backup og meta

អាថ៌កំបាំងមួយចំនួន​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន

អាថ៌កំបាំងមួយចំនួន​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន

ទម្រង់​មុខ​ស្អាត សាច់​ម៉ត់​រលោង តែ​ពេល​ញញឹម​មក​ធ្មេញលឿង។ ម៉េច​បាន​ធ្មេញ​ប្រែ​ទៅ​ជា​លឿង? មានវិធី​ណា​កែខៃបាន​អត់? “Hello គ្រូពេទ្យ’ នឹងបក​ស្រាយ​ខាង​ក្រោម។

១- មូលហេតុ​ធ្វើ​ឲ្យ​ធ្មេញ​​លឿង

មាន​មូល​ហេតុ​ជា​ច្រើន ​អាច​បង្ក​ឲ្យ​ធ្មេញ​ប្រែ​ពណ៌​ទៅ​ជា​ប្រផេះ ឬ​លឿង ដូច​ជា ប្រើ​ថ្នាំ​ផ្សះ​ច្រើន មិន​ថែ​ទាំធ្មេញ​ឲ្យ​បាន​ល្អ ភេសជ្ជៈ​មួយ​ចំនួន ជក់​បារី ​និង​បញ្ហា​សុខភាព​ណាមួយ​ ជាដើម។

២- វិធី​ថែ​ទាំ​ធ្មេញ​ឲ្យ​ស​ដោយ​ខ្លួន​ឯង

យើង​អាច​បំបាត់​ស្នាម​ស្រអាប់​លើ​ធ្មេញ​ដោយ​ខ្លួន​ឯង​បាន ដោយ​ប្រើ​ផលិត​ផល ​ដូច​ជា ក្រដាស​ពាក់​ធ្មេញ​ឲ្យ​ស ថ្នាំ​ដុស​ធ្មេញ និង​ទឹក​សម្អាត​ធ្មេញ​។ ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​ស អាច​រក​បាន​នៅ​ឱសថស្ថាន ដើម្បី​ជួយ​ធ្មេញ​ដែល​លឿង​ប្រែ​ទៅ​ជា​ស​ភ្លឺ​ថ្លា។ ថ្នាំ​ដុស​ធ្មេញ​មាន​ផ្ទុក​ជាតិ​កាត់ និង​សារធាតុ​គីមី អាច​ជម្រុះ​ស្នាម​ស្រអាប់​លើ​ធ្មេញ​បាន។ សម្រាប់​ស្នាម​ស្រអាប់​ដែល​ជ្រៅ  អាច​ត្រូវ​ទៅ​ពេទ្យ​ធ្មេញ​ដើម្បី​ដោះ​ស្រាយ​។

– សារធាតុ​ធ្វើ​ឲ្យ​ធ្មេញ​ស៖ សារធាតុ​ទាំង​នោះ អាច​ជួយ​ធ្មេញ​ឲ្យ​ស ព្រោះ​មាន​ផ្ទុក​ជាតិ Carbamide Peroxide អាច​បំបាត់​ស្នាម​ស្រអាប់​ទាំង​នៅ​សើៗ ឬ​ជ្រៅ​នៅ​ធ្មេញ និង​អាច​ប្ដូរ​ពណ៌​ធម្មជាតិ​របស់​ធ្មេញ​យើង​បាន​ទៀត​ផង។ បើមាន​ធ្មេញ​ស្រអាប់​ដោយ​សារ​កាហ្វេ សារធាតុ​ធ្វើ​ឲ្យ​ធ្មេញ​ស​នេះ​ក៏​អាច​ជួយ​បាន​ដែរ។ សម្រាប់​ប្រភេទ​ជែល អាច​ធ្វើ​ការ​ដុស​តិចៗ​លើ​ផ្ទៃ​ធ្មេញ ខណៈ​ប្រភេទ​ផ្សេង​ទៀត ជែល​អាច​ដាក់​ក្នុង​ធ្មេញ​ជ័រ ហើយ​យក​ទៅ​ពាក់​ធ្មេញ​រយៈពេល ៣០-៤៥ នាទី ជា​រៀង​រាល់​ថ្ងៃ មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ។

– ក្រដាស​ពាក់​ធ្មេញ​ឲ្យ​ស ៖ អាច​បំបាត់​ស្នាម​ស្រអាប់​លើ​ធ្មេញ​បាន ដោយ​ក្រដាស​ខាត់​ទាំង​នោះ​ស្ដើង ថ្លាមាន​ជែលដែល​ផ្ទុក​សារធាតុ​ធ្វើ​ឲ្យ​ធ្មេញ​ស (Peroxide-based whitening gel)។ យើង​ត្រូវ​ពាក់​វា ២-៣ នាទី ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​មួយ​អាទិត្យ​ឡើង​ទៅ ហើយ​លទ្ធផលនឹង​បង្ហាញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ធ្មេញ​អាច​ស​បាន​យ៉ាង​ហោច​មួយ​ឆ្នាំ​ដែរ។ យ៉ាង​ណា ការ​ប្រើ​ក្រដាស​ពាក់​ធ្មេញ​ឲ្យ​ស លទ្ធផល​មិន​ល្អ​ដូចសារធាតុ​ធ្វើ​ឲ្យ​ធ្មេញ​ស (Whitening kits) ទេ គ្រាន់​តែ​ងាយ​ស្រួល​ប្រើ​ជាង​ប៉ុណ្ណោះ។

– ថ្នាំ​ដុស​ធ្មេញ និង​ទឹក​សម្អាត​ធ្មេញ​ឲ្យ​ស៖ អាច​ជួយ​ជម្រុះ​ស្នាម​ស្រអាប់​លើ​ធ្មេញ​បាន ហើយ​ផលិតផល​មួយ​ចំនួន មាន​ផ្ទុក​សារជាតិ​កាត់ ជាតិ​គីមី។ ប៉ុន្តែ សម្រាប់​គ្នា​យើង​មាន​ធ្មេញ​លឿង​ពី​ធម្មជាតិ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ។

– ​ប្រើវិធីសាមញ្ញៗ​​ធ្វើ​ឲ្យ​ធ្មេញ​ស៖  អាហារ​មួយ​ចំនួន ដូចជា ផ្លែប៉ោម ផ្លែសារី និង​ការ៉ុត សម្បួរ​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​ចេញ​ទឹក​មាត់​ច្រើន​នៅ​ពេល​ញ៉ាំ​ចូល​មាត់ ដែល​ជួយ​ក្នុង​សម្អាត​កម្ទេចកំទី​ជាប់​ធ្មេញ​បាន​ល្អ។ ទំពា​ស្ករ​កៅស៊ូ​គ្មាន​ផ្ទុក​ជាតិ​ស្ករ ក៏​អាច​ជួយ​សម្អាត​ធ្មេញ​បាន​ដូច​គ្នា ព្រោះ​ទឹក​មាត់​បញ្ចេញ​មក​ច្រើន មាន​ប្រយោជន៍​បន្សាប​ជាតិ​អាស៊ីដ ដែល​ជា​ភ្នាក់ងារ​ចម្បង​បំផ្លាញ​ធ្មេញ​របស់​យើង។

វិធីសាស្ត្រជួយឲ្យធ្មេញស Hello គ្រូពេទ្

អត្ថបទ​ពាក់ព័ន្ធ៖

៣- វិធី​ធ្វើ​ឲ្យ​ធ្មេញ​សប៉ះ​ពាល់​ធ្មេញ​សិប្បនិម្មិត

ប្រើ​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ធ្មេញស ត្រូវ​តែ​ប្រុង​ប្រយ័ត្ន បើធ្មេញ​របស់​យើង​ជា​ធ្មេញ​ដាក់ ព្រោះ​សារធាតុ​ជួយ​ធ្មេញ​ឲ្យ​ស​ទាំង​នោះ មិន​មាន​ប្រយោជន៍​ចំពោះ​ធ្មេញ​ក្លែង​ក្លាយ​នោះទេ។ ហេតុនេះ បើ​ប្រើ​វិធី​ធ្វើ​ឲ្យ​ធ្មេញ​ស លើ​ធ្មេញ​ក្លែង​ក្លាយ លទ្ធ​ផល​ក៏​ខុស​គ្នាជាមួយ​ធ្មេញ​ធម្មជាតិ​ដែរ ហើយ​រូប​រាង​របស់​ធ្មេញ​ក្លែង​ក្លាយ និង​លេច​ចេញ​កាន់​តែ​ច្បាស់។

៤- វិធី​បង្ការ​កុំ​ធ្មេញ​ស្រអាប់

ពេល​វ័យ​កាន់​តែ​ចាស់ ស្រទាប់​ខាង​ក្រៅ​ធ្មេញ​ចាប់​ផ្ដើម​សឹក​រេចរឹល។ ស្រទាប់​បន្ទាប់​មាន​ឈ្មោះ​ថា Dentin ជា​ស្រទាប់​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ជា​ពណ៌​លឿង។ នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ធ្មេញ​​ស្រអាប់ ពិសេស​ក្រោយ​យើង​ប្រើ​វិធី​ធ្វើ​ឲ្យ​ធ្មេញ​ស​រួច។ យើង​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ចំពោះ​អាហារ និង​ភេសជ្ជៈ ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​ស្រអាប់។ ជារឿយៗ ការ​ធ្វើ​ឲ្យ​ធ្មេញ​ស អាច​មើល​ទៅ​ថ្លា និង​ខៀវ ដូច្នេះ​យើង​ក៏​អាច​ញញឹម​ចេញ​មក​បាន​ស្អាត​ជាង​មុន​ដែរ។

៥- កុំ​ជក់​បារី

ការ​ជក់​បារី មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ធ្មេញ​ស្រអាប់​ទៀត​ផង។ ថ្នាំ​ជក់ នឹង​ធ្វើ​ឲ្យ​កាចា​ធ្មេញ​ឡើង​ពណ៌​ត្នោត ក៏​មិន​ងាយ​ជម្រុះ​ចេញ​តាម​រយៈ​ការ​ដុស​ធ្មេញ​ដែរ។ ជក់​កាន់​តែ​យូរ​ឆ្នាំ ធ្មេញ​កាន់​តែ​ស្រអាប់​ខ្លាំង​ទៅៗ ថែម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ដង្ហើម​មិន​ល្អ រលាក​អញ្ចាញ​ធ្មេញ និង​បង្កើន​កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ច្រើន​ប្រភេទ។

៦- អាហារ​ធ្វើ​ឲ្យ​ធ្មេញ​ស្រអាប់

អាហារ​មួយ​ចំនួន​អាច​ប្ដូរ​ពណ៌​ធ្មេញ​យើង​បាន អាច​ប្រើ​វិធី​ងាយ​ស្រួល​ចំណាំ អាហារ​ប្រភេទ​ណា​អាច​ធ្វើ​ឲ្យ​ប្ដូរ​ពណ៌​ធ្មេញ។ ទ្រឹស្តី​ពេទ្យ លើក​ឡើង​ថា អាហារ​ណា​ក៏​ដោយ តែ​អាច​ប្រឡាក់​អាវស គឺ​សុទ្ធ​តែ​អាច​ប្ដូរ​ពណ៌​ធ្មេញ ដូចជា កាហ្វេ​ជា​ដើម។ ភេសជ្ជៈ​ផ្សេង​ទៀត មាន​តែ ទឹក​សូដា​ពណ៌​ខ្មៅ និង​ទឹក​ផ្លែឈើ ក៏​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខ្មៅ​ស្រអាប់​បាន​ដែរ។ ធ្មេញ​យើង​នឹង​ស្រអាប់​បន្តិច​ម្ដងៗ ហើយ​កាន់​តែ​មើល​ឃើញ​ច្បាស់ នៅ​ពេល​វ័យ​កាន់​តែ​ចាស់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Slideshow: 10 Secrets to Brighter, Whiter Teeth http://www.webmd.com/oral-health/ss/slideshow-10-secrets-to-whiter-teeth Accessed November 20, 2016

កំណែ​ប្រែបច្ចុប្បន្ន

03/02/2021

អត្ថបទ​ដោយ KEO Seng ratha

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​ប៉ាម៉ាក់! នេះជាវិធីសាស្ត្រ​ថែទាំ​ធ្មេញ​កូនៗទៅតាម​​វ័យ

ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាក្រក់​ទាំង​នេះជាមុន


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ Feb 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម