គ្នាយើងស្រីៗទំនងជាធ្លាប់ឮខ្លះៗហើយ ពាក្យនិយាយតៗគ្នាថាទឹកកាមបុរសអាចមានប្រសិទ្ធភាពកម្ចាត់មុនបាន។ ការលើកលើកបែបនេះ ក៏មានការជជែកគ្នាច្រើនដែរថាពិតឬមិនពិត ហើយអ្វីដែលសំខាន់មិនមាននរណាដឹងថាការលើកឡើងបែបនេះមានប្រភពចេញពីណាមកនោះទេ។
១.បើអ៊ីចឹងទឹកកាមមានប្រយោជន៍ក្នុងការកម្ចាត់មុនមែនឬទេ?
ការលើកឡើងថាទឹកកាមអាចជួយកម្ចាត់មុនបាន គឺពិតជាមានមែន តែថាមិនមានការស្រាវជ្រាវណាមួយបញ្ជាក់រឿងនេះច្បាស់ទេ ហើយក្រុមអ្នកជំនាញខាងរោគសើស្បែកក៏មិនហ៊ានអះអាងថាពិតដែរ។
អ្នកជំនាញខាងរោគសើស្បែកបានលើកឡើងថាជាតិទឹកនៅក្នុងទឹកកាមនៅពេលស្ងួត នឹងធ្វើឲ្យស្បែកមុខយើងកាន់តែស្ងួតថែមទៀត ពិសេសអ្នកមានស្បែកមុខស្តើងត្រូវតែប្រយ័ត្នចំពោះការយកទឹកកាមមកលាបលើមុខនេះ។
ក្រៅពីនេះ ការយកទឹកកាមមកលាបលើផ្ទៃមុខ ក៏អាចធ្វើឲ្យកើតមានបញ្ហាអាលែកហ្ស៊ី ឬឆ្លងជំងឺកាមរោគផងដែរ។
២.ហេតុអ្វីបានជាមានការលើកឡើងដូចនេះ?
ការលើកឡើងបែបនេះ ទំនងជាមកពីមានការចុះផ្សាយការសិក្សាក្នុងNature Cell Biology មួយថាការចាក់spermidine ដោយផ្ទាល់ចូលក្នុងកោសិកាអាចជួយពន្យាភាពចាស់បាន។ spermidine ជាសារធាតុកើតចេញពីSpermine ដែលជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម និងការរលាក រកឃើញមាននៅក្នុងទឹកកាមបុរស និងកោសិការបស់មនុស្សយើង អាចជួយបំបាត់ស្នាមជាំបាន។ ប៉ុន្តែ ចំពោះការយកទឹកកាមលាបលើផ្ទៃមុខដើម្បីបំបាត់មុន ឬស្នាមមុនមិនទាន់មានភស្តុតាងបញ្ជាក់ពីរឿងនេះទេ។
ដើម្បីទប់ស្កាត់ភាពចាស់លើស្បែក តាមការណែនាំគ្នាយើងគួរប្រើផលិតផលដែលមានផ្ទុកវីតាមីន C និង retiniods វិញល្អជាង។
ដូចគ្នាដែរ ដោយសារតែទឹកកាមមានផ្ទុកប្រូតេអ៊ីន ក៏អាចធ្វើឲ្យមានមតិលើកឡើងបែបនេះដែរ។ នៅក្នុងទឹកកាមគេរកឃើញថាមានប្រូតេអ៊ីនជាង២០០ ដែលនេះជាចំនួនច្រើនមែន។ យ៉ាងណា នៅក្នុងទឹកកាម១០០មិល្លីលីត្រ មានប្រូតេអ៊ីនតែប្រាំក្រាមប៉ុណ្ណោះ ដែលចំនួននេះមិនអាចជួយអ្វីបានច្រើននោះទេ។ គ្នាយើងដឹងទេ មនុស្សស្រីយើងត្រូវការប្រូតេអ៊ីន៤៦ក្រាមក្នុងក្នុងមួយថ្ងៃ ហើយមនុស្សប្រុសត្រូវការជាមធ្យម៥៦ក្រាមក្នុងមួយថ្ងៃ។ ដូចនេះហើយ ដើម្បីឲ្យសុខភាពស្បែកយើងល្អ យើងគួរពិចារណាលើរបបអាហារវិញ ព្រោះប្រូតេអ៊ីនភាគច្រើនបានពីអាហារ។
ដោយសារតែហេតុផលទាំងនេះហើយ បានជាអ្នកឯកទេសរោគសើស្បែកមិនណែនាំឲ្យស្រីៗយើងជ្រើសរើសយកទឹកកាមជាផលិតផលថែរក្សាស្បែកនោះទេ។
[embed-health-tool-vaccination-tool]