មធ្យោបាយពន្យារកំណើតរយៈពេលខ្លីទាំងនេះ មិនសូវពេញនិយមប្រើទេ

    មធ្យោបាយពន្យារកំណើតរយៈពេលខ្លីទាំងនេះ មិនសូវពេញនិយមប្រើទេ

    បើ​និយាយ​ពី​មធ្យោបាយ​ពន្យារ​កំណើត​សម្រាប់​បុរស និង​ស្ត្រី​វិញ មាន​ច្រើន​ណាស់ ក្នុង​នោះ​មាន​ទាំង​រយៈ​ពេល​ខ្លី វែង និង​អចិន្ត្រៃយ៍​តែម្ដង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា មាន​មធ្យោបាយ​ពន្យារ​កំណើតមួយចំនួន ដែល​មិន​សូវ​ជា​ពេញ​និយមអាច​ដោយសារ​តម្លៃ​ថ្លៃ និង​ខ្លះ​ទៀត​គ្រូពេទ្យ​មិន​គាំទ្រ​ឲ្យ​ប្រើ​ញឹក ព្រោះ​ប៉ះពាល់​សុខភាព។

    មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ​ ដែលមិនសូវពេញនិយមប្រើ៖

    – បិទ​កៅអៀក ឬ​បន្ទះ​អ័រម៉ូន ១ សប្ដាហ៍​ម្តង រយៈពេល ៣ សប្តាហ៍/ខែ
    – ការ​ដាក់​កង​នៅ​ទ្វារមាស​រយៈពេល ៣ សប្ដាហ៍/ខែ
    – ការ​ប្រើ​ថ្នាំ​នៅ​ក្នុង​ទ្វាមាស​ស្ត្រី សម្រាប់​សម្លាប់​មេ​ជីវិត​បុរស Spermicide
    – ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ប្រើ​ក្នុង​រយៈពេល ៧២ ម៉ោង​ក្រោយ​ពី​រួមភេទ​ដោយ​មិន​បាន​ការពារ។

    លោក​វេជ្ជបណ្ឌិត​ថា ដើម្បី​ទទួល​បាន​មធ្យោបាយ​សម​ស្រប​មួយ​សម្រាប់​ការ​ពន្យារ​កំណើត ស្ត្រី​ទាំងអស់​ត្រូវ​មក​ពិនិត្យ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាំង​ផ្នែក​សុខភាព និង​ប្រវត្តិ​ជំងឺ​ផ្សេង​ៗ ទើប​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទៅ​គ្មាន​ផល​រំខាន។

    វិធីពន្យារកំណើត

    ចំពោះ​បិទ​កៅអៀក ឬ​បន្ទះ​អ័រម៉ូន មិន​សូវ​ពេញ​និយម ព្រោះ​តម្លៃថ្លៃ​ពេក មួយ​ប្រអប់រហូត​ដល់ទៅជាង ១០ ដុល្លារ ហើយសម្រាប់មធ្យោបាយ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ គឺ​មិន​អាច​ប្រើ​ច្រើន​ដង​ពេក​ទេ។ រីឯ​ប្រភេទផ្សេង​ទៀត​អាច​មាន​ផល​រំខានផ្សេង​ៗ​ពី​គ្នា ទើបបានជា​ស្ត្រី​មិន​សូវ​ជ្រើសរើស​វិធី​ទាំង​នោះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 18/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត