backup og meta

មកពី​សិតសក់បែប​នេះហើយ បានជា​សក់​ចេះតែដាច់ខូច​នោះ​

មកពី​សិតសក់បែប​នេះហើយ បានជា​សក់​ចេះតែដាច់ខូច​នោះ​

គ្នា​យើង​​ទំនង​ជា​គិត​ថា​គ្រាន់​តែ​សិត​សក់​ ចាំ​បាច់​អី​មា​ន​បែប​បទច្រើន​ដែរ​នោះ។ យ៉ាង​ណា​គ្នា​យើង​ដឹង​ទេ កា​រសិត​សក់ និង​ជ្រើស​រើស​ក្រាស​សិត​សក់​មិន​ត្រឹម​ត្រូវ​ ក៏ជា​កត្តា​មួយ​ធ្វើឲ្យ​សក់​យើង​ខូច​បានដែរ។

. ​ក្រាសសិតសក់កខ្វក់

គ្នា​យើង​ដឹងទេ បើ​យើង​ប្រើក្រាស​កខ្វក់ មិនបាន​លាង​សម្អាត​ក៏​ធ្វើ​ឲ្យ​សក់​យើង​មាន​បញ្ហា​ដែរ។ ពេល​យើង​សិត​សក់​ម្ដងៗ​​កម្ទេច​ស្បែក​ងាប់​នឹង​ជាប់​នៅ​លើ​ក្រាស​របស់​យើង បើទោះ​ជា​យើង​មើល​មិន​ឃើញ​នឹង​ភ្នែក​ទទេ​ក៏​ដោយ​។ កោសិកា​ស្បែក​ងាប់​ទាំង​នោះ​ជា​បរិស្ថាន​ល្អ​មួយ​សម្រាប់​បាក់​តេរីលូត​លាស់ និង​ទ្រឡប់​ទៅ​នៅ​លើ​ស្បែក​ក្បាល​យើង​វិញ និង​ធ្វើឲ្យ​សក់​យើង​មាន​បញ្ហា។ ដូច​នេះ​ត្រូវ​សម្អាត​ក្រាស​ឲ្យ​បាន​ស្អាត​ជានិច្ច។

រឿង​មួយ​ទៀត​ដែរ ក្រាស​សិត​សក់​យើង​ត្រូវ​ប្រើ​ក្រាស​ដែល​មាន​គម្លាត​ធ្មេញ​ក្រាស​ទូលាយ​បន្តិច ដើម្បី​កុំឲ្យ​ពេល​សិត​សក់​ធ្វើ​ឲ្យ​ដាច់​សក់​របស់​យើង។

. របៀប​សិត​សក់

ស្រីៗ​យើង​ខ្លះ​ទំនង​ជា​ពេល​សិត​សក់​គឺចាប់​សិត​ពី​គល់​សក់​មក​ខាង​ចុង​សក់​មិន​ខាន​។ តាមពិត​ទៅ​បើ​សក់​យើង​ដាញ់ទៀត​នោះ ការ​សិត​បែបនេះ​នឹង​ធ្វើ​ឲ្យ​សក់​ដាច់​មិន​ខាន ពោល​គឺ​យើង​ត្រូវ​សិត​សក់​ពី​ខាង​ចុង​សក់​បន្តិច​ម្ដងៗ​ ទៅ​កាន់​គល់​សក់​វិញទើប​ជួយ​កុំឲ្យ​សក់​យើង​ខូច​ខាត​។​

មួយ​វិញ​ទៀត​ពេល​ងូត​ទឹក​រួច យើង​គួរ​ទុក​សក់​ឲ្យ​ស្ងួត​បន្តិច​សិន​ មុន​នឹង​សិត​សក់ថ្នមៗ​​ជាមួយ​នឹង​ក្រាស​​ដែល​មាន​គម្លាត​ធ្មេញ​ក្រាស​ទូលាយ។ ពេល​យើង​ងូត​ទឹក​រួច សក់​យើង​សើម ហើយ​បើ​សិត​សក់ទាញ​ខ្លាំងៗ​​នៅ​ពេល​សក់​សើម​​ទៀត​​ នោះ​សក់​យើង​នឹង​បាក់​ខូច​មិន​ខាន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-girls-stuff/the-16-worst-things-you-can-do-to-your-hair-421860/

https://www.aad.org/public/diseases/hair-loss/insider/stop-damage

https://www.webmd.com/beauty/features/dry-hair#1

កំណែ​ប្រែបច្ចុប្បន្ន

20/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើ​សក់ជ្រុះច្រើនជាង​ ១០០ សរសៃក្នុង​មួយ​ថ្ងៃ មានបញ្ហាអីអត់?

ក្រៅពី​បញ្ហា​តំណពូជ នៅមាន​បញ្ហាអ្វីទៀតធ្វើឲ្យមនុស្សយើងជ្រុះសក់​ដល់ទំពែក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម