គ្នាយើងប្រាកដជាដឹង ថាទឹកក្រូចឆ្មារ ប្រៀបដូចជារបស់ពិសេសនៅក្នុងផ្ទះបាយ ងាយរក និងមានប្រយោជន៍ច្រើន មិនថាសម្រាប់សុខភាព និងប្រើក្នុងការថែទាំសម្រស់។ តាមរយៈ អ្នកជំនាញថែទាំក្រចកនៅសហរដ្ឋអាមេរិក គឺលោកស្រី Jemma Williams បានបង្ហាញពី គុណសម្បត្តិនៃទឹកក្រូចឆ្មារ ដូចខាងក្រោមនេះ៖
ក្រូចឆ្មារមានតម្លៃថោក ហើយជារបស់ធម្មជាតិ ងាយស្រួលរក និងពុំមានផ្ទុកនូវសារធាតុគីមីខ្លាំងៗ ដែលអាចបង្កឱ្យក្រចកយើងខូច ងាយបាក់ និងមិនងាយលូតលាស់ឡើងវិញ ដូចផលិតផលថែក្រចកផ្សំពីធាតុគីមីផ្សេងឡើយ។
អត្ថបទពាក់ព័ន្ធ៖
- នេះវិធីថែក្រចកឲ្យស្អាត ហើយសុខភាពល្អ ស្រីៗភាគច្រើនអត់ដឹង
- បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព
ម្យ៉ាងទៀតក្រូចឆ្មារមានផ្ទុកវីតាមីន C សារធាតុប្រូតេអ៊ីនផ្សេងៗ និងប៉ូតាស្យូម ដែលអំណោយផលដល់ការរក្សាសំណើម និងជួយឱ្យក្រចកយើងស្អាត តាមបែបធម្មជាតិ។ ជាងនេះទៅទៀត ទឹកក្រូចឆ្មារ មានសារធាតុពីធម្មជាតិ ដែលប្រឆាំងពពួកបាក់តេរី និងផ្សិត អាចសម្លាប់មេរោគ ដែលនៅតោងជាប់ម្រាមដៃ ឬគល់ក្រចកដៃបាន។ ក្រៅពីនេះជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ ជាសមាសធាតុពិសេសដែល អាចសម្អាត និងជម្រះស្នាមជាំ ខូចផ្សេងៗ ពីក្រចកដៃផងដែរវ។
អត្ថបទពាក់ព័ន្ធ៖
- ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?
- រោគសញ្ញា ១០ យ៉ាង បង្ហាញថាយើងកំពុងខ្វះវីតាមីន C
- កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច?
ដោយឡែក សម្រាប់ការធ្វើទឹកក្រូចឆ្មារសម្រាប់ថែក្រចកដៃនោះ អ្នកជំនាញខាងលើ បានបង្ហាញដោយការប្រើទឹកក្រូចឆ្មារបរិមាណ ៤ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ឌៗ ១ស្លាបព្រា (បរិមាណនេះ សម្រាប់ដៃម្ខាង) ចូលក្នុងចាន រួចយើងអាចត្រាំក្រចក ក្នុងរយៈពេល ១០នាទី រួចជូតសម្អាត ។ បន្ទាប់មកយើងអាចលាយ ប្រើទៅលើដៃម្ខាងទៀត ជាការស្រេច។
ចំណាំ៖ សម្រាប់វិធីនេះ យើងអាចអនុវត្ត២ដង ក្នុង១សប្តាហ៍ ដើម្បីទទួលបានប្រសិទ្ធិភាព៕
អត្ថបទពាក់ព័ន្ធ៖
- ៣០វិនាទី តេស្តដឹង ថាតើរាងកាយមានបញ្ហា ឬសុខភាពល្អ
- ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច
- នេះវិធីថែក្រចកឲ្យស្អាត ហើយសុខភាពល្អ ស្រីៗភាគច្រើនអត់ដឹង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]