backup og meta

សាក​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយស្បែក​មាន​ជាតិ​ខូឡាជែន​ឡើង​វិញ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 25, 2021

    សាក​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយស្បែក​មាន​ជាតិ​ខូឡាជែន​ឡើង​វិញ​

    ​ពិត​ណាស់​ ខូឡាជែន​ជួយ​ទ្រទ្រង់​ស្បែក​ ដោយ​ផ្ដល់​ភាព​រឹងមាំ​ និង​​ភាព​យឺត​ ព្រម​ទាំង​ជួយ​កាត់បន្ថយ​​ភាព​ចាស់​ថែម​ទៀត​ផង។​ ដូចនេះ​ហើយ​ ការ​បំពេញ​ជាតិ​ខូឡាជែន​នៃ​ស្បែក​គឺ​ជា​រឿង​ចាំបាច់​​មួយ​​ដែល​ស្រី​ៗ​គ្នា​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

    ១. ម៉ាស្សា​មុខ

    ការ​ម៉ាស្សា​ស្បែក​អាច​ជំរុញ​ការអភិវឌ្ឍ​ខូ​ឡា​ជែន​ និង​បង្កើន​ការ​ចងចាំ​សាច់ដុំ។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​រក្សា​ភាព​តឹងណែន​នៃ​ស្បែក​ ព្រម​ទាំង​ផ្ដល់​អុកស៊ីសែន​ច្រើន​ឆ្លង​កាត់​ស្បែក​របស់​យើង​។

    ​​​​​​២. គ្រីម​ខូឡាជែន​

    គ្រីម​ខូ​ឡា​ជែន​ ​អាច​ជួយ​បង្កើន​ជាតិ​ខូឡាជែន​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មាន​ភាព​​ទន់​ល្មើយ​ និង​កាត់​បន្ថយ​ភាព​​ជ្រីវជ្រួញ​នៃ​ស្បែក​​បាន​យ៉ាង​ល្អ​ប្រសើរ​។

    ថែស្បែក

    ៣. គ្រីម​វីតាមីន​C

    ពិត​ណាស់​ វីតាមីន​C​ មិន​ត្រឹមតែ​អាច​ជួយ​​អភិវឌ្ឍ​​ជាតិ​ខូ​ឡា​ជែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​រក្សា​ជាតិ​ខូឡាជែន​នៃ​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។

    ៤. របប​អាហារ​ត្រឹមត្រូវ​​​

    ​​ស្រី​ៗ​យើង គប្បី​​ជៀសវាង​ការ​ញ៉ាំ​ស្ករ​ច្រើន​ជ្រុល​ ពីព្រោះ​​ស្ករ​អាច​បង្កើន​កម្រិត​អាំងស៊ុយលីន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក។​ កត្តា​នេះ​នឹង​​ធ្វើ​ឲ្យ​ជាតិ​ខូឡាជែន​ និង​ភាព​យឺត​នៃ​ស្បែក​ត្រូវ​បាន​បាត់បង់​។​

    ៥. រក្សា​សំណើម​​​​

    បន្ថែម​ពី​នេះ​ ការ​រក្សា​សំណើម​ និង​ជាតិ​ទឹក​នៃ​ស្បែក​ អាច​ជួយ​ការពារ​ស្បែក​ពី​​ស្នាម​ជ្រីវជ្រួញ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ជាក់​ស្ដែង ជាតិ​ខូឡាជែន​អាច​ចង​ភ្ជាប់​ជាមួយ​នឹង​ទឹក​ ព្រម​ទាំង​ជះឥទ្ធិពល​ដល់​ស្បែក​ ដែល​ធ្វើ​ឲ្យ​​កម្រិត​ជាតិ​សំណើម​​នៃ​ស្បែក​​​ត្រូវ​បាន​ការពារ​យ៉ាង​ល្អ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម