backup og meta

ចង់​ឲ្យ​សក់​​មាន​សុខភាព​ល្អ កុំ​រំលង​អាហារ​មាន​វីតាមីន B

ចង់​ឲ្យ​សក់​​មាន​សុខភាព​ល្អ កុំ​រំលង​អាហារ​មាន​វីតាមីន B

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

គ្នា​យើង​មាន​ជួប​បញ្ហា​សក់ជ្រុះ អាច​ថា​មក​ពី​យើង​ខ្វះ​វីតាមីន​ណាមួយ​ដែរ​ហើយ​ ក្នុង​នោះ​ការ​ខ្វះ​វីតាមីន​ B​ ក៏ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​សក់​របស់​យើង​ជ្រុះ​ដែរ។​​

វីតាមីន​B គឺ​ជា​វីតាមីន​សំខាន់​មួយ​សម្រាប់​ការ​លូត​លាស់​សក់​របស់​យើង​។ ការ​សិក្សាមួយ​ចំនួន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ខ្វះ​​​វី​តាមីន​​ B និង​ការ​ជ្រុះ​សក់។ វី​តាមីន B មាន​សារៈ​សំខាន់​​ជួយ​ដល់​ការ​ធ្វើ​មេ​តាប៉ូលិស និង​ដំណើរ​ការ​ប្រព័ន្ធ​ប្រសាទ​របស់​យើង។ វីតាមីន​ B ជួយ​គ្រប់​គ្រង​​ការ​ធ្វើ​មេតាប៉ូលិស និង​គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ​កណ្ដាល

មួយ​វិញ​ទៀត​ ពពួក​វីតាមីនB ក៏​ជួយ​ដល់​ការ​បង្កើត​​កោសិកា​ឈាម​ក្រហម ដែល​ជា​កោសិកា​ជួយ​ដឹក​នាំ​អុក​ស៊ីសែន​ និង​សារធាតុ​ចិញ្ចឹមស្បែក​ក្បាល និង​ឫស​សក់ ដែល​ដំណើរការ​នេះ​មាន​សារៈសំខាន់​ដល់​ការ​លូត​លាស់​របស់​សក់។​​​​

ដូច​គ្នា​ដែរ​កន្លង​មក​ទាំង​វិបសាយ​សម្រស់​ជា​ច្រើន​ក៏​បាន​អះអាង​ដែរថា​ពពួក​វីតាមីនB ដូច​ជា​វីតាមីន B12 សុទ្ធ​តែ​អាច​ជួយ​ពង្រឹង​សុខ​ភាព​សក់​។ ​យ៉ាងណា​មនុស្ស​យើង​ភាគ​ច្រើន​មិន​ងាយ​ខ្វះ​វីតាមីនB​ ទេ ដោយសារ​ថា​វីតាមីន​ប្រភេទ​នេះ​សម្បូ​រនៅ​ក្នុង​អាហារ​យើង​ញ៉ាំ​រាល់ថ្ងៃ។

គ្នា​យើង​អាច​ទទួល​បាន​វីតាមីន​B តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​គ្រាប់ធញ្ញជាតិ គ្រឿង​សមុទ្រ ត្រី និង​បន្លែស្លឹក​បៃ​តង​ ជាដើម​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/318403#b-vitamins

https://www.healthline.com/nutrition/best-vitamins-hair-growth#TOC_TITLE_HDR_3

កំណែ​ប្រែបច្ចុប្បន្ន

21/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម