ពិតណាស់ ខូឡាជែនជួយទ្រទ្រង់ស្បែក ដោយផ្ដល់ភាពរឹងមាំ និងភាពយឺត ព្រមទាំងជួយកាត់បន្ថយភាពចាស់ថែមទៀតផង។ ដូចនេះហើយ ការបំពេញជាតិខូឡាជែននៃស្បែកគឺជារឿងចាំបាច់មួយដែលស្រីៗគ្នាយើងមិនគួរមើលរំលងឡើយ។
១. ម៉ាស្សាមុខ
ការម៉ាស្សាស្បែកអាចជំរុញការអភិវឌ្ឍខូឡាជែន និងបង្កើនការចងចាំសាច់ដុំ។ បន្ថែមពីនេះ វាក៏ជួយរក្សាភាពតឹងណែននៃស្បែក ព្រមទាំងផ្ដល់អុកស៊ីសែនច្រើនឆ្លងកាត់ស្បែករបស់យើង។
២. គ្រីមខូឡាជែន
គ្រីមខូឡាជែន អាចជួយបង្កើនជាតិខូឡាជែននៃស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ វាក៏ជួយផ្ដល់សំណើមដល់ស្បែក ព្រមទាំងជួយឲ្យស្បែកមានភាពទន់ល្មើយ និងកាត់បន្ថយភាពជ្រីវជ្រួញនៃស្បែកបានយ៉ាងល្អប្រសើរ។
៣. គ្រីមវីតាមីនC
ពិតណាស់ វីតាមីនC មិនត្រឹមតែអាចជួយអភិវឌ្ឍជាតិខូឡាជែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាជាតិខូឡាជែននៃស្បែក ព្រមទាំងធ្វើឲ្យស្បែក និងសក់មានសុខភាពល្អថែមទៀតផង។
៤. របបអាហារត្រឹមត្រូវ
ស្រីៗយើង គប្បីជៀសវាងការញ៉ាំស្ករច្រើនជ្រុល ពីព្រោះស្ករអាចបង្កើនកម្រិតអាំងស៊ុយលីន ដែលអាចបណ្ដាលឲ្យមានការរលាក។ កត្តានេះនឹងធ្វើឲ្យជាតិខូឡាជែន និងភាពយឺតនៃស្បែកត្រូវបានបាត់បង់។
៥. រក្សាសំណើម
បន្ថែមពីនេះ ការរក្សាសំណើម និងជាតិទឹកនៃស្បែក អាចជួយការពារស្បែកពីស្នាមជ្រីវជ្រួញដ៏គួរឲ្យស្អប់ខ្ពើម។ ជាក់ស្ដែង ជាតិខូឡាជែនអាចចងភ្ជាប់ជាមួយនឹងទឹក ព្រមទាំងជះឥទ្ធិពលដល់ស្បែក ដែលធ្វើឲ្យកម្រិតជាតិសំណើមនៃស្បែកត្រូវបានការពារយ៉ាងល្អ។
[embed-health-tool-due-date]