សម័យនេះ ការតជេលក្រចកពេញនិយមបំផុតសម្រាប់មនុស្សស្រី ព្រោះវាអាចជួយលើកសម្រស់បានមួយផ្នែកបន្ថែមទៀត ប៉ុន្តែអ្នកដែលធ្វើរួចតែងស្ដាយក្រោយ ព្រោះវាបានធ្វើឲ្យក្រចកធម្មជាតិយើងខូចខាត។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំដែលជាម្ចាស់ហាងថែរក្សាសម្រស់នៅម្ដុំផ្សារកណ្ដាល និងមានបទពិសោធជិត ២០ ឆ្នាំ នឹងរៀបរាប់ពីផលប៉ះពាល់ដូចខាងក្រោម។
១- ជេលសម្រាប់តក្រចកនោះ អាចធ្វើឲ្យក្រចកធម្មជាតិចុះខ្សោយ ព្រោះវាមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
២- ធ្វើឲ្យស្ដើង និងងាយបាក់ក្រចកធម្មជាតិ ព្រោះថាដំណើរការតជេល ត្រូវរូសក្រចកដើមចេញសិន ទើបយកទឹកថ្នាំមកគ្របពីលើសិន ទើបក្រចកស៊ីចូលគ្នាបាន។
៣- ក្រចកមិនងាយត្រឡប់មករកពណ៌ស៊ីជម្ពូវិញ ព្រោះរងការខូចខាតពេលត និងពេលដកចេញវិញ។
៤- ក្លិនឈួលរបស់ជេលអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងអាចបណ្ដាលឲ្យរលាកស្បែកមុខ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកជម្រុះរោមបែបធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!
៥- កម្ដៅក្នុងម៉ាស៊ីនសម្ងួតក្រចក អាចធ្វើឲ្យស្បែកមានបញ្ហា ទោះពេលដំណើរការតជេលមានរយៈពេលខ្លី តែកាំរស្មីយូវីដែលមានក្នុងម៉ាស៊ីនក្ដៅ ហើយយើងលូកចូលទៅច្រើនដង។
៥- ជេលសម្រាប់តក្រចកនោះ គឺផលិតឡើងពីអាស៊ីដសរីរាង្គ ដូចនេះហើយទើបវាមានក្លិនឈួល។
៦- ពេលតពិបាកម្ដង និងអស់លុយម្ដង ដកចេញក៏ត្រូវអស់លុយម្ដងទៀត។
៧- បើតជេលយូរមិនទាន់ដក វានឹងផុយ ស្រួយងាយបែកដោយទាំងក្រចកធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]