backup og meta

តិចនិក ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 26, 2020

    តិចនិក ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​

    ការ​ថែរក្សា​ស្បែក និង​របៀប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ពន្យារ​ភាព​ចាស់​បាន​ និង​បង្ការ​បញ្ហា​ស្បែក​ផ្សេងទៀតផង។ ស្រីៗ​យើង​ដឹងតែ​គិត​ច្រើន​ពី​បញ្ហា​ស្បែក​នេះ​មិនខាន បើ​អ៊ីចឹង​សាក​​តិចនិកទាំង​នេះ​​មើល៍​អាច​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បានយ៉ាង​​ម៉េច​ដែរ​?

    . ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ

    ការ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក។ ពេល​យើង​​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​អាច​បង្ក​ស្នាម​ជ្រីវជ្រួញ ស្នាមអុជៗ បញ្ហា​ស្បែក និង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ស្បែក​ទៀតផង​។ យើង​អាច​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​បាន​ដោយ៖

    • ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​៖ ជ្រើសរើស​ឡេការពារ​កម្ដៅ​ថ្ងៃដែល​មាន SPF យ៉ាងតិច ១៥ (មាន​សរសេរ​លើ​សម្បកផលិត​ផល)។
    • ជ្រក​ក្រោម​ម្លប់៖ គួរ​ចៀសវាង​កម្ដៅថ្ងៃ​ចន្លោះ​ម៉ោង១០ព្រឹក​ដល់​ម៉ោង​៤ល្ងាច ព្រោះ​ចន្លោះ​ពេល​នេះ​គឺមាន​​កម្ដៅថ្ងៃ​ខ្លាំង។
    • ពាក់​អាវ​ការពារ៖ យើង​គួរ​ពាក់អាវ​ដៃ​វែង ​ខោ​ជើង​វែង និង​មួកពេល​ចេញ​ទៅ​ក្រៅ​​។

    . កុំ​ជក់បារី

    ជក់បារី​អាច​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​ជាងវ័យ និង​មាន​ស្នាម​ជ្រួញ ហើយការ​​ជក់បារី​ក៏​ធ្វើឲ្យ​សរសៃឈាម​នៅ​​ស្រទាប់​លើ​បង្អស់​របស់​ស្បែក​តូច​ជាងមុន​ដែល​នេះ​បន្ថយ​លំហូរ​ឈាម និង​ធ្វើឲ្យ​ស្បែក​ស្លេកស្លាំង។ ម៉្យាងទៀត​នេះ​ក៏​ធ្វើឲ្យ​ស្បែក​បាត់បង់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ដែល​សំខាន់​សម្រាប់​សុខភាពស្បែក។ ក្រៅពីនេះ ជក់បារី​ក៏​បំផ្លាញ​ខូឡាជែន និងភាពយឺត​របស់​ស្បែក​ ហើយ​ក៏​បង្កើន​ហានិភ័យ​ជំងឺមហារីកស្បែក​ដែរ។

    . សម្អាត​ស្បែក​យក​ចិត្តទុក​ដាក់​

    ការ​លាង​សម្អាត​ស្បែក​ប្រចាំ​ថ្ងៃ​អាច​ប៉ះពាល់​ដល់​ស្បែក​បាន ដូចនេះ​គួរ​សម្អាត​ដោយ​យក​ចិត្ត​ទុក​ដាក់៖

  • កំណត់​រយៈពេល​ងូតទឹក៖ ការ​ងូតទឹក​ក្ដៅ និង​យូរ​ពេកអាច​ធ្វើឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​ពី​ស្បែក។ ដូចនេះ​គួរ​ងូតទឹក​ក្ដៅ​ឧណ្ហៗ និង​កុំ​យូរ​ពេក។
  • ចៀសវាងប្រើ​​សាប៊ូ​ដែល​ខ្លាំង៖ សាប៊ូ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​ជាតិ​ខ្លាញ់ យក​ល្អ​គួរ​ជ្រើសរើស​ប្រើ​សាប៊ូ​ដែល​ខ្សោយ ជា​ធម្មតា​សាប៊ូ​ដែលត្រូវ​នឹង​ធម្មជាតិ​របស់​ស្បែក​គឺមាន​ pH​៥,​៥។
  • ជូត​ឲ្យ​ស្ងួត៖ ក្រោយ​ពី​លាង​សម្អាត​មុខ ឬ​ងូតទឹក​ហើយ គួរ​ប្រើ​កន្សែង​ផ្ដិត​ថ្នមៗ​ដើម្បី​រក្សា​ជាតិ​សំណើម​នៅ​លើ​ស្បែក។
  • ផ្តល់​សំណើម​ដល់​ស្បែកស្ងួត៖ ប្រសិនជា​ស្បែក​យើង​ស្ងួត គួរ​ប្រើ​ទឹកផ្តល់សំណើម (moisturizer) ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​យើង។ យើង​អាច​ជ្រើសរើស​ប្រើ​ទឹក​ផ្តល់​សំណើម​ណា​ដែល​មាន SPF
  • . របបអាហារ

    របបអាហារ​ក៏​ជា​ចំណែក​មួយ​ដែរ ក្នុង​​ការជួយ​​ថែរក្សា​ស្បែក​របស់​យើង​ឲ្យនៅមាន​សុខភាព​ល្អ​។ យើង​គួរ​ញ៉ាំ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និង​ប្រូតេអ៊ីន​សាច់​ឲ្យ​បាន​ច្រើន។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ណែនាំ​ថា​របបអាហារ​ដែល​សម្បូរ​ដោយ​ខ្លាញ់​ត្រី និង​មាន​ខ្លាញ់​មិន​ល្អ ឬ​កាបូអ៊ីដ្រាត​កែច្នៃ​តិច ​អាច​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ។ បន្ថែមពីនេះ ផឹកទឹក​ឲ្យ​បាន​ច្រើន​ក៏​ជួយ​ស្បែក​មាន​សំណើម​ដែរ។

    . គ្រប់គ្រង​ស្ត្រេស

    ស្ត្រេស​អាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម ឡើង​មុន និង​មានបញ្ហា​ស្បែក​ផ្សេងៗ។ ការ​គ្រប់គ្រង​ស្ត្រេស​អាច​ជួយ​ឲ្យ​សុខភាព​ស្បែក​ល្អ ក៏​ដូចជា​សុខភាព​ផ្លូវចិត្ត​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម