backup og meta

ធ្វើរឿង ៨ យ៉ាងនេះ អាចធ្វើឲ្យស្បែកមុខរលាក និងរន្ធញើសកាន់តែរីកធំ

ធ្វើរឿង ៨ យ៉ាងនេះ អាចធ្វើឲ្យស្បែកមុខរលាក និងរន្ធញើសកាន់តែរីកធំ

មុខ​ឡើង​ខ្លាញ់ កោសិកា​ងាប់ ធូលី និង​បាក់តេរី​សុទ្ធតែ​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​ធ្វើ​ឲ្យ​រន្ធញើស​កាន់តែ​រីក​ធំ។ ការ​ថែរក្សា​ស្បែក​មុខ​គឺ​សំខាន់ ប៉ុន្តែ​បើ​ថែរក្សា​ខ្លាំង​ពេក​ក៏​មិន​ល្អ និង​អាច​ប៉ះពាល់​ដល់​រន្ធញើស​ទៀត​ផង។ តើ​ទម្លាប់​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​រន្ធញើស​កាន់តែ​រីក​ធំ?

. ការ​ប្រើ​ក្រដាស​ផ្ដិត​ខ្លាញ់

ក្រដាស​ផ្ដិត​ខ្លាញ់​លើ​មុខ​អាច​ជា​ជម្រើស​ល្អ​អំឡុង​ពេល​ថ្ងៃ​ក្ដៅហើយស្បែក​បញ្ចេញ​ខ្លាញ់​ច្រើន និង​មាន​ញើស​។ ប៉ុន្តែ​ការ​ប្រើប្រាស់​ញឹកញាប់​ពេក​អាច​ធ្វើ​ប៉ះពាល់​ដល់​ស្បែក។ តាមពិតទៅ​ស្រទាប់​ខ្លាញ់​ស្ដើងៗ​គឺ​សំខាន់​សម្រាប់​ស្បែក ហើយ​បើ​យើង​ជូត​ចេញ​មិន​ឈប់​អាច​ធ្វើឲ្យ​ស្បែក​ផលិត​ខ្លាញ់​បន្ថែម​ដែល​នាំឲ្យ​កកស្ទះ​នៅ​រន្ធញើស និង​ធ្វើ​ឲ្យ​រន្ធញើស​រីក​ធំ។

. ការ​ញេច​មុន

ការ​ញេច​មុន​ទាំង​មុន​មិន​ទាន់​មាន​មុខ​អាច​ធ្វើ​ឲ្យ​បាក់តេរី​នៅ​លើ​ស្បែក​ឆ្លង​ទៅ​ក្នុង​ស្រទាប់​ខាង​ក្នុង​របស់​ស្បែក​។ នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​រាលដាល រួម​ទាំង​រន្ធញើស​រីកធំ និង​មាន​ស្នាម​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ:

. ការ​ប្រើ​ប្រដាប់​ខាត់​មុខ​

ការ​ប្រើ​ប្រដាប់​ខាត់​មុខ​អាច​ជួយ​កម្ចាត់​ធូលី កោសិកា​ងាប់ និង​ខ្លាញ់​ដែល​កក​នៅ​រន្ធញើស។ សកម្មភាព​នេះ​អាច​ជួយ​ឲ្យ​ស្បែក​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ធ្វើឲ្យ​រន្ធញើស​រួម​តូច។ ប៉ុន្តែ​យកល្អ​យើង​គួរ​ធ្វើ​១ទៅ២​ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ការ​ប្រើ​ប្រដាប់​ខាត់​មុខ​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​រីក​រន្ធ​ញើស​។ បន្ថែម​ពី​នេះ​ទៀត ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​បាត់បង់​ស្រទាប់​ខ្លាញ់​ធម្មជាតិ​ដែល​បង្ក​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​នឹង​ធូលី​ដី និង​អាច​ឈាន​ទៅ​មាន​ការ​រលាក និង​មុន។

. ការ​ទុក​ឲ្យ​ស្បែក​ស្ងួត

ស្បែក​ស្ងួត​អាច​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ និង​មើល​ទៅ​ចាស់​ជាងវ័យ។ ម៉្យាងទៀត ស្បែក​ស្ងួត​ធ្វើឲ្យ​រន្ធញើស​មើល​ទៅ​ធំ​ជាង​មុន។ ប៉ុន្តែ​យើង​អាច​បង្ការ​បាន​ដោយ​ជ្រើសរើស​ទឹក​ជូត និង​ទឹក​ផ្តល់​សំណើម (moisturizer) ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​របស់​យើង។

. ការ​ប្រើប្រាស់​ផលិតផល​ដែល​អាច​កក​នៅ​រន្ធញើស

ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​គឺ​មិន​គួរ​ប្រើ​ប្រាស់​លើ​ស្បែក​មុខ។ ជាពិសេស​ផលិត​ផល​ដែល​មាន​សារធាតុ​បឺរកាកាវ (cocoa butter) ប្រេង​ដូង និង​គ្រីម lanolin ដែល​អាច​​កក​ស្ទះ​​ក្នុង​​រន្ធញើស​​បាន​។ សារធាតុ​ទាំង​នេះ​អាច​​ជួយ​​ផ្ដល់​​សំណើម​​ដល់​ស្បែក ប៉ុន្តែ​ក៏អាច​បង្កឲ្យ​មាន​​មុន និង​ធ្វើ​ឲ្យ​ធូលី​ជាប់​ក្នុង​រន្ធញើស។

. ការ​បន្ថែម​គ្រឿងសម្អាង​​ញឹកញាប់

អំឡុង​ពេល​ថ្ងៃ​គ្រឿង​តុបតែង​មុខ​អាច​នឹង​រលុប​ខ្លះៗ ហើយ​ការ​បន្ថែម​ឡើង​វិញ​គឺ​មិន​បង្ក​ជា​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​យើង​មិន​គួរ​ធ្វើ​ញឹកញាប់​ពេក​ទេ ព្រោះ​ស្បែក​យើង​នឹង​ផលិត​ខ្លាញ់​បន្ថែម ហើយ​ការ​បន្ថែម​គ្រឿង​តុបតែង​មុខ​ម្ដង​ហើយ​ម្ដងទៀត​អាច​បង្កើត​ជា​ស្រទាប់​ខ្លាញ់ ធូលី និង​គ្រឿង​សម្អាងដែល​ទាំង​នេះ​អាច​បង្ក​បញ្ហា​មុន​បាន។

. របប​អាហារ

ផលិតផល​ធ្វើ​ពី​ទឹកដោះគោ គ្រឿង​ស្រវឹង អាហារ​ដែល​មាន​ជាតិ​ស្ករ​កែច្នៃ​ខ្ពស់ អាហារ​បំពង ឬ​អាហារ​រសជាតិ​ហឹរ​អាច​ប៉ះពាល់​ដល់​ស្បែក។ អាហារ​ទាំង​នេះ​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ និង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ឡើង​មុន​។ មុន​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់​ចុះ​ខ្សោយ និង​បើក​ឫស​រោម​ដែល​បង្ក​ឲ្យ​រន្ធញើស​កាន់តែ​ធំ។

. មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​អាច​ប៉ះពាល់​ដល់​ស្បែក​ដូចជា​បាត់បង់​ខូឡាជែន ភាពយឺត និង​ទឹក​ពី​ស្បែក រួម​ទាំង​បង្ក​ឲ្យ​មាន​ការ​រួញ​ជាលិកា​ទៀត។ ទាំង​នេះ​បង្ក​ឲ្យ​រន្ធញើស​រីក និង​ស្បែក​យារ។ ដូចនេះ​ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​គឺ​ចាំបាច់​ណាស់។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-girls-stuff/8-skincare-mistakes-that-are-making-your-pores-look-larger-795705/

កំណែ​ប្រែបច្ចុប្បន្ន

06/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

មុនលើមុខជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់?

ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម