backup og meta

ពេលមករដូវ អាចញ៉ាំភេសជ្ជៈមានជាតិហ្គាសបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2022

    ពេលមករដូវ អាចញ៉ាំភេសជ្ជៈមានជាតិហ្គាសបានអត់?

    នៅ​ពេល​ដែល​មក​រដូវ ស្រី​គួរ​ញ៉ាំ​អាហារ​ល្អ​ដល់​សុខភាព មិន​គួរ​ញ៉ាំ​របស់​ផ្តេស​ផ្តាស​ទេ ទោះ​វា​ជាបញ្ហា​សុខភាព​ពី​ធម្មជាតិ​ក៏​ដោយ។ មាន​នារីៗ​មួយ​ចំនូន​លើក​ឡើង​ថា ពេល​មក​រដូវ​ញ៉ាំ​ភេសជ្ជៈមាន​ជាតិ​ហ្គាសដូចជា ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈផ្សេងៗអាច​ធ្វើ​ឲ្យ​បាត់​ការ​ឈឺចាប់​ពេល​មក​រដូវ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល។

    ឆ្លើយ​នឹង​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​អាច​ញ៉ាំ​បាន​ក្នុង​ពេល​មក​រដូវ ក៏​ប៉ុន្តែ​វា​អាច​ផ្តល់​ផល​ពិបាក​ដល់​សុខភាព​ដែរ ដូចជា មានការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​អំឡុង​ពេល​មក​រដូវ។ បើ​ធ្ងន់​ធ្ងរ​នោះ វា​អាច​បណ្តាល​ឲ្យ​ក្រហាយ និង​រលាក​ក្រពះ​យើង​បាន ដោយ​សារ​តែ​ភេសជ្ជៈ​អស់​នោះ មាន​ជាតិ​អាស៊ីដ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    យក​ល្អ នៅ​ពេល​​មក​រដូវ ស្រីៗ​គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​វិញ​មាន៖

    – សាច់​ត្រី មាន់

    – បន្លែបៃតង ផ្លែឈើ

    – ខ្ញី

    – យាអ៊ួរ

    -សូកូឡាខ្មៅ និង​អាហារ​ល្អៗ​ដទៃ​ទៀត​ដែល​ជួយ​ផ្តល់​កម្លាំង​ដល់​យើង។

    ស្រប​គ្នា​នេះ​ដែរ ដើម្បី​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពេល​មក​រដូវ ស្រីៗ​ដាច់​ខាត​មិន​ត្រូវ​បង្អត់​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រន់​គ្រាន់​អំឡុងពេល​ដែល​រាង​កាយ​កំពុង​បាត់​បង់​ឈាម​ដែល​ធ្វើ​ឲ្យ​កម្លាំង​ខ្សោយ។

    មករដូវពណ៌ក្រមៅ

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម