backup og meta

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 23, 2020

    មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

    ដើម្បីថែរក្សាសម្រស់និងសុខភាពស្បែកឲ្យបានស្រស់ស្អាតយូរអង្វែង យើងត្រូវតែបន្ថែមវីតាមីនKទៅក្នុងរបបអាហារប្រចាំថ្ងៃ។វីតាមីនKមានផ្ទុកនៅក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ ​ស្ពៃក្ដោប ជីនាងវង និង​ភ្លៅកង្កែប ជាដើម។ វីតាមីន K ពិតជាមាន​ប្រសិទ្ធភាពចំពោះសុខភាព​ និង​សម្រស់។ ខាងក្រោមនេះគឺជាការ​ពន្យល់​អំពីវីតាមីននេះឲ្យកាន់ច្បាស់សម្រាប់​គ្នា​យើង​បាន​ដឹង​។

    ១. វីតាមីនK ជួយកម្ចាត់ស្នាមខ្មៅក្រោមភ្នែក

    នៅក្នុងយុគសម័យទំនើប ស្ត្រេសពីកន្លែងធ្វើការ និងជីវិតរស់នៅបង្កឲ្យស្រីៗ​យើង​ជាច្រើនមានភាពតានតឹង និងគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់។ ជាលទ្ធផលស្នាមខ្មៅក្រោមភ្នែកបានលេចឡើងដែលធ្វើឲ្យបាក់សម្រស់អស់មួយចំណែក។ ក្នុងករណីនេះប្រសិនបើ​ស្រីៗយើង​មាន​របបអាហារសម្បូរទៅដោយវីតាមីនK ឬប្រើប្រាស់គ្រឿងសម្អាងផ្សេងៗ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញ និងពណ៌ស្បែកត្រលប់មករកដូចដើមវិញ។ បន្ថែមរបបអាហារដែលសម្បូរវីតាមីនKនោះ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សហើយយើង​នឹងមានភ្នែកដែលមានសុខភាពល្អ និងស្រស់ថ្លា។

    អត្ថបទគួរអាន៖

    ២. វីតាមីនK ជួយរក្សាភាពរលាស់របស់ស្បែក

    អាយុកាន់តែច្រើនគឺជារឿងដែលស្រីៗយើង​ចាប់ផ្ដើម​ខ្វល់ខ្វាយបំផុតជាមួយ​នឹង​សម្រស់។ ស្បែកដែលមានភាពរលាស់តិចគឺជាមូលហេតុនៃការវិវត្តទៅ​រកភាព​ចាស់នៃ​ស្បែក​ ហើយស្នាមជ្រីវជ្រួញគឺជាការបង្ហាញមុនដំបូងលើស្បែកដែលបាត់បង់ភាពរលាស់បន្ដិចម្ដងៗដោយសារកង្វះប្រូតេអ៊ីន

    ដើម្បីកម្ចាត់ចេញនូវរោគសញ្ញាទាំងនេះស្រីៗយើង​អាចទាញគុណសម្បត្តិបានយ៉ាងច្រើនពីវីតាមីនK ដែលមានផ្ទុកក្នុងអាហារ ជាពិសេសបន្លែបៃតងដែលជួយរក្សាសារធាតុចិញ្ចឹមរបស់ប្រូតេអ៊ីនក្នុងស្បែកព្រមទាំងជួយបង្កើនភាពរលាស់ និងជួយឲ្យស្បែកកម្ចាត់ចេញ​នូវ​​សញ្ញានៃភាពចាស់នេះ។

    អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

    ៣. វីតាមីនK ជួយកំណកឈាម

    ស្នាមជាំអាចបង្កដោយការទង្គិចស្បែក និងសរសៃឈាមដែលប៉ះពាល់ដោយសារកំណកឈាម។ ស្នាមជាំ​នឹងបង្កឲ្យស្បែកឡើងស្រអាប់​មួយរយៈពេល។ នៅដំណាក់កាលនេះវីតាមីនKគឺជាថ្នាំដែលល្អបំផុតក្នុងការកម្ចាត់ឈាមកក។ យើង​អាចប្រើវីតាមីន​K​ដោយលាបផ្ទាល់លើស្បែកសម្រាប់បង្កើនពណ៌​ស្បែក​ឬប្រើអាហារដែលមានផ្ទុកទៅដោយវីតាមីនKដើម្បីផ្ដល់នូវសារធាតុចិញ្ចឹមហើយ​នៅ​ពេល​នោះ​ស្នាមជាំឬស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញដោយខ្លួនឯង។​

    ៤. វីតាមីនK ជួយកម្ចាត់បញ្ហាស្បែក

    គុណសម្បត្តិនៃវីតាមីនK ចំពោះស្បែក​ដែល​យើង​អាច​មើល​ដឹង​គឺ​ជួយ​កម្ចាត់ចេញនូវបញ្ហាស្បែកទូទៅ។ ជាឧទាហរណ៍មានដូចជាស្នាមជាំ ស្នាមផ្លែ និងស្នាមសង្វារ ជាដើម។ ជាពិសេសទៅទៀតការមានអាហារបំប៉នវីតាមីនK គ្រប់គ្រាន់នឹងជួយពន្លឿនរបួសស្នាមឲ្យជាសះលឿន និងជួយ​ស្បែកប្រឆាំងនឹងការរលាក និងឆ្លងផុតការលេចចេញនូវសរសៃវ៉ែនប៉ោងធំលើស្បែក។ ទាំងអស់នេះគឺជាគុណសម្បត្តិនៃវីតាមីនKហេតុនេះត្រូវចេះថែរក្សាស្បែកខ្លួនយើង​ឲ្យបានត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម