មានមធ្យោបាយពន្យារកំណើតជាច្រើនដែលស្ត្រីអាចជ្រើសរើសយកមកប្រើ ដើម្បីទប់ស្កាត់ការមានកូន។ Hello គ្រូពេទ្យ នឹងបង្ហាញពីអត្ថប្រយោជន៍ និងផលរំខាននៃការថ្នាំចាក់ពន្យារកំណើត ដែលមិនសូវមានការពេញនិយមប្រើ ដោយវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបន្តថា ការប្រើថ្នាំចាក់ម្ដងអាចការពារមានផ្ទៃពោះបាន ៣ ខែ ហើយមានប្រភេទថ្នាំខ្លះទៀតប្រសិទ្ធភាពយូរជាងនេះ តែភាគច្រើនជ្រើសយកប្រសិទ្ធិភាព ៣ ខែ។ ការចាក់ថ្នាំពន្យារកំណើត ត្រូវចាក់ចូលទៅក្នុងសាច់ដុំ ហើយអ័រម៉ូននឹងបញ្ចេញដោយយឺតៗចូលទៅក្នុងចរន្តឈាម។
របៀបប្រើ៖
– ចាប់ផ្ដើមចាក់ថ្នាំលើកដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ដល់ថ្ងៃទី ៥ នៃថ្ងៃមករដូវ
– មកចាក់ថ្នាំឲ្យបានទៀងទាត់ ៣ ខែក្រោយទៀត។
ផលរំខានវិញក៏មានគួរសមដែរ៖
– រដូវប្រែប្រួល ហើយក្លាយជាមិនទៀងទាត់ ឆាប់ យូរ ឬរាំងអស់រយៈពេលជាច្រើនខែ បន្ទាប់ពីឈប់ចាក់
– អាចពន្យារកំណើតរហូតដល់ ១ ឆ្នាំ មុនពេលរដូវវិលត្រឡប់មកធម្មតា ទើបអាចមានផ្ទៃពោះបាន
– ធ្វើឲ្យឡើង ឬស្រកទម្ងន់ អំឡុងពេលចាក់ថ្នាំពន្យារកំណើត
– ឈឺក្បាល កើតមុន ជ្រុះសក់ ការថយចុះចំណង់ផ្លូវភេទ។
[embed-health-tool-ovulation]