backup og meta

ឮគេថាញ៉ាំអាហារហឹរៗ ធ្វើឲ្យទ្វារមាសមានក្លិនមិនល្អ ចុះពេទ្យបកស្រាយយ៉ាងម៉េចវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2020

    ឮគេថាញ៉ាំអាហារហឹរៗ ធ្វើឲ្យទ្វារមាសមានក្លិនមិនល្អ ចុះពេទ្យបកស្រាយយ៉ាងម៉េចវិញ?

    ស្ត្រី​ជាច្រើន​ជួប​បញ្ហា​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ហើយ​ព្រោះតែ​បែប​នេះ​ធ្វើឲ្យ​គ្មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួនឯង ជា​ពិសេស​អ្នក​មាន​ដៃគូ​តែ​ម្ដង។ ដូចនេះ​ហើយ​បាន​ជា​មាន​សំណួរ​លើក​ឡើង​ថា តើ​កត្តា​ចំណី​អាហារ​មាន​រសជាតិហឹរៗជះ​ឥទ្ធិពលដល់​ក្លិន​ទ្វារ​មាស​​ដែរឬ​ទេ?

    លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេស​សម្ភព និង​រោគ​ស្ត្រី និង​ជា​អនុប្រធាន​ មជ្ឈមណ្ឌលជាតិគាំពារ​មាតា និង​ទារក បាន​ឲ្យ​ដឹង​ថា ចំណី​អាហារ​ដែល​យើង​ញ៉ាំ​ចូល​តាម​មាត់ និង​ធ្លាក់​ចុះ​ទៅ​កាន់​ក្រពះ-ពោះវៀន គ្មាន​ឥទ្ធិពល​ធ្វើឲ្យ​ទ្វារមាស​មាន​ក្លិន​ឡើយ ព្រោះ​វា​មិន​មែន​នៅ​ផ្លូវ​តែ​មួយ។

    លោក​បាន​បន្ថែម​ទៀត​ថា បញ្ហា​ក្លិន​ទ្វារមាស​មិន​ទាក់ទង​នឹង​អាហារ​ហឹរ ឬមិនហឹរ​ឡើយ តែបើ​ឲ្យ​ក្លិន​ទៅ​ទឹក​ដោះសម្រាប់​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ ពិតជាមានមែន។ ក្នុង​នោះ​មាន​ដូចជា​ត្រពាំង ម្ទេស ស្លឹក​ម្ទេស ឬ​ស្ពៃក្ដោប​ជាដើម តែ​គ្រាន់​ជា​ក្លិន​រាងប្លែកខុសពីសព្វមួយដងប៉ុណ្ណោះ​មិនមែន​ទៅជាប្ដូរ​រសជាតិ​ឡើយ ដោយ​​នៅតែ​អាច​បំបៅ ហើយ​កូន​នៅតែ​បៅ​ធម្មតា ដោយសារ​កូន​តូច​មិន​អាច​ប្រាប់​យើង​បាន​ថា ទឹក​ដោះ​នោះ​មាន​ក្លិន​អ្វី​ឡើយ។ បែបនេះ​ហើយ​ទើប​ក្រសួង​ណែនាំឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន ញ៉ាំ​អាហារ​បាន​គ្រប់​យ៉ាង​មិន​ចាំបាច់​តម​ឡើយ។

    អ្នក​គ្រប់គ្រង​នៅ​គ្លីនិក​វឌ្ឍនៈ​រូប​នោះ បញ្ជាក់​ទៀត​ថា ទ្វារ​មាស​មាន​ក្លិន​មិន​ល្អមកពី​អនាម័យ​ផ្ទាល់ខ្លួន ប្រសិនបើ​យើង​សម្អាត​ជា​ប្រចាំ គឺ​គ្មាន​បញ្ហា​ទៀតឡើយ។ តែ​បើ​មាន​អនាម័យ​ហើយ នៅតែ​មាន​ក្លិន​ទៀត ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​មូលហេតុ និង​ព្យាបាល​ឲ្យ​បាន​ទាន់​វេលា ហើយចៀសវាង​ទិញ​ផលិតផល​គ្មាន​វេជ្ជបញ្ជា​មក​ប្រើប្រាស់​នៅ​បរិវេណ​បន្ត​ពូជ ព្រោះ​ប៉ះពាល់​ខ្លាំង​ណាស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម