backup og meta

តិចនិក​ងាយ​ៗទាំង៧​ ជួយ​ឲ្យ​ក្រចក​រឹងមាំ​ មាន​សុខភាព​ល្អ​​​

តិចនិក​ងាយ​ៗទាំង៧​ ជួយ​ឲ្យ​ក្រចក​រឹងមាំ​ មាន​សុខភាព​ល្អ​​​

ការ​ថែទាំ​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​ និង​មើល​ទៅ​ស្រស់​ស្អាត​ គឺ​មិន​ចាំបាច់​ចំណាយ​លុយ​ ឬ​ពេលវេលា​ច្រើន​ឡើយ។ ពិត​ណាស់​ ក្រចក​ក៏​ជា​ផ្នែក​មួយ​នៃ​សោភ័ណភាព​របស់​ស្រី​ៗ​យើង​ដែរ​ ហើយ​នៅ​ពេល​ដែល​ក្រចក​យើង​ស្ងួត​ខ្លាំង​ និង​មាន​ពណ៌​ស្លេក​ស្លាំង​​មិន​​គួរ​ឲ្យ​ទាក់​ទាញ​ យើង​ក៏​​បាត់បង់​នូវ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​មួយ​ផ្នែក​ដែរ។ ​

យ៉ាងណាមិញ​ ទម្លាប់​ថែទាំ​ក្រចក​ជាប្រចាំ​ នឹង​ធ្វើឲ្យ​​ក្រចក​មាន​ភាព​​រឹងមាំ​ ព្រមទាំង​​ជៀស​ផុត​​ពី​ការ​ឆ្លង​បាក់តេរី​ផ្សេងៗ​។ ដូចនេះ​ ដើម្បី​ទទួល​បាន​នូវ​ក្រចក​ដែល​គួរឲ្យ​ចង់​គយ​គន់​ ស្រីៗ​យើង​មិន​ចាំបាច់​ទៅ​រក​ជាង​ធ្វើ​ក្រចក​ញឹកញាប់​ពេក​នោះ​ទេ​​ប៉ុន្តែ​​អាច​មក​សាកល្បង​នូវ​តិចនិក​ថែទាំ​ក្រចក​ដោយ​ខ្លួន​ឯង​ងាយ​ៗ​​ទាំង​នេះ​វិញ​ម្ដង​​។

. រក្សា​ជាតិ​ទឹក​នៃ​ក្រចក

ចូរ​ត្រដុស​ប្រេង​ចាហួយ​ ឬ​ឡេ​លាប​ក្រចក​ក្នុង​បរិមាណ​តិច​ល្មម​ នៅ​លើ​ស្បែក​គល់​ក្រចក​ និង​ស្បែក​ជុំវិញ​ក្រចក​ថ្មម​ៗ​ ជា​រៀង​រាល់​ល្ងាច​មុន​ពេល​ចូល​​គេង​ ឬនៅ​ពេល​ដែល​ក្រចក​ស្ងួត​ ដើម្បី​ការពារ​កុំ​ឲ្យ​ក្រចក​ងាយ​​បាក់​។ ប្រសិន​បើ​ស្រីៗ​យើង​ មិន​ចូលចិត្ត​ប្រេង​ចាហួយ​ទេ​នោះ​​ អាច​ជំនួស​​បាន​ដោយ​ប្រើ​​ប្រេង​ល្ហុង​​ដែល​ផ្តល់​​ជាតិ​វីតាមីន​ E​ ឬ​ប្រេង​អូលីវ​ក៏​បាន​។

. ពាក់​ស្រោម​ដៃ​ នៅ​ពេល​ធ្វើ​កិច្ចការ​ផ្ទះ​ ឬ​លាង​ចាន​

ការ​ធ្វើ​ការងារ​ផ្ទះ ​ដូចជា​បោក​ខោអាវ​ ឬ​ដុស​សម្អាត​ខ្ទះ​ ឆ្នាំង​ផ្សេង​ៗ​ គឺ​មាន​គ្រោះថ្នាក់​ដល់​ក្រចក​របស់​យើង​យ៉ាង​ខ្លាំង​។ ហេតុនេះ​ ចូរ​ពាក់​ស្រោម​ដៃ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នៅ​ពេល​ធ្វើ​ការងារ​ទាំងនេះ​។ បន្ថែម​ពី​នេះ​ ដើម្បី​បញ្ចៀស​​ផ្សិត​ក្រចក​ ចូរ​ដោះ​ស្រោម​ដៃ​​ចេញ​ ដោយ​ពន្លាត់​ខាង​ក្នុង​ដើម្បី​ហាល​ឲ្យ​ស្ងួត​ល្អ​ នៅ​ពេលយើង​ធ្វើ​កិច្ចការ​​រួចរាល់។

. ចៀសវាង​ជូត​សម្អាត​ដៃ​ជាមួយ​នឹង​ខោ​ នៅ​ពេល​ចេញ​ពី​បន្ទប់​ទឹក

ប្រសិន​បើ​ស្រីៗ​យើង​មាន​​​ទម្លាប់​ជូត​សម្អាត​ដៃ​ជាមួយ​នឹង​ខោ​ ក្រោយ​​ពេល​ចេញ​ពី​បន្ទប់​ទឹក​រួច​​ ចូរ​ពិចារណា​ឡើង​វិញ​។​ ទម្លាប់​នេះ នឹង​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ដោយ​មិន​ដឹង​ខ្លួន។​ មួយ​វិញ​ទៀត​ ក្រចក​ជើង​ក៏​សំខាន់​ដែរ​ ដូចនេះ​ ចូរ​ជូត​សម្អាត​ក្រចក​ជើង​ឲ្យ​​បាន​ស្ងួត​ល្អ​ និង​លាប​ឡេ​​ បន្ទាប់​ពី​ហែល​ទឹក​ ឬ​ងូត​ទឹក​រួច។​ ជាមួយគ្នា​នេះ​ដែរ​ ចូរ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ទឹក​អាកុល​លាង​ដៃ​ ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត​ខ្លាំង​ ព្រម​ទាំង​អាច​បណ្ដាល​ឲ្យ​ក្រចក​ផុយ​ស្រួយ​ថែម​ទៀត​ផង​។

ថែទាំក្រចក

. ចៀសវាង​កាត់​ស្បែក​គល់​ក្រចក

ស្រីៗ​យើង​មួយ​ចំនួន​ប្រហែល​ជា​មិន​​ធ្លាប់​ដឹង​ទេ​ថា​ ការ​កាត់​ស្បែក​គល់​ក្រចក​ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ក្រចក​យើង​យ៉ាង​​ធ្ងន់ធ្ងរ​​ និង​អាច​បណ្ដាល​ឲ្យ​មាន​មេរោគ​ឆ្លង​ផ្សេងៗ​ថែម​ទៀត​ផង។​​ ​ស្បែក​ត្រង់​គល់ក្រចក​​ គឺ​ជា​រនាំង​ការពារ​​ក្រចក​យើង​ពី​បាក់តេរី​ និង​ពពួក​ផ្សិត​មិន​ល្អៗ​​​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។

. សម្អាត​ក្រចក​ជាមួយ​នឹង​ច្រាស

ការ​សម្អាត​ក្រចក​ដោយ​ប្រើ​ច្រាស់​ គឺ​អាច​សម្អាត​បាន​ស្អាត​ល្អ​​នៅ​ត្រង់​ចន្លោះ​ម្រាម​​ ជាជាង​ការ​ប្រើ​​​ដែក​ស្រួច​វែង​ដែល​ភ្ជាប់​ជាមួយ​នឹង​សំដី​ជូត​។​ ដូចនេះ​ ដើម្បី​ទទួល​បាន​ក្រចក​ដែល​មាន​សុខភាព​ល្អ​ ​និង​បញ្ចៀស​ការ​ឆ្លង​បាក់តេរី​ ឬ​​ពពួក​ផ្សិត​ផ្សេងៗ​ យើង​គួរ​សម្អាត​ក្រចក​ដៃ​និង​ក្រចក​ជើង​ជា​ប្រចាំ​ ​ដោយ​ប្រើ​ច្រាស់​ដុស​ថ្នម​ៗ​​ជំនួស​វិញ​។

. កាត់​តម្រឹម​ក្រចក​ជា​ទៀងទាត់​

ដើម្បី​ឲ្យ​ក្រចក​មើល​ទៅ​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ចង់​គយគន់​ ការ​កាត់​តម្រឹម​ក្រចក​ជា​ប្រចាំ​ គឺ​ជា​រឿង​ចាំបាច់​​ដែល​យើង​មិន​គួរ​​មើល​រំលង​ឡើយ​។ ​នៅ​ពេល​ដែល​យើង​កាត់​ក្រចក​ឲ្យ​​ខ្លី គឺ​​វា​ស្រួល​ថែទាំ​ជាង​ក្រចក​វែង​ ហើយ​ថែម​ទាំង​មិន​ងាយ​បាក់​ថែម​ទៀត​ផង​។

. កុំ​ខាំ​ក្រចក​លេង​ឲ្យ​សោះ

ទម្លាប់​ខាំ​ក្រចក​លេង​ គឺ​ជា​ការ​បង្កើន​នូវ​ពពួក​​មេរោគ​ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​បាន​យ៉ាង​ងាយ​។ លើស​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ក្រចក​ខូច និង​ផុយ​ស្រួយ​ផង​ដែរ។ បន្ថែម​ពី​នេះ​ ទោះ​បី​ជា​ការ​មុត​ដ៏​តូចតាច​ក៏​អាច​បង្ក​ទៅជា​​ការ​ឆ្លង​មេរោគ​បាន​ដូចគ្នា​។​ ហេតុ​នេះ​ហើយ​ សូម​​បញ្ឈប់​​ទម្លាប់​ខាំ​ក្រចក​លេង​ បើ​មិន​ចង់​ឲ្យ​ក្រចក​​ដ៏​ស្រស់​ស្អាត​​របស់​យើង​ត្រូវ​បំផ្លាញ​ទេ​នោះ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.everydayhealth.com/skin-and-beauty-pictures/ways-to-keep-your-nails-healthy.aspx

https://www.thehealthy.com/beauty/nail-care/10-tips-for-strong-and-healthy-nails/

https://www.aad.org/public/everyday-care/nail-care-secrets/basics/healthy-nail-tips

កំណែ​ប្រែបច្ចុប្បន្ន

15/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារទាំងនេះល្អសម្រាប់សក់ ស្បែក និង​ក្រចក

អ្នកមាន​ទម្លាប់ខាំក្រចកគួរកែប្រែទៅ ប្រយ័ត្នជួបបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម