បើនិយាយពីមធ្យោបាយពន្យារកំណើតសម្រាប់បុរស និងស្ត្រីវិញ មានច្រើនណាស់ ក្នុងនោះមានទាំងរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍តែម្ដង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា មានមធ្យោបាយពន្យារកំណើតមួយចំនួន ដែលមិនសូវជាពេញនិយមអាចដោយសារតម្លៃថ្លៃ និងខ្លះទៀតគ្រូពេទ្យមិនគាំទ្រឲ្យប្រើញឹក ព្រោះប៉ះពាល់សុខភាព។