backup og meta

ស្រីៗ​បើ​ឈាម​រដូវមក​ច្រើនរំខានខ្លាំង សាក​ដោះស្រាយ​តាម​វិធីនេះ

ស្រីៗ​បើ​ឈាម​រដូវមក​ច្រើនរំខានខ្លាំង សាក​ដោះស្រាយ​តាម​វិធីនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ស្រីៗ​យើង​​ពិតជា​ដឹង​ហើយ​ថា​ការ​មក​រដូវ​រំខាន​ចិត្ត​យើង​ប៉ុនណា​នោះ តែ​យើង​ក៏​មិន​អាច​ចៀសបាន​ដូច​គ្នា។ ការ​មក​រដូវ​គឺជា​ផ្នែកសំខាន់​មួយ​នៃ​សុខភាព​របស់​ស្រីៗ​យើង។ ដូច​គ្នា​ដែរ ស្រីៗ​យើង​មិន​អាច​មាន​បរិមាណ​ឈាម​រដូវ​ដូចៗ​គ្នា​នោះទេ អ្នក​ខ្លះ​អាច​មក​ច្រើន និង​អ្នក​ខ្លះ​អាច​មាន​បរិមាណ​តិច​ជា​ដើម ។ គ្រាន់តែ​រឿង​មក​រដូវ​រំខាន​ចិត្ត​ទៅ​ហើយ ចុះ​បើ​មក​ក្នុង​បរិមាណ​ច្រើន​​ទៀត​រំខាន​ប៉ុនណា​ទៅ?

ជា​ធម្មតា​បរិមាណ​ឈាម​រដូវ​ដែល​ធ្លាក់​មក​អាច​មាន​ចន្លោះ​ពី​៥មិល្លីលីត្រ ទៅ​៨០​មិល្លីលីត្រ ប៉ុន្តែ​បើ​បរិមាណ​នេះ​ច្រើនជាង​៨០​មិល្លីលីត្រ​រាល់​ពេល​មក​រដូវ នេះ​អាច​ថារដូវ​មក​ច្រើន​ពេក​ហើយ​។​ បើ​ស្រី​ៗយើង​ជួប​បញ្ហា​បែប​នេះ​អាច​សាក​ល្បង​ដោះស្រាយ​តាម​វិធី​មួយ​ចំនួន​ខាង​ក្រោម​អាច​ជួយ​សម្រួល​បាន​។​

. បន្ថែម​អាហារ​មាន​ជាតិ​ដែក​

ពេល​យើង​បាត់​បង់ឈាម​ច្រើន យើង​ក៏​កំពុង​បាត់​បង់ជាតិ​ដែក​ដូច​គ្នា។ ដូច​យើង​បាន​ដឹង​ហើយ​ថា​ជាតិ​ដែក​ គឺ​ជា​រ៉ែ​សំខាន់​មួយ​ប្រភេទ​សម្រាប់​សុខ​ភាព​ផ្លូវ​​កាយ​ និង​ផ្លូវ​ចិត្ត​របស់​យើង។ កម្រិត​ជាតិ​ដែក​ទាប​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​ស្លេក​ស្លាំង​។ ដូច​នេះ​ ជា​រឿង​សំខាន់​ដែល​ស្រីៗ​យើង​ត្រូវ​រក្សា​ជាតិ​ដែក​ក្នុង​ខ្លួន​ឲ្យ​នៅ​កម្រិត​ល្អ​ជា​ប្រ​ចាំ។ ដើម្បី​បង្កើត​ជាតិ​ដែក​ក្នុង​ខ្លួន​យើង​អាច​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ដូច​ជាគ្រាប់​ធញ្ញជាតិ ស៊ុត សាច់ក្រហម បន្លែ​ស្លឹក​បៃតង និង​តៅហ៊ូ ជា​ដើម។

. ផឹក​ទឹក​ខ្ញី

ការ​សិក្សា​មួយបាន​រក​ឃើ​ញ​ថា​ស្រ្តី​ដែល​មាន​រដូវ​មក​ច្រើន​បាន​ញ៉ាំអាហារ​បំប៉នផលិត​ពី​ខ្ញី​ក្នុង​រយៈ​ពេលបី​​វដ្ដរដូវ និង​បាន​រក​ឃើញ​ថា​បរិមាណ​រដូវ​ក៏​បាន​ថយ​ចុះ​វិញ​។ ដូច​នេះ​ហើយ រឿង​អី​ដែល​យើង​មិន​ញ៉ាំ​ទឹក​ខ្ញី​ ដើម្បី​កាត់​បន្ថយ​ការ​មក​រដូវ​ក្នុង​បរិមាណ​ច្រើន​ខុស​ធម្មតា​នេះ?

. តាម​ដាន​អ័រម៉ូន

នៅ​ពេល​ដែល​រាង​កាយ​យើង​មាន​អតុល្យ​ភាព​អ័រ​ម៉ូន​ ការ​មក​រដូវ​របស់​យើង​ក៏​ជួប​ការ​រំខាន​មួយ​ចំនួន​ដែរ។​ អតុល្យ​ភាព​រវាង​អ័រម៉ូន​អឺស្រ្តូសែន និង​អ័រម៉ូន​ប្រូហ្គេស្រ្តេរ៉ូន នឹង​ធ្វើ​ឲ្យ​ជញ្ជាំងស្បូន ទៅ​ជា​ស្ដើង នាំឲ្យ​ការ​ធ្លាក់ឈាម​រដូច​មាន​ចំនួន​ច្រើន។​ ការ​ហាត់​ប្រាណ​ទៀងទាត់ និង​ញាំអាហារ​ត្រឹម​ត្រូវ នឹង​ជួយ​ឲ្យ​អ័រម៉ូន​ក្នុង​រាងកាយ​របស់​យើង​មាន​តុល្យ​ភាព។

សូម​ចងចាំថា បើ​ការធ្លាក់ឈាម​រដូវ​របស់​យើង​មក​ច្រើន ហើយ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​រំខាន​ដល់​ការ​ប្រកប​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ទៀតនោះ យើង​គួរ​ស្វែង​រក​ការ​ប្រឹក្សា និង​ព្យា​បាល​ពីគ្រូ​ពេទ្យ​ ដើម្បី​អាច​ដឹង​ថា​យើង​មាន​ជំងឺ​អ្វី​ផ្សេង ឬ​យ៉ាងណា។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthshots.com/intimate-health/menstruation/these-4-simple-things-will-help-you-deal-with-heavy-periods/

កំណែ​ប្រែបច្ចុប្បន្ន

09/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​

បែបណាទើបហៅថារដូវមកទៀង និងមិនទៀង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម