បើនិយាយពីមធ្យោបាយពន្យារកំណើតសម្រាប់បុរស និងស្ត្រីវិញ មានច្រើនណាស់ ក្នុងនោះមានទាំងរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍តែម្ដង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា មានមធ្យោបាយពន្យារកំណើតមួយចំនួន ដែលមិនសូវជាពេញនិយមអាចដោយសារតម្លៃថ្លៃ និងខ្លះទៀតគ្រូពេទ្យមិនគាំទ្រឲ្យប្រើញឹក ព្រោះប៉ះពាល់សុខភាព។
មធ្យោបាយពន្យារកំណើតផ្សេងៗ ដែលមិនសូវពេញនិយមប្រើ៖
– បិទកៅអៀក ឬបន្ទះអ័រម៉ូន ១ សប្ដាហ៍ម្តង រយៈពេល ៣ សប្តាហ៍/ខែ
– ការដាក់កងនៅទ្វារមាសរយៈពេល ៣ សប្ដាហ៍/ខែ
– ការប្រើថ្នាំនៅក្នុងទ្វាមាសស្ត្រី សម្រាប់សម្លាប់មេជីវិតបុរស Spermicide
– ថ្នាំពន្យារកំណើតបន្ទាន់ ប្រើក្នុងរយៈពេល ៧២ ម៉ោងក្រោយពីរួមភេទដោយមិនបានការពារ។
លោកវេជ្ជបណ្ឌិតថា ដើម្បីទទួលបានមធ្យោបាយសមស្របមួយសម្រាប់ការពន្យារកំណើត ស្ត្រីទាំងអស់ត្រូវមកពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញទាំងផ្នែកសុខភាព និងប្រវត្តិជំងឺផ្សេងៗ ទើបប្រើប្រាស់មធ្យោបាយពន្យារកំណើតទៅគ្មានផលរំខាន។
ចំពោះបិទកៅអៀក ឬបន្ទះអ័រម៉ូន មិនសូវពេញនិយម ព្រោះតម្លៃថ្លៃពេក មួយប្រអប់រហូតដល់ទៅជាង ១០ ដុល្លារ ហើយសម្រាប់មធ្យោបាយថ្នាំពន្យារកំណើតបន្ទាន់ គឺមិនអាចប្រើច្រើនដងពេកទេ។ រីឯប្រភេទផ្សេងទៀតអាចមានផលរំខានផ្សេងៗពីគ្នា ទើបបានជាស្ត្រីមិនសូវជ្រើសរើសវិធីទាំងនោះ។
[embed-health-tool-ovulation]