គ្នាយើងមួយចំនួនពិតជាធ្លាប់ជួបបញ្ហារលាកស្បែកដោយសារកម្ដៅថ្ងៃហើយ។ ស្បែករបស់យើងអាចរលាកដោយកម្ដៅព្រះអាទិត្យបានបើសិនជាយើងត្រូវកម្ដៅថ្ងៃយូរម៉ោងពេក និងមិនបានការពារត្រឹមត្រូវ។ យ៉ាងណាយើងអាចមានវិធីមួយចំនួនជួយកាត់បន្ថយការរលាកនេះបានដែរ បើយើងបានដឹងពីបញ្ហាទាន់ពេល។
ខាងក្រោមនេះជាតិចនិកមួយចំនួនគ្នាយើងអាចសាកអនុវត្តបានបើមានបញ្ហានេះ៖
១. ងូតទឹកត្រជាក់
យើងអាចងូតទឹកត្រជាក់ញឹកញាប់បន្តិចដើម្បីបន្ថយអាការៈឈឺចាប់នៅលើស្បែកដែលរលាក។ ពេលយើងងូតទឹករួចហើយ ត្រូវប្រើកន្សែងជូតខ្លួនថ្នមៗ តែត្រូវធ្វើម៉េចរក្សាសំណើមទឹកឲ្យមាននៅលើស្បែកខ្លះ។ ក្រោយពីងូតទឹកយើងអាចប្រើក្រែមផ្ដល់សំណើមដល់ស្បែកបន្ថែមទៀត ដែលការធ្វើដូចនេះជួយការពារកុំឲ្យស្បែកយើងស្ងួត។
២. ប្រើក្រែមផ្ដល់សំណើមដល់ស្បែក
យើងគួរជ្រើសរើសក្រែមផ្ដល់សំណើមដល់ស្បែកមានផ្ទុកប្រទាលកន្ទុយក្រពើ ឬសណ្ដែក ព្រោះថាសារធាតុនេះអាចជួយបន្ថយអាការៈរលាកស្បែកដោយកម្ដៅព្រះអាទិត្យបាន។ បើយើងមានរលាកនៅកន្លែងណាមួយលើស្បែក យើងអាចលាបក្រែមប្រភេទ hydrocortisone cream ដែលមានអាចរកទិញបាននៅលើទីផ្សារដោយមិនបាច់មានវេជ្ជបញ្ជា។
៣. ផឹកទឹកឲ្យបានច្រើន
ពេលយើងត្រូវកម្ដៅថ្ងៃជាតិទឹកនឹងប្រមូលទៅនៅស្បែកច្រើន ជាងកន្លែងផ្សេងនៃរាងកាយ។ ដូចនេះបើយើងត្រូវកម្ដៅថ្ងៃច្រើនត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
៤. ពិនិត្យមើលក្រែងមានពងលើស្បែក
បើយើងឃើញថាមានពងនៅលើស្បែកកុំជោះពងទាំងនោះ ត្រូវទុកឲ្យជាសះដោយខ្លួនឯង។ ការមានពងលើស្បែកបែបនេះ គឺយើងមានការរលាកដោយកម្ដៅព្រះអាទិត្យកម្រិតពីរហើយ។ ពងនៅលើស្បែកលេចឡើងដើម្បីជួយឲ្យស្បែកជាសះ និងការពារការឆ្លងរោគ។
៥. យកចិត្តទុកដាក់លើស្បែកក្រោយជាសះស្បើយ
ក្រោយបានជាសះពីការរលាកនេះហើយ យើងត្រូវយកចិត្តទុកដាក់ថែស្បែកបន្ថែមទៀត។ យើងត្រូវស្លៀកពាក់ជិតៗពេលយើងចេញក្រៅផ្ទះ។
[embed-health-tool-due-date]