២. រលាកទ្វារមាស
ស្រីៗដែលស្ថិតក្នុងដំណាក់កាលបន្តពូជ អាចជួបប្រទះការរលាកនៅក្នុងទ្វារមាស។ ការរលាកនេះ អាចកើតឡើងដោយសារតែការឆ្លងមេរោគ ការរួមភេទ ការប្រើប្រាស់ថ្នាំផ្សះ ការប្រើក្រែមលាបសំលាប់មេជីវិតឈ្មោល ឬដោយសារតែការផ្លាស់ប្ដូរអ័រម៉ូន។ ប្រសិនបើគ្នាយើងមានអាការៈរលាកនេះ យើងអាចនឹងឈឺចុកចាប់នៅពេលនោម រមាស់ទ្វារមាស ឬរលាកស្បែក ការបញ្ចេញទឹករម្អិលទ្វារមាសដែលមានក្លិនមិនល្អ ព្រមទាំងរោគសញ្ញាផ្សេងៗទៀត។
៣. ការបង្ករោគលើផ្លូវទឹកនោម
ជាក់ស្ដែង ការបង្ករោគលើផ្លូវទឹកនោម គឺជាជំងឺរោគស្ត្រីទូទៅបំផុតមួយ ដែលស្រីៗគ្រប់វ័យតែងតែជួបប្រទះ។ បញ្ហានេះកើតឡើងនៅពេលដែលបាក់តេរីមានវត្តមាននៅក្នុងទ្វារមាស ឬរន្ធគូទផ្លាស់ទីទៅបង្ហួរនោម និងប្លោកនោម ឬអាចទៅកាន់តម្រងនោម។ ស្រីៗគ្នាយើងអាចងាយឆ្លងជំងឺនេះ ប្រសិនបើយើងមានបញ្ហាសរសៃប្រសាទ ឬសាច់ដុំអាងត្រគាក ឬបំពង់បង្ហួរនោមតូច ឬមានការស្ទះក្នុងបង្ហួរនោម ប្លោកនោម ឬតម្រងនោម។ ក្នុងករណីដែលយើងមានការបង្ករោគលើផ្លូវទឹកនោម យើងអាចមានអារម្មណ៍ក្រហាយនៅពេលនោម ទឹកនោមល្អក់ មានក្លិនមិនល្អ ឬមានដានឈាមនៅក្នុងទឹកនោម។ ប្រសិនបើការបង្ករោគប៉ះពាល់ដល់តម្រងនោម យើងអាចនឹងក្ដៅខ្លួន គ្រុនរងា ឈឺខ្នង ក្អួត ឬចង្អោរ។