅពេទ្យប្រាប់ពីអាការៈភ្លាមៗ។
ជាការឈឺចាប់ក្រោយដកធ្មេញ ដែលជាស្ថានភាពចំហប្រហោងឆ្អឹងធ្មេញក្នុងមាត់ បន្ទាប់ពីដកធ្មេញ។ បញ្ហានេះធ្វើឲ្យក្រជា ក្រោយដកធ្មេញ និងបាត់បង់កំណកឈាមក្នុងប្រហោងឆ្អឹងធ្មេញ ដែលធម្មតាក្រោយដកធ្មេញ ការឈឺចាប់នឹងកាត់បន្ថយនៅចន្លោះពី ២ ទៅ ៣ ថ្ងៃ។
ឈឺធ្មេញស្រាប់តែរើឡើងវិញ ហើយឈឺជាងមុន ពេលលែងមានកំណកឈាមក្នុងប្រហោងឆ្អឹងធ្មេញ ពេលខ្លះឈឺដល់ត្រចៀក តែវាបាត់វិញដោយខ្លួនឯង ក្រោយពី ១ ទៅ ២ សប្ដាហ៍។ ពេទ្យនឹងលាយថ្នាំបំបាត់ការឈឺចាប់ ដាក់បិទក្នុងប្រហោងធ្មេញ បន្ទាប់មកផ្លាស់ប្ដូរថ្នាំ ធ្វើអ៊ីចឹងជាប្រចាំ ឬ៣ ថ្ងៃម្ដង រហូតបាត់ឈឺ។
សម្រាប់អ្នកជក់បារី មានបញ្ហាស្ងួតឆ្អឹងធ្មេញ ច្រើនជាងមនុស្សធម្មតា ហេតុនេះមុន និងក្រោយដកធ្មេញ កុំជក់បារី ហើយសម្រាប់ស្រីៗអាចកើតបញ្ហានេះច្រើនជាងប្រុសៗ។
រលាកឆ្អឹង ជាការឆ្លងរោគដែលបង្កដោយបាក់តេរីក្នុងមាត់នៅម្ដុំថ្គាមក្រោម។ អ្នកជំងឺតែងមានអាការៈគ្រុនក្ដៅ និងឈឺហើម នៅកន្លែងមានមេរោគ ហើយដើម្បីធ្វើវិនិច្ឆ័យរោគឲ្យកាន់តែច្បាស់ ពេទ្យនឹងថតកាំរស្មីអ៊ិច។ បើរលាកឆ្អឹងមែន ត្រូវលេបថ្នាំផ្សះយូរ រហូតជា។
ក្រោយដកធ្មេញ តែងមានឈាម។ ក្នុងរយៈពេល ១ ម៉ោងដំបូង ដើម្បីបញ្ឈប់ឈាម ត្រូវសង្កត់កន្លែងដក ដូចជា ខាំសំឡី ឬស្បៃ និងត្រូវប្ដូរ ២ទៅ ៣ ដងរហូតលែងមានឈាម។
បើនៅតែមានឈាមមិនឈប់ប៉ុន្មានម៉ោងក្រោយដកធ្មេញ គួរប្រាប់ពេទ្យ ដើម្បីលាងសម្អាត និងដេរមុខរបួស។
ចំពោះអ្នកលេបថ្នាំ ធ្វើឲ្យឈាមរាវ ដូចជា ថ្នាំ Wafarin ឬ អាស្ពីរីន។ គួរប្រាប់ពេទ្យមុនដកធ្មេញ ព្រោះថ្នាំនេះធ្វើឲ្យហូរឈាមកាន់តែច្រើន។
ជាស្ថានភាពអាចមើលឃើញឆ្អឹងថ្គាម តាមរយៈសាច់អញ្ចាញធ្មេញ ហើយវាបង្កឲ្យឈឺ រង្គើធ្មេញ និងមានខ្ទុះ ដែលកើតក្រោយព្យាបាលធ្មេញ។
សម្រាប់អ្នកលេបថ្នាំ Biphosphonates អាចនឹងមានរលួយឆ្អឹងថ្គាម។ ដើម្បីបង្ការកើតជំងឺនេះ គួរពិភាក្សាជាមួយពេទ្យសិនមុនព្យាបាលដើម្បីជម្រះមន្ទិលសង្ស័យ។
ការឈឺចាប់ក្រោយព្យាបាលមាត់ធ្មេញ អាចមានលក្ខណៈពីមធ្យមទៅធ្ងន់ធ្ងរ ដែលភាគច្រើន អាចលេបថ្នាំបំបាត់ការឈឺចាប់ ថ្នាំផ្សះ ឬទឹកខ្ពុរមាត់កម្ចាត់មេរោគ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]