ស្រីៗគ្នាយើងភាគច្រើនពិតជាធ្លាប់ជួបបញ្ហាស្បែកអំឡុងពេលពពោះមិនខាន។ ស្រីៗយើងធ្លាប់សង្កេតឃើញថាសម្រស់ខ្លួនឯងធ្លាក់ចុះ ពិសេសគឺស្បែកប្រែជាស្រអាប់ ខ្មៅ មិនភ្លឺរលោងដូចគ្រាមុនឡើយ អាចនឹងមានឡើងដុំពក ឬកន្ទួលស្បែក ដែលទាំងនេះ គេហៅថា បញ្ហាប្រែពណ៌ស្បែកអំឡុងពេលពពោះ។ ចង់ដឹងថាមកពីមូលហេតុអី គួរធ្វើម៉េច? ការពារដោយវិធីណា? អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ អាចបញ្ជាក់បាន។
១- បញ្ហាប្រែពណ៌ស្បែកអំឡុងពេលពពោះកើតឡើងពេលណាប្រាកដ?
ប្រែពណ៌ស្បែក គឺជាបញ្ហាឧស្សាហ៍កើតមានបំផុត និងអាចកើតឡើងគ្រប់ដំណាក់ទាំងអស់ពេលពពោះ ហើយប៉ះពាល់ចំពោះស្រីៗពពោះដល់ទៅ ៩០%។ ហេតុនេះ សូមកុំគិតថា មានតែយើងម្នាក់ដែលជួបបញ្ហានេះឲ្យសោះ ហើយត្រូវដឹងថា បញ្ហាស្បែកប្រែពណ៌អាចនឹងកើតឡើងនៅត្រីមាសទី៣ នៃការពពោះ ហើយជាទូទៅស្បែកយើងមិនប្រែពណ៌ភ្លាមៗនោះទេ តែវាកើតឡើងបណ្តើរៗទៅតាមការវិវត្តនៃផ្ទៃពោះរបស់យើង។
បើគ្នាយើងឧស្សាហ៍ពិភាក្សាជាមួយឆ្មប ឬគ្រូពេទ្យ ពាក់ព័ន្ធបញ្ហាស្បែកប្រែពណ៌នេះ យើងនឹងដឹងច្បាស់ថា បញ្ហានេះមានសុវត្ថិភាពធម្មតាទេ ប៉ុន្តែបញ្ហាស្បែកប្រែពណ៌ពេលពពោះជាទូទៅវានឹងធ្វើឲ្យឡើងពណ៌ក្រហមនៅលើបាតដៃ និងបាតជើង ដែលជាការវិវត្តធម្មតាសម្រាប់ស្រីៗកំពុងពពោះ។
គ្នាយើងប្រហែលជាអាចកត់សម្គាល់ឃើញដូចគ្នាស្នាមខ្មៅនៅប្រស្រីភ្នែក និងក្រោមក្លៀក ក៏ដូចជាចន្លោះភ្លៅយើងជាដើម។ ជាមួយគ្នានេះ អាចម៍រុយ និងប្រជ្រុយយើងមើលទៅនឹងឡើងកាន់តែខ្មៅ ហើយប្រហែលជាអាចនឹងកើនបន្ថែមអុចខ្មៅ លឿង ឬប្រផេះនៅលើស្បែកបន្ថែមទៀត ដែលត្រូវគេហៅថា “ស្លាកស្នាមនៃការពពោះ”។ ស្រីៗមានស្បែកខ្មៅស្រាប់ ក៏អាចកត់សម្គាល់ឃើញមានការប្រែប្រួលអំឡុងពេលពពោះ ច្រើនជាងស្រីៗស្បែកសទៅទៀត ប៉ុន្តែទោះបីជាស្បែកយើងមើលទៅយ៉ាងម៉េចក៏ដោយ ស្នាមទាំងនោះនឹងបាត់ទៅវិញក្រោយសម្រាលរួច។
អត្ថបទពាក់ព័ន្ធ៖
- លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ
- ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?
- ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?
២- អ្វីជាមូលហេតុបណ្តាលឲ្យប្រែពណ៌ស្បែក?
មូលហេតុចម្បងនាំឲ្យប្រែពណ៌ស្បែកអំឡុងពេលពពោះ គឺបម្រែបម្រួលអ័រម៉ូនតែម្តង ខណៈក្រុមអ្នកជំនាញផ្នែកសម្ភពជាច្រើនលើកឡើងថា វាក៏មានទំនាក់ទំនងជាមួយចំណង់អាហារអំឡុងពេលពពោះ ដែលខុសពីធម្មតាដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះចេះតែឈឺខ្នង អាចសាកតិចនិកទាំងនេះអាចជួយបាន
- ពពោះចំខែក្តៅ ស្រីៗគួរចេះតិចនិកទាំងនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
៣- មានបញ្ហាប្រែពណ៌ស្បែកពេលពពោះត្រូវធ្វើម៉េច?
គ្មានវិធីសាស្ត្រជាក់លាក់ដែលអាចជួយការពារបញ្ហាបម្រែបម្រួលអ័រម៉ូនអំឡុងពេលពពោះនោះឡើយ ប៉ុន្តែយើងនៅតែអាចសាកល្បងវិធីសាស្ត្រមួយចំនួនដូចជាការពារកុំឲ្យត្រូវកាំរស្មី UV ដែលជាមូលហេតុមួយនាំស្បែកឆាប់ខ្មៅ ដូចជា៖
– ឃ្លុំស្បែកឲ្យជិត៖ ការប៉ះពាល់ជាមួយកម្តៅថ្ងៃច្រើនពេក នឹងធ្វើឲ្យបញ្ហាស្បែកប្រែពណ៌កាន់តែខ្មៅខ្លាំង បើទោះជាយើងប្រើឡេការពារកម្តៅថ្ងៃក៏ដោយ។ ពេលចេញក្រៅត្រូវពាក់មួកដែលអាចបាំងពន្លឺថ្ងៃទាំងផ្នែកក និងមុខបានល្អ។
– បើមានបញ្ហាឡើងអុចៗស្បែក៖ អាចប្រើឡេការពារកម្តៅថ្ងៃ ដែលមានសារធាតុ SPF 30 ឬខ្ពស់ជាងនេះជាប្រចាំ ទោះជាពេលមិនចេញទៅក្រៅក៏ដោយ។ កាំរស្មីព្រះអាទិត្យមួយចំនួន អាចជះចូលតាមបង្អួច និងប៉ះពាល់ដល់ស្បែករបស់យើងបាន ត្រូវតែប្រយ័ត្នរឿងនេះដូចគ្នា។
– ញ៉ាំអាស៊ីដហ្វូលីកឲ្យបានគ្រប់គ្រាន់៖ អ្នកជំនាញជាច្រើនជឿថា បញ្ហាប្រែពណ៌ស្បែក មានទំនាក់ទំនងជាមួយកង្វះអាស៊ីដហ្វូលីកក្នុងរាងកាយ។ ដូច្នេះត្រូវប្រាកដថា ក្នុងរបបអាហារប្រចាំថ្ងៃ យើងទទួលបានអាស៊ីដហ្វូលីកគ្រប់គ្រាន់តាមតម្រូវការរាងកាយ ឬក៏អាចប្រើថ្នាំបំប៉នអាស៊ីដហ្វូលីកបន្ថែមក៏បាន។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន
- តិចនិកងាយៗ អាចជួយស្រីៗកាត់បន្ថយស្ត្រេសពេលពពោះ
- ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?
- ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?
[embed-health-tool-due-date]