backup og meta

ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

    ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ

    ពិតមែនហើយ គ្នាយើងមិនថា​ប្រុស​ មិនថាស្រី ច្បាស់​ជាខ្វាយខ្វល់​ខ្លាំង​ណាស់​ហើយ បើ​លើ​មុខ​សុទ្ធតែមុន មិនខ្មាស់​គេ​ មិន​អន់​ចិត្ត​ ទើបចម្លែក។ គ្នា​យើង​ភាគ​ច្រើន​ធ្លាប់​ដឹង​ហើយ ប្រភេទមុនជាច្រើន កើតអំឡុងពេលពេញវ័យ (គ្រប់ការ) ដោយសារ​បម្រែបម្រួល​អ័រម៉ូន ខ្លះ មាន​ដោយ​សារ​បញ្ហា​ស្បែក។ ប៉ុន្តែតិច​ថា​ “Hello គ្រូពេទ្យ” អត់ប្រាប់ កើតមុន ក៏អាច​ជាសញ្ញា​បញ្ជាក់ថា ​សុខភាព​កំពុង​មាន​បញ្ហា​ដូច​គ្នា។

    ១- បញ្ហាអ័រម៉ូន

    ដូច​ប្រាប់​អ៊ីចឹង ភាគ​ច្រើន មុន កើតដោយសារ​បម្រែ​បម្រួល​អ័រម៉ូន ប៉ុន្តែ​បើ​វា​ជា​សញ្ញា​​អ័រម៉ូន​មាន​បញ្ហាវិញ យើង​ត្រូវ​ពិនិត្យ​មើល​ករណី​ខាង​ក្រោម៖

    – មានគីស​ទឹក​ច្រើន​កន្លែង​លើ​ក្រពេញ​អូវែ៖ កើត​​លើ​ស្រីៗមាន​បញ្ហា​អ័រម៉ូន អ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព ក្រពេញ​អូវែអាច​មាន​ដុំ​ពក​ទឹក ឬដុំ​គីស ដែលគេ​ហៅថា (ដុំគីស​ទឹកច្រើនកន្លែង​លើ​ក្រពេញ​អូវែ)។

    – ផលប៉ះពាល់៖ ​ស្រីៗពិបាកយក​កូន ហើយបើ​មិន​ព្យាបាល​​ទេ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម បេះដូង ​រដូវ​មិន​ទៀង ឡើង​ទម្ងន់ ឡើង​មុនពេញ​មុខ។ មុនទាំងនោះ ភាគច្រើនកើត​​លើ​ថ្ពាល់ ​ទ្រូង ​ខ្នង​ ម្ដុំ​ស្មាខាងលើ មុនពេលមករដូវ​ម្ដងៗ អាចបញ្ជាក់ថា យើងកំពុង​មាន​ជំងឺគីស​ទឹក​ច្រើន​កន្លែងលើ​ក្រពេញ​អូវែ។

    – ដំណោះស្រាយ៖ តាមដាន និង​ពិគ្រោះ​ជាមួយ​​​ពេទ្យ​ ឬពេទ្យ​សើស្បែក​ ដើម្បី​រករោគសញ្ញាឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល ​ងាយស្រួល​ព្យាបាល។

    ២- បញ្ហាអ័រម៉ូនផ្សេងៗ

    កើន​ចំនួន​កោសិកា​មិន​ប្រក្រតីពី​កំណើត ក្នុង​ក្រពេញ​លើ​តម្រងនោម មានន័យថា​ រាងកាយ​យើង​មិន​មាន​អង់ស៊ីមមួយចំនួន សម្រាប់​ផលិត​អ័រម៉ូនជាក់លាក់មួយចំនួន​។​ យើង​មាន​​អ័រម៉ូន​ភេទ​តិចតួច ដូចជា អ័រម៉ូន តេសស្តូស្តេរ៉ូន។

    ៣- វិធីព្យាបាល

    បើមានជំងឺគីស​ទឹក​ច្រើន​កន្លែង​លើ​ក្រពេញ​អូវែ ​​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​លាប រ៉េទីណូអ៊ីត អាច​​គ្មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​បើ​ប្រើ​ថ្នាំ​ អ័រម៉ូន​ ថ្នាំ​​ពន្យារកំណើត​ អាចមាន​ប្រសិទ្ធភាព​ខ្លះ។

    ប្រភេទ​ថ្នាំ​ទាំងនេះ​ផ្ដល់​អ័រម៉ូនភេទញី អឺស្ត្រូហ្សែន ​និង​អ័រម៉ូន ប្រូសេស្តេរ៉ូន ហើយទម្រាំឃើញប្រសិទ្ធភាព ​អាច​ស៊ីពេល​យូរដល់​ទៅ​រាប់​​ខែ។

    បើថ្នាំ​​ពន្យារកំណើតមិនមាន​ប្រសិទ្ធភាព​ ពេទ្យ​​នឹងណែនាំ​ឲ្យ​ប្រើថ្នាំ ​ស្ពីរ៉ូណូឡាតូន ជំនួស​វិញ ពិសេសស្រីៗជក់បារី ព្រោះឥទ្ធិពល​ផ្សែង​បារី អាច​បន្ថយ​ប្រសិទ្ធភាព​​ថ្នាំ​​ពន្យារកំណើតបាន។

    អំឡុងវ័យខ្ទង់ ១០​ឆ្នាំ យើងអាចឡើងមុន ដោយសារ​បម្រែបម្រួល​អ័រម៉ូន តែបើមានរដូវអត់ទៀង ឡើងទម្ងន់ខុសធម្មតា យើងអាចមានបញ្ហាអ័រម៉ូនហើយ។ អ៊ីចឹង ត្រូវពិនិត្យ​តាម​ដាន​ជាមួយ​ពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម