នៅពេលដែលមេរោគទាំងនេះចូលក្នុងរាងកាយយើងតាមរយៈក្រចក វានឹងធ្វើឲ្យយើងឧស្សាហ៍ឈឺជាញឹកញាប់។ ហេតុនេះហើយ ចូរលាងសម្អាតដៃឲ្យបានស្អាត និងយកចិត្តទុកដាក់ចំពោះក្រចកយើងឲ្យកាន់តែច្រើនឡើង។
២. ឆ្លងមេរោគនៅក្រចក
ការខាំក្រចកនឹងបង្កើនហានិភ័យនៃការបង្ករោគនៅក្រចក។ ហើយរោគសញ្ញានៃការបង្ករោគនេះ មានដូចជា មានអារម្មណ៍ឈឺចាប់ មានពណ៌ក្រហម និងជាំនៅបរិវេណជុំវិញក្រចក ជាពិសេស នៅស្បែកគល់ក្រចក ឬនៅបរិវេណសាច់ដុះនៅគល់ក្រចក ព្រមទាំងបង្កជារបួសផ្សេងៗផងដែរ។
ប្រសិនបើការឆ្លងរោគនេះ បង្កឡើងដោយបាក់តេរី វាអាចនឹងមានពងបែកដែលមានខ្ទុះនៅបរិវេណក្រចកថែមទៀតផង។ ម្យ៉ាងវិញទៀត បើយើងខាំក្រចកមានឫស បង្កឡើងដោយមេរោគ ហើយខាំក្រចកមួយផ្សេងទៀតនោះ ឫសនោះនឹងអាចសាយភាយនៅបរិវេណផ្សេងទៀតមិនខាន។