backup og meta

​បើ​កើតអាប់សែធ្មេញ ហើយទុកចោល​ ប្រយ័ត្ន​មាន​បញ្ហា​ច្រើន

​បើ​កើតអាប់សែធ្មេញ ហើយទុកចោល​ ប្រយ័ត្ន​មាន​បញ្ហា​ច្រើន
ធ្មេញ​អាប់សែ (ឡើង​ខ្ទុះ) ​កើត​ឡើង​នៅ​ក្នុង​មាត់​ដែល​បង្ក​ចេញ​ពី​ធ្មេញ​អញ្ចាញ ​ឬ​ឆ្អឹង (​ក្រាស) ​ធ្មេញ​ដែល​មាន​មេរោគ​ ព្រម​ទាំង​មាន​ខ្ទុះ។ បើ​បណ្ដោយ ឬ​ព្យាបាល​អត់​ត្រឹម​ត្រូវស្រួលបួល​ទេ ​វា​អាច​នឹង​មាន​អាការៈ​កាន់​តែ​អាក្រក់​ឡើង​ ហើយ​បន្ត​សាយភាយ​ទៅ​ជាលិកា​​នៅ​ជុំវិញ​ ដែល​អាច​ប៉ះពាល់​សុខភាព​រាងកាយ​ទាំង​មូល។
 
ស្វែងយល់​បន្ថែម​ជុំវិញរឿង​អាប់សែធ្មេញ ថា​ម៉េច​បាន​កើតអ៊ីចឹង ក្នុងអត្ថបទ “Hello គ្រូពេទ្យ” ខាងក្រោម៖
 
១- #មូលហេតុនាំឲ្យកើតអាប់សែ
 
– ជក់​បារី
– ផឹក​ស្រា
– អតុល្យភាព​របប​អាហារ​
– ឈឺ​ ហើយ​ប្រើ​ថ្នាំជា​ប្រចាំ
– ធ្មេញ​​មាន​មេរោគ​​ ហើយ​ទុក​ចោល​មិន​ព្យាបាល
– អនាម័យ​មាត់​ធ្មេញ​មិន​ល្អ​ ​(សម្អាត​ធ្មេញ​មិន​ទៀង​ទាត់)។
 
​​អ្នក​មាន “​ធ្មេញ​អាប់សែ​” ច្រើន​តែ​ឈឺ​ ហើយ​ហើម​​ក្នុង​មាត់ និង​​មុខ​។ ​​បើ​ករណី​ធ្ងន់ធ្ងរ​​វិញ​ ការ​បង្ក​​រោគ​នេះ​នឹង​ធ្វើ​ឲ្យ​មិន​ស្រួល​ពោះ ​ក្អួត​ចង្អោរ ​គ្រុន​ក្ដៅ​ និង​រាក​រូស​ក៏មាន។
 
២- #កំណត់រោគនិងព្យាបាល
 
បើ​មាន​អាការៈ ឬ​សង្ស័យ​ថា​ ខ្លួន​ឯង​កើត​អាប់សែ ​កុំ​បង្អង់ ទៅ​ពេទ្យ​ភ្លាម។ ករណី​អាប់សែ​ ​មើល​ទៅ​ធំ​ ​និង​ជ្រៅ​ខ្លាំង​ ​ការ​ថត​កាំ​រស្មី​អ៊ិច​ប្រហែល​ជា​ចាំបាច់ដើម្បី​វិភាគឲ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ។
 
ធ្មេញ​អាប់សែ​ អាច​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក ​និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​តែ​​បើ​វា​បែក​ធ្លាយ ត្រូវលាង​មុខ​របួស ដោយ​ប្រើ​​ទឹក​ក្ដៅ​ឧណ្ហនៗ។ ​បើ​អាប់សែ​មិន​បែក​ដោយ​ខ្លួន​ឯង​ទេ​ គ្រូពេទ្យ​នឹង​ចោះ​បង្ហូរ​ខ្ទុះ​ចេញ​ ហើយ​សម្រាប់​អាប់សែ​លក្ខណៈ​ធ្ងន់ធ្ងរ​វិញ​ ពេទ្យអាច​នឹង​​វះកាត់​ដោយ​ប្រើ​ថ្នាំ​សណ្ដំ។ ក្រោយ​សម្អាត​ចប់​សព្វ​គ្រប់ ​​ពេទ្យនឹងបន្ត​តាម​ដាន​ស្ថានភាព​​អ្នក​ជំងឺ។
 
វិធី​​បង្ការ​ជំងឺ​ធ្មេញ​អាប់សែ​ គឺ​ត្រូវ​ព្យាយាម​សម្អាត​មាត់​ធ្មេញ​ឲ្យ​មាន​អនាម័យ​ល្អ​ និង​ទៅ​ព្យាបាល​រោគ​ពុក​ធ្មេញ ​បើ​​ឃើញ​ចំណុច​ខ្មៅ​នៅ​លើ​ធ្មេញ។ ត្រូវ​កាត់​បន្ថយ​​គ្រឿង​ស្រវឹង ​និង​ជក់​បារី​។
 
ធ្មេញ​អាប់សែ​ អាច​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ដែល​មិន​អាច​ទ្រាំ​បាន​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ទៀត​ផង​។ ហេតុ​នេះ​ បើ​​សង្ស័យ​ថា​មាន​អាប់សែ ​នៅ​ក្នុង​មាត់ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ធ្មេញ​បាន​កាន់​ឆាប់​កាន់​តែ​ល្អ​ ព្រោះ​ការ​ព្យាបាល​អាច​មាន​លក្ខណៈ​សាមញ្ញ ​ដូចជា ​ការ​ចោះ​បង្ហូរ​ខ្ទុះ​ និង​ប្រើប្រាស់​ថ្នាំ ​ជាដើម។
 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dental Abscess Overview. http://www.webmd.com/oral-health/dental-abscess#1 Assessed September 17, 2016

Dental abscess. http://www.nhs.uk/conditions/dental-abscess/Pages/Introduction.aspx Assessed September 17, 2016

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម