backup og meta

រូបមន្ត​ធម្មជាតិល្អ​បំផុត ដោះស្រាយ​បញ្ហា​ស្បែក​ក្បាល​​ឡើង​ប្រេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 22, 2021

    រូបមន្ត​ធម្មជាតិល្អ​បំផុត ដោះស្រាយ​បញ្ហា​ស្បែក​ក្បាល​​ឡើង​ប្រេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ការ​ផលិត​ជាតិ​​ប្រេង​លើសលប់​ អាច​បណ្ដាល​ឲ្យ​ស្បែក​ក្បាល​ស្អិត​ និង​បង្ក​ជា​បញ្ហា​ជា​ច្រើន​ទៀត​ រួម​មាន​អង្គែ និង​សក់​ជ្រុះ​​ជា​ដើម​។​ យ៉ាង​ណា​មិញ​​ ប្រសិនបើ​​គ្នា​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ​​ក្នុង​ការ​កម្ចាត់​បញ្ហា​ស្បែក​ក្បាល​ឡើង​​ប្រេង​ញឹកញាប់​​ ​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​វិញ​ម្ដង​។

    ១. ទឹក​ក្រូច​ឆ្មារ​​

    ទឹក​ក្រូច​ឆ្មារ​ គឺ​ជា​រូបមន្ត​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ស្បែក​​ក្បាល​ប្រេង​។​ អាស៊ីដ​ធម្មជាតិ​នៃ​ក្រូច​ឆ្មារ​អាច​ជួយ​កម្ចាត់​បាក់តេរី​ ​ជាតិ​ប្រេង​លើសលប់​​ពី​ស្បែក​ក្បាល​ ព្រម​ទាំង​កាត់​បន្ថយ​អង្គែ​ថែម​ទៀត​ផង​។

    វិធី​ធ្វើ​៖ ចូរ​​កិន​ស្លឹក​ជី​អង្កាម​​មួយ​ក្ដាប់​ដៃ​ និង​លាយ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​២​ស្លាបព្រា​​បាយ​ និង​ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​បាយ​ រួច​យក​មក​លាប​នៅ​លើ​ស្បែក​ក្បាល​ និង​សរសៃ​សក់​ ព្រម​ទាំង​ម៉ាស្សា​ឲ្យ​បាន​សព្វ​ល្អ​ ទើប​​ទុក​ចោល​រយៈពេល​១៥​នាទី​។​ ចុងក្រោយ​ ចូរ​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។

    ២. ល្បាយ​ស៊ុត​ផ្នែក​ពណ៌​ស​

    ពិត​ណាស់​ ស៊ុត​ផ្នែក​ពណ៌​ស​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​ស្ពាន់ធ័រ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង​ និង​អង្គែ។​ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​បំប៉ន​ និង​​បន្ទន់​​សក់​របស់​យើង​ផង​ដែរ​។

    ​​​​​វិធី​ធ្វើ​៖ ចូរ​លាយ​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ស៊ុត​ស​ចំនួន​១ រួច​កូរ​វា​ឲ្យ​សព្វ​ល្អ​។​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​១០​នាទី​​ មុន​នឹង​លាប​ទៅ​លើ​ស្បែក​ក្បាល​។​ ធ្វើ​ការ​ម៉ាស្សា​​សរសៃ​សក់​ដោយ​ប្រើ​ល្បាយ​នេះ​រយៈពេល​៥​នាទី​ និង​ទុក​ចោល​រយៈពេល​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា​។

    សក់ប្រេង២

    ៣. តែ​បៃតង​

    ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃតង​ គឺ​ជា​ភេសជ្ជៈ​សុខភាព​ដ៏​​ល្អឥតខ្ចោះ​មួយ​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់បន្ថយ​​ភាព​រមាស់​ ស្ងួត​ និង​កម្ចាត់​រាល់​ភាព​កខ្វក់​​គ្រប់​ប្រភេទ​។​

    ​​​​វិធី​ធ្វើ​៖ ដាំ​ទឹក​ជាមួយ​នឹង​​​កញ្ចប់​តែ​បៃតង​ចំនួន​២​កញ្ចប់​​ ដោយ​ទុក​ឲ្យ​វា​ត្រជាក់​សិន​។​ បន្ទាប់​មក​ ចូរ​បន្ថែម​ប្រេង​អូលីវ​ចំនួន​២​ស្លាបព្រា​បាយ​​ និង​កូរ​វា​ឲ្យ​សព្វ​ល្អ​ មុន​នឹង​លាប​ទៅ​លើ​ស្បែក​ក្បាល​ និង​ធ្វើ​ការ​ម៉ាស្សា​រយៈ​ពេល​១៥​នាទី​ ទើប​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម