backup og meta

លាហើយ​ស្នាម​ជ្រីវ​ជ្រួញ​! ​វិធីសាស្ត្រ​ងាយ​ៗទាំងនេះអាចជួយ​បាន​

លាហើយ​ស្នាម​ជ្រីវ​ជ្រួញ​! ​វិធីសាស្ត្រ​ងាយ​ៗទាំងនេះអាចជួយ​បាន​

គ្មាន​អ្នកណា​ម្នាក់​ចូលចិត្ត​ស្នាម​ជ្រីវជ្រួញ​នោះ​ទេ​ ហើយ​ក៏​មិន​មែន​គ្មាន​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ ឬ​ក៏​ពន្យារ​​ស្នាម​ជ្រីវជ្រួញ​ដែរ​។ នៅ​ពេល​ដែល​ខូឡាជែន​ និង​ភាព​យឺត​បាត់បង់​ដោយ​សារ​កត្តា​វ័យ​ កម្ដៅ​ថ្ងៃ និង​ការ​ជក់​បារី​ ស្នាម​ជ្រីវ​ជ្រួញ​ក៏​ចាប់​ផ្ដើម​លេច​ឡើង។ ដូចនេះ​ ដើម្បី​ស្តារ​ឡើង​វិញ​ និង​ពង្រឹង​ខូឡាជែន​ និង​ភាព​យឺត​​នៃ​ស្បែក​ ចូរ​សាកល្បង​នូវ​វិធីសាស្ត្រ​ងាយ​ៗ​ទាំងនេះ​។

. ប្រើ​ឡេ​ការពារ​កម្ដៅ​​ថ្ងៃ​

​​​​​​​​កាំរស្មីUV បាន​ជ្រាប​ចូល​ក្នុង​ស្រទាប់​ជ្រៅ​នៃ​​ស្បែក​ និង​​បំផ្លាញ​ខូ​ឡាជែន​​របស់​ស្បែក​​យ៉ាង​ធ្ងន់​ធ្ងរ​។ ​ដូចនេះ​ យើង​​ចាំបាច់​ ត្រូវ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ នៅ​អំឡុង​ពេល​ថ្ងៃ ​មិន​ថា​​ចេញ​ក្រៅ​ ឬ​នៅ​ក្នុង​ផ្ទះ​ក៏ដោយ​។ ប្រសិន​បើ​យើង​​បែក​ញើស​ខ្លាំង​ ឬ​នៅ​ខាងក្រៅ​រយៈពេល​យូរ​​ កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្តៅ​​ថ្ងៃ​សារ​ជា​ថ្មី​ម្ដង​ទៀត។ យ៉ាងណាមិញ​ ​យើង​ក៏​មិន​គួរ​បំភ្លេច​ចោល​​​ក្រែម​លាប​​បបូរ​មាត់​ដែរ​។

ស្បែកជ្រីវជ្រួញ

. ឈប់​ជក់​បារី

យើង​​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា ការ​ជក់​បារី​​នាំ​ឲ្យ​កើត​មាន​នូវ​ជំងឺ​ផ្សេងៗ​ជាច្រើន​។​ មិន​តែ​ប៉ុណ្ណោះ​ វា​​ផ្តល់​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​ថែម​ទៀត​ផង​ ដោយ​សារ​តែ​ផ្សែង​បានរី​បាន​​ចូល​ទៅ​បំផ្លាញ​​ខូ​ឡាជែន​ ដែល​ធ្វើ​ឲ្យ​អ្នក​ជក់បារី​ កើត​មាន​ស្នាម​ជ្រីវជ្រួញ​ខុស​ពី​អ្នក​ដទៃ​។

. បង្កើន​​​វីតាមីនC

វីតាមីន​C មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ផលិត​ខូ​ឡា​ជែន។​ ដូច្នេះ​ ប្រសិនបើ​របប​អាហារយើង​ មាន​ផ្ទុក​​​វីតាមីនCច្រើន​ ស្បែក​យើង​​​មើល​ទៅ​ភ្លឺ​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​ជាក់​ជា​មិន​ខាន​។ យើង​អាច​សាក​ញ៉ាំ​ ​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីនC​ នោះ​យើង​​នឹង​កត់​សម្គាល់​ឃើញ​​​​ភាព​ខុសប្លែក​យ៉ាង​ឆាប់​រហ័ស​។

. ប្រើ​ក្រែម​ផ្តល់​សំណើម

ក្រែម​ផ្តល់​សំណើម​ជួយ​ការពារ​ និង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​កាន់​តែ​មាន​មន្ត​ស្នេហ៍​ទ្វេដង​។​ យើង​​អាច​ប្រើ​ក្រែម​ប្រភេទ​ស្រាល​ និង​ពុំ​មាន​ជាតិ​ប្រេង​ជា​រៀង​រាល់​ថ្ងៃ។​ ប្រសិនបើ​យើង​​​មាន​ស្បែក​ស្ងួត យើង​​អាច​លាប​ក្រែម​ផ្តល់​សំណើម​​លើស​ពី​ម្តង​​ក្នុង​មួយ​ថ្ងៃ​។​

. ជម្រុះ​កោសិកា​ចាស់​ៗ​ជា​ប្រចាំ

​​​​ការ​ជម្រុះ​កោសិកា​​ស្បែក​ ជួយ​កម្ចាត់​ចោល​​កោសិកា​ស្បែក​ចាស់ៗ​​ដែល​ងាប់​នៅ​ស្រទាប់​ខាង​លើ​ ដោយ​ជំនួស​ឲ្យ​កោសិកា​ថ្មីៗ និង​ស្រស់​ថ្លា​វិញ​ម្តង​។ យើង​អាច​ប្រើ​ក្រ​ណាត់​ដុះ​ខ្លួន​ទន់ៗ ឬវិធី​ខាត់​ស្បែក​សម្រាប់​ដុះ​ជម្រុះ​ស្បែក​ចាស់ៗ ឬ​ងាប់​ចេញ​បាន។​​

ជាក់ស្ដែង​ ​ការ​ផ្លាស់​ប្តូរ​កោសិកា​ស្បែក​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្បែក​។​ ប៉ុន្តែ​ វា​នឹង​ចាប់​មាន​ដំណើរការ​យឺតយ៉ាវ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​​កាន់​តែ​ច្រើន​។​ ដូច្នេះ​ហើយ​ ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.retinol.com/reduce-wrinkles/

https://www.onhealth.com/content/1/anti_aging_skin_care

https://www.webmd.com/beauty/ss/slideshow-reducing-wrinkles

​​​​

កំណែ​ប្រែបច្ចុប្បន្ន

23/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម