ស្រីៗគ្នាយើងខ្លះចេះតែឆ្ងល់ថា ម៉េចបានគេអាយុច្រើនហើយ ប៉ុន្តែស្បែកមុខនៅតែក្មេងស្រស់ស្អាតអ៊ីចឹង។ តើគេមានតិចនិកថែរក្សាសម្រស់យ៉ាងម៉េចខ្លះ? ពិតណាស់ ស្បែកមុខយើងនឹងលេចឡើងនូវស្នាមជ្រីវជ្រួញនៅពេលដែលយើងមានវ័យកាន់តែច្រើន ។ នេះដោយសារការផលិតជាតិខូឡាជែនមានការធ្លាក់ចុះទៅតាមពេលវេលា ហើយវាបណ្ដាលឲ្យស្បែកបាត់បង់នូវភាពយឺត។