backup og meta

ប្រើ​ក្រែម​លាប​មាត់​ជួយ​ឲ្យ​ស្អាត​ហើយ តែ​ត្រូវ​ដឹង​ប៉ះពាល់​អី​ខ្លះ​ផង!

ប្រើ​ក្រែម​លាប​មាត់​ជួយ​ឲ្យ​ស្អាត​ហើយ តែ​ត្រូវ​ដឹង​ប៉ះពាល់​អី​ខ្លះ​ផង!

រឿង​លាប​ក្រែម​គ្មាន​ប្រុសៗ​ណា​ធ្វើ​ទេ អ៊ី​ចឹង​អត្ថបទ​នេះ ច្បាស់​ជា​សម្រាប់​ស្រីៗ​គ្នា​យើង​ហើយ។ ធ្លាប់​ឃើញ​តារា​លាប​ក្រែម​មើល​ទៅ​ឡើង Cute ដល់​ពេល​ខ្លួន​ឯង ខំ​រើស​ក្រែម​ថ្លៃ​ប៉ុនណា ពណ៌​យ៉ាង​ម៉េច​នៅ​តែ​មិន​ពេញ​ចិត្ត។ យ៉ាង​ណា គួរ​គិត​សុខភាព​ផង “Hello គ្រូពេទ្យ’ ចង់​ណែ​នាំ​គ្នា​យើង​ខ្លះៗ​ពាក់ព័ន្ធ​ក្រែម​លាប​មាត់ និង​វិធី​ជ្រើស​ក្រែម​គួរ​ប្រើ។

១- ក្រែម​លាប​មាត់​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​អត់?

ក្រែម​លាប​មាត់ ជា​រឿង​ដ៏​ចម្រូង​ចម្រាស​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទស្សនៈ​មួយ​ចំនួន លើក​ឡើង​ថា​វា​មាន​ជាតិ​សំណ អាច​គ្រោះថ្នាក់​ចំពោះ​សុខភាព ខណៈ​ខ្លះ​ទៀត​លើក​ឡើង​ថា អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​មិន​ស្អាត​ទាំងស្រុង​ដូចគ្នា​ដែរ។

រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាមេរិក បាន​ធ្វើការ​ស្រាវជ្រាវ​មួយ លើ​ក្រែម​លាប​មាត់​សរុប ៤០០ ប្រភេទ ដោយ​លទ្ធផល​រក​ឃើញ​ថា ក្រែម​លាប​មាត់​ទាំងនោះ មាន​ផ្ទុក​ជាតិ​សំណ​ចន្លោះ​ពី ០,៩-៣,០៦ PPM (មួយ​ក្នុង​មួយ​លាន) មាន​ន័យ​ថា សំណ គឺមាន​វត្តមាន​ស្ទើរ​តែ​គ្រប់​ក្រែម​លាប​មាត់​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ។

ទោះជា​បែប​នេះក្តី ស្រីៗ​ជាច្រើន នៅតែ​យល់ថា​ក្រែម​លាប​មាត់ ជួយ​លើក​សម្រស់​ឲ្យ​បាន​ស្អាត និង​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត។ យោង​ទៅ​លើ​ការសិក្សា​របស់​សកលវិទ្យាល័យ University of California ចន្លោះ​ពេល​ពី ២-១៤ ម៉ោង ជា​វេលា​មធ្យម​ស្រី​ប្រើ​ក្រែមលាបមាត់​ដែល​ផ្ទុក​ជាតិ​សំណ គឺ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព។ ហេតុ​នេះ ប្រុសៗ​នៅ​ចង់​ថើប​បបូរ​មាត់​ស្រីៗ​ទៀត​អត់?

ម៉្យាង​ទៀត ជាតិ​សំណ​ បង្ក​ឲ្យ​មាន​ជាតិពុល​ក្នុង​ខួរក្បាល ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ ស្រីៗ​មាន​ពពោះ អាចប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ ទទួល​យក​កម្រិត​ជាតិពុល​ខ្ពស់​ពី​ម៉ាក់ៗបាន។ អ្វី​គួរ​ឲ្យ​បារម្ភ រាងកាយ​មិន​អាច​បញ្ចេញចោល​នូវ​ជាតិសំណ​បាន​ទេ គឺ​មាន​តែ​បង្កើន​បន្ថែម​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

  • ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់
  • ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

២- គួរ​ជ្រើស​រើស​យក​ក្រែម​លាប​មាត់​បែប​ណា?

មាន​ការ​ពិបាក ថា​តើ​ក្រែម​លាប​មាត់​ប្រភេទ​ណា​មាន​ជាតិ​សំណ​តិច​ ឬ​ច្រើន។ តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា ក្រែមលាបមាត់​ពណ៌ក្រហម​ផ្ទុក​ជាតិ​សំណ​ខ្ពស់​បំផុត ប៉ុន្តែ​ដោយសារ​តែ​ភាព​ចង់​ស្អាត ធ្វើ​ឲ្យ​ស្រីៗ​ភាគ​ច្រើន​ប្រើ​ក្រែម​លាប​មាត់​ពណ៌​ក្រហម ទាំង​មិន​ខ្វាយ​ខ្វល់​ពី​ហានិភ័យ។

យ៉ាង​ណា បើ​មិន​អាច​ខ្វះ​បាន ស្រីៗ​គួរ​ចេញ​ជ្រើស​រើស​ក្រែម​ដែល​មិន​សូវ​បង្ក​ផល​ប៉ះពាល់ ដូច​ជា​ពិនិត្យ​លើ​គុណ​ភាព ពណ៌ កាលបរិច្ឆេទ​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

“Choose your lipstick wisely”

http://dekat.co.za/tips/choose-your-lipstick-wisely/ Accessed October 2, 2016

“Choose Your Lipstick Wisely – Lead Contamination Widespread  http://www.naturalnews.com/022220_lipstick_cosmetics.html Accessed October 2, 2016

“Are lipsticks dangerous?”

http://edition.cnn.com/2014/04/04/opinion/rasanayagam-lipstick-lead/ Accessed October 2, 2016

កំណែ​ប្រែបច្ចុប្បន្ន

04/05/2021

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ phuc.phung


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម