brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ដឹងអត់ថា ថ្នាំចាក់ពន្យារកំណើតមានផលរំខានច្រើនយ៉ាង ទើបមិនសូវពេញនិយម

មាន​មធ្យោបាយ​ពន្យារ​កំណើត​ជា​ច្រើន​ដែល​ស្ត្រី​អាច​ជ្រើសរើស​យក​មក​ប្រើ ដើម្បី​ទប់ស្កាត់​ការ​មាន​កូន។ Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​ និងផលរំខាននៃ​ការ​ថ្នាំ​ចាក់​ពន្យារកំណើត ដែល​មិន​សូវ​មាន​ការ​ពេញ​និយម​ប្រើ ដោយ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។

ដឹងអត់ថា ថ្នាំចាក់ពន្យារកំណើតមានផលរំខានច្រើនយ៉ាង ទើបមិនសូវពេញនិយម

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ថា ការ​ប្រើ​ថ្នាំ​ចាក់​ម្ដង​អាច​ការពារ​មាន​ផ្ទៃពោះ​បាន ៣ ខែ ហើយ​មាន​ប្រភេទ​ថ្នាំ​ខ្លះ​ទៀត​ប្រសិទ្ធភាព​យូរ​ជាង​នេះ តែ​ភាគ​ច្រើន​ជ្រើស​យក​ប្រសិទ្ធិភាព ៣ ខែ។ ការ​ចាក់​ថ្នាំ​ពន្យារ​កំណើត​ ត្រូវ​ចាក់​ចូល​ទៅ​ក្នុង​សាច់​ដុំ ហើយ​អ័រម៉ូន​នឹង​បញ្ចេញ​ដោយ​យឺត​ៗ​ចូល​ទៅ​ក្នុង​ចរន្តឈាម។

របៀបប្រើ៖

– ចាប់ផ្ដើម​ចាក់​ថ្នាំ​លើក​​ដំបូង​នៅ​ថ្ងៃ​ណា​មួយ​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី ៥ នៃ​ថ្ងៃ​មក​រដូវ

– មក​ចាក់​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ ៣ ខែ​ក្រោយ​ទៀត។

ផល​រំខាន​វិញ​ក៏​មាន​គួរ​សម​ដែរ៖

– រដូវប្រែប្រួល ហើយ​ក្លាយ​ជា​មិន​ទៀងទាត់ ឆាប់ យូរ ឬ​រាំង​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​ឈប់​ចាក់

– អាច​ពន្យារ​កំណើត​​រហូត​ដល់ ១ ឆ្នាំ មុន​ពេល​រដូវ​វិល​ត្រឡប់​មក​ធម្មតា ទើប​អាច​មាន​ផ្ទៃពោះ​បាន

– ធ្វើ​ឲ្យ​ឡើង ឬ​ស្រក​ទម្ងន់ អំឡុង​ពេល​ចាក់​ថ្នាំ​ពន្យារ​កំណើត

– ឈឺក្បាល កើត​មុន ជ្រុះ​សក់ ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 07/09/2020