ក្លិនខ្លួនក្រអូប ជាផ្នែកសំខាន់មួយជួយយើងលើកទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ ។ ស្រីៗគ្នាយើងត្រូវដឹងថា ការដែលមានក្លិនខ្លួនក្រអូប ដើរដល់ណាប្រហើរក្លិនឈ្ងុយដល់ហ្នឹង សំខាន់ដូចការតុបតែងសម្រស់ខាងក្រៅឲ្យស្អាតអ៊ីចឹងដែរ។ ហេតុនេះហើយ តិចនិកប៉ុន្មានខាងក្រោមនេះ ជួយឲ្យរាងកាយយើងជាប់ក្លិនក្រអូបបានយូរ ប្រហើរក្លិនជាប់ច្រមុះមនុស្សនៅក្បែរខ្លួន។
១. ផ្ដល់សំណើមស្បែកភ្លាមក្រោយងូតទឹក
បន្ទាប់ពីងូតទឹករួច ជូតសម្អាតស្បែកឲ្យនៅសល់សំណើមតិចៗ រួចលាបឡេ ឬគ្រីមផ្ដល់សំណើមមានក្លិនដែលយើងចូលចិត្តសព្វរាងកាយ។ ប្រសិនបើយើងឲ្យក្លិនក្រអូបជាប់ខ្លួនពេញមួយថ្ងៃ យកល្អយើងគួរប្រើសាប៊ូ ឡេ ឬទឹកអប់ក្លិនតែមួយដូចគ្នា (ឧ. ប្រើសាប៊ូក្លិនផ្អែមបែបស្ករគ្រាប់ ឡេ ឬទឹកអប់ក៏ត្រូវមានក្លិនដូចគ្នា) ព្រោះវានឹងជួយឲ្យខ្លួនយើងជាប់ក្លិនប្រហើរកាន់តែខ្លាំង និងបានយូរ។
២. មានរបបអាហារត្រឹមត្រូវ
អាហារមួយចំនួនដូចជា ប្រភេទខ្ទឹម (ខ្ទឹមស ខ្ទឹមបារាំង។ល។) អាចបណ្ដាលឲ្យមានក្លិនមាត់ ឬរាងកាយធុំក្លិនពេលបែកញើស។ ដូចនេះហើយ យើងគួរចេះលៃលកអាហារឲ្យបានត្រឹមត្រូវ បន្ថែមបន្លែ ផ្លែឈើ សាច់ ឬកាត់បន្ថយអាហារដែលផ្ដល់ក្លិនអាក្រក់ដល់រាងកាយ។ លើសពីនេះ យើងក៏ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំផងដែរ។
៣. ធ្វើឲ្យទឹកអប់ជាប់បានយូរ
ចំណុចសំខាន់ជួយឲ្យខ្លួនយើងក្រអូបបានយូរនោះគឺ ការចេះតិចនិកធ្វើម៉េចឲ្យទឹកអប់យើងជាប់លើខ្លួនបានយូរ មិនមែនគ្រាន់តែបាញ់លើខ្លួនរួចហើយនោះទេ។ មុនបាញ់ទឹកអប់ យើងអាចលាបជែល ឬគ្រីមថ្លាស្អិតៗ (ដូចជាក្រែមរលោងព្យាបាលបបូរជាដើម) លើកដៃខាងក្នុង ផ្នត់ដៃ និងពីក្រោយត្រជាក់ ដើម្បីឲ្យក្លិនទឹកអប់ជាប់បានយូរ។
៤. ដាក់ទឹកអប់ដបតូចតាមខ្លួន
ពេលយើងចេញក្រៅច្រើនម៉ោង ក្លិនទឹកអប់ច្បាស់ជាសាយភាយអស់ក្លិនក្រអូបពីខ្លួនខ្លះហើយ ហេតុនេះយើងត្រូវមានទឹកអប់ក្លិនដែលយើងស្រលាញ់ដបតូចដាក់តាមខ្លួន ស្រួលបាញ់បន្ថែមពេលយើងនៅក្រៅយូរ និងនៅកន្លែងមនុស្សច្រើន។
[embed-health-tool-due-date]